កម្ពុជាដំណឹង

ហ៊ុន សែន៖ «ឪស្ដេច ម៉ែស្ដេច ក៏ខ្ញុំដាក់ដែរ»

នៅក្នុងការលូកដៃ ចូលទៅកកូរកកាយ ស្ថាប័នទូរទស្សន៍ឯកជនមួយ ដើម្បីគម្រាមអគ្គនាយកនៃស្ថាប័ននោះ ឲ្យចាកចេញពីតំណែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើពាក្យខ្លាំងៗ ថា បើទោះជាជននោះ ជា«ឪស្ដេច ម៉ែស្ដេច» ក៏លោកមិនប្រណីដែរ។

ការគម្រាមនោះ ធ្វើឡើង តាមសារជាសម្លេង ប្រវែងជាង១០នាទី ដែលលោក ហ៊ុន សែន ថតផ្ញើរទៅឲ្យលោក អ៊ុក វរ៉ា អគ្គនាយកទូរទស្សន៍ CNC និងដែលគេស្គាល់ថា ជាក្មួយប្រុស របស់អ្នកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជា។

ហើយដើម្បីបញ្ជា ឲ្យលោក អ៊ុក វរ៉ា ត្រូវចុះចេញពីតំណែង ហើយត្រូវដើរចេញ ពីស្ថាប័នឯកជនខាងលើ ឲ្យខាងតែបាននោះ បុរសខ្លាំងកម្ពុជា បានស្រដីឡើងថា៖

«កុំលើកពីបញ្ហា ក្មួយជំទាវ ម៉ែន សំអន។ ជាមួយខ្ញុំ គឺកុំនិយាយឲ្យសោះ។ ឪស្ដេច ម៉ែស្ដេច ក៏ខ្ញុំដាក់ដែរ។ កុំនិយាយអាបញ្ហា កូនអ្នកធំ ក្មួយអ្នកធំ ឬក៏ក្មួយអញ្ចេះ… ឬការយោគយល់ គឺអត់ទេ។ ខ្ញុំយល់ដល់លោកហើយ បានជាខ្ញុំនិយាយ។ បើខ្ញុំមិនយល់ទេ ខ្ញុំប្រាប់ គិត ម៉េង ឲ្យដេញចោល បើ ម៉េង មិនហ៊ានដេញចោល គឺម៉េង សាកល្បងជាមួយខ្ញុំ (…) គឺម៉េង ក្លាយជាសត្រូវរបស់ខ្ញុំ។»

ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានអះអាងថា សារសម្លេងខាងលើ ត្រូវបានបែកធ្លាយ ចេញពីប្រភពច្បាស់ការណ៍ ដែលស្ថិតនឹងស្ថានីយ៍ទូរទស្សន៍ CNC មុននឹងសារសម្លេងនេះ ត្រូវបានចែកផ្សាយបន្ត នៅពាសពេញបណ្ដាញសង្គម។ តែក្នុងពេលកន្លងមក សារសម្លេងផ្សេងទៀត របស់លោក ហ៊ុន សែន ក៏បានបង្ហាញវត្តមានខ្លួន នៅលើបណ្ដាញសង្គមដែរ ហើយសារសម្លេងទាំងនោះ ត្រូវបានគេគិតថា គឺលោក ហ៊ុន សែន ខ្លួនលោកមានបំណង ឲ្យបែកធ្លាយតែម្ដង៕



លំអិតបន្ថែមទៀត

ដំណឹង

ស្ថានទូត​អាមេរិក​និយាយ​ពី «ការ​ទូត​អន្ទាក់​បំណុល»​របស់​ចិន

រដ្ឋាភិបាល​និងស្ថានទូតអាមេរិក បានចែករំលែករបាយការណ៍ស្រាវជ្រាវមួយ របស់ក្រុមអ្នកជំនាញ មកពី​សាកល​វិទ្យាល័យ «ហាវើដ៍ (Harvard)» ដែលនិយាយពី​«ការទូតអន្ទាក់បំណុល»​របស់ប្រទេសចិន ដែលជា​រឿយៗ ទទួលបានលទ្ធផល ជាផ្លែផ្កា​ត្រឡប់​មកវិញ ដោយប្រទេស​កូនបំណុល ត្រូវលុតជង្គង់​នៅទីបំផុត នៅចំពោះ​ប្រទេសចិន ...
កម្ពុជា

«ហ៊ុន សែន បានទាក់ទង សម រង្ស៊ី នៅមុន​ការវិលចូល​ស្រុក​ឆ្នាំ២០១៣»

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបង្ហើបឲ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ២០១៣ ពោលគឺក្រោយពេលលោក ប្រកាសវិលចូលស្រុកវិញ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៣ លោក ...
កម្ពុជា

សម រង្ស៊ី៖ បណ្ដឹង​របស់ ស ខេង ធ្វើឡើង​តាម​«បញ្ជា»​របស់ ហ៊ុន សែន

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានពន្យល់ថា បណ្ដឹងរបស់រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង ដែលបានដាក់ឡើង​ទៅតុលាការរាជធានី ប្ដឹងរូបលោក ជុំវិញករណីមរណភាពរបស់លោក ហុក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.