• ស្ថានទូត​ច្រានចោល​ការចោទ​អាមេរិក ថា​នៅពីក្រោយ​«រដ្ឋប្រហារឆ្នាំ១៩៧០»

    នៅចំពោះការចោទប្រកាន់ រហូតក្លាយជារឿងធម្មតា ដែលអះអាងថា អាមេរិកនៅពីក្រោយរដ្ឋប្រហារ ថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ ទម្លាក់សម្ដេច ព្រះនរោត្ដម សីហនុ និងដាក់ឲ្យមានរបបសាធារណរដ្ឋមួយឡើងនោះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានចេញធ្វើប្រតិកម្មថា អាមេរិកមិនបាននៅពីក្រោយព្រឹត្តិការណ៍ «រដ្ឋប្រហារឆ្នាំ១៩៧០»​នេះទេ។ បើទោះជាការបដិសេធនោះ មិនមែនជាសេចក្ដីថ្លែងការណ៍ផ្លូវការ តែវាជាប្រតិកម្មដែលធ្វើឡើង ដោយទំព័រហ្វេសប៊ុកផ្លូការរបស់ស្ថានទូត នៅពីក្រោមសេចក្ដីថ្លែងការណ៍មួយរបស់ខ្លួន ដោយបានអះអាងថា គ្មានភស្ដុតាងណាមួយ ដែលបញ្ជាក់ពីការពាក់ព័ន្ធ របស់សហរដ្ឋអាមេរិក នៅក្នុងរដ្ឋប្រហារ ឆ្នាំ១៩៧០នោះឡើយ។ ប្រតិកម្មរបស់ទំព័រហ្វេសប៊ុកផ្លូវការ ជាចម្លើយតប​នឹង​មតិ​របស់មន្ត្រី​ក្រសួងរ៉ែ​និងថាមពលម្នាក់ ដាក់ឈ្មោះ «Bong Kla» ដែលលើកឡើងថា «ប្រសិនបើអាមេរិកមិនជួយ លន់ នល់ ...
  • ក្នុង​អង្គប្រជុំ អ.ស.ប សម្ដេច សីហនុ បដិសេធ​«ថ្ងៃ៧មករារបស់​វៀតណាម»

    បន្ទាប់ពីបានចាកចេញ ពីព្រះបរមរាជវាំង យ៉ាងប្រថុចញ៉ុច ឆ្ពោះកាន់ព្រំដែន កម្ពុជាថៃ ក្នុងដើមខែមករា ឆ្នាំ១៩៧៩ សម្ដេច ព្រះនរោត្ដម សីហនុ ត្រូវបានរបបកម្ពុជាប្រជាធិបតេយ្យ យាងឲ្យត្រឡប់មករាជធានីភ្នំពេញវិញ មុននឹងចាត់ឲ្យទ្រង់ បំពេញបេសកកម្មការទូត​ដ៏សំខាន់មួយ គឺស្វែងរកការថ្កោលទោស ការចូលឈ្លានពានប្រទេសកម្ពុជា ពីសំណាក់កងទ័ពវៀតណាម នៅក្នុងវេទិកាអង្គការសហប្រជាជាតិ។ គឺនៅទីនោះហើយ ដែលទ្រង់បានធ្វើសេចក្ដីថ្លែងការណ៍មួយ បដិសេធរបបថ្មី​របស់លោក ហេង សំរិន ដែលកើតក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដោយទ្រង់បានមានបន្ទូល ហៅរបបនេះ ថាជារបបអាយ៉ង ញាក់ខ្សែដោយវៀតណាម។ ព្រះអង្គថែមទាំងបានទាមទារទៅ​សហគមន៍អន្តរជាតិ កុំទទួលស្គាល់ និងត្រូវដាក់ទណ្ឌកម្ម លើរបបដឹកនាំមួយនេះ ដែល​មាន​ឈ្មោះ​ថា សាធារណរដ្ឋប្រជាមានិតកម្ពុជា។  ...
  • អ្នកវិភាគ​ថា ហ៊ុន សែន វាយប្រហារ​អ្នក​គាំទ្រ​​អសនៈ​​ខ្មែរក្រហម​​នៅ អ.ស.ប គឺ​វាយប្រហារ​ចិន

    ទេ! មិនមែនមហាអំណាចលោកខាងលិច ឬនិយាយឲ្យចំ មិនមែនសហរដ្ឋអាមេរិកទេ ដែលអន្ទោច ឬទាមទារឲ្យរបបខ្មែរក្រហម នៅបន្តកាន់កាប់អសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ រយៈពេល ១២ឆ្នាំបន្ថែមទៀត បន្ទាប់ពីរបបនេះ បានរត់ខ្ចាត់ខ្ចាយ ក្រោមការឈ្លានពានវាយលុក ចូលទឹកដីកម្ពុជា ពីសំណាក់កងទ័ពវៀតណាម ក្នុងចុងឆ្នាំ១៩៧៨ និងដើមឆ្នាំ១៩៧៩។ អ្នកវិភាគ និងស្រាវជ្រាវ ផ្នែកសង្គម-នយោបាយ លោក ឡៅ ម៉ុងហៃ បានលើកឡើងយ៉ាងដូច្នេះ ដើម្បីប្រតិកម្មតបនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងនិយាយរត់មាត់ មិនដែលលោះ បរិហារសហរដ្ឋអាមេរិក ឬមហាអំណាចលោកខាងលិច (អាមេរិក អង់គ្លេស និងបារាំង) ដោយចោទក្រុមប្រទេស ...
  • ហ៊ុន សែន៖ «ឪស្ដេច ម៉ែស្ដេច ក៏ខ្ញុំដាក់ដែរ»

    នៅក្នុងការលូកដៃ ចូលទៅកកូរកកាយ ស្ថាប័នទូរទស្សន៍ឯកជនមួយ ដើម្បីគម្រាមអគ្គនាយកនៃស្ថាប័ននោះ ឲ្យចាកចេញពីតំណែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើពាក្យខ្លាំងៗ ថា បើទោះជាជននោះ ជា«ឪស្ដេច ម៉ែស្ដេច» ក៏លោកមិនប្រណីដែរ។ ការគម្រាមនោះ ធ្វើឡើង តាមសារជាសម្លេង ប្រវែងជាង១០នាទី ដែលលោក ហ៊ុន សែន ថតផ្ញើរទៅឲ្យលោក អ៊ុក វរ៉ា អគ្គនាយកទូរទស្សន៍ CNC និងដែលគេស្គាល់ថា ជាក្មួយប្រុស របស់អ្នកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា ...
  • អារម្ភកថា​បង្កប់​ស្មារតី​ជាតិ​និយម​របស់ ប៊ុណ្ណចន្ទ ម៉ុល ក្នុង​សៀវភៅ “គុក​នយោបាយ”

    សៀវភៅ “គុកនយោបាយ” ដែលនិពន្ធដោយ លោក ប៊ុណ្ណចន្ទ ម៉ុល បានពិពណ៌នាយ៉ាងលម្អិត អំពីស្ថានភាពនយោបាយស្រុកខ្មែរ នាសម័យអាណានិគមបារាំង។ តែនៅទំព័រដំបូង នៃសៀវភៅនេះ លោក ប៊ុណ្ណចន្ទ ម៉ុល បែរជាសរសេរអារម្ភកថា និយាយអំពីបញ្ហាសង្គមជាតិ ជាពិសេសពីគ្រោះថ្នាក់ចំពោះមុខ ទល់នឹងសាសន៍ យួន-សៀម និងសារសំខាន់ជាច្រើន ដែលលោកចង់ផ្តល់ឱ្យកូនខ្មែរ មិនថាសម័យនោះ ឬសម័យក្រោយៗ ត្រូវតែមានស្មារតី ស្រលាញ់ជាតិមាតុភូមិរបស់ខ្លួន។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដងស្រង់យកខ្លឹមសារសំខាន់ នៃអារម្ភកថារបស់លោក ក្នុងសៀវភៅ«គុកនយោបាយ» ដែលចេញផ្សាយដំបូង ក្នុងឆ្នាំ១៩៧១នោះ មកជម្រាបប្រិយមិត្តបន្ត ដូចខាងក្រោម៖ ហេតុដែលយើងរំឭកឡើងវិញ នូវអតីតកាលរបស់យើង ...
  • អ្នក​វិភាគ​និយាយ​ពី​ស្ដេច ដែល​គ្មាន​អំណាច​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ

    បើទោះរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា ព្រះមហាក្សត្រសោយរាជ្យសម្បត្តិ ដោយគ្មានអំណាចក៏ដោយ តែព្រះអង្គនៅមានព្រះរាជសិទ្ធិមួយចំនួន ដែលច្បាប់ដ៏កំពូលនេះ បានប្រគល់ថ្វាយទ្រង់។ ប៉ុន្តែព្រះរាជសិទ្ធិនេះ មិនមានការអនុវត្តទេ រាប់ពីរជ្ជកាលស្ដេ​ចមុន រហូតមកដល់រជ្ជកាលស្ដេចបច្ចុប្បន្ន។ នេះ បើតាមលោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ ពីបញ្ហានយោបាយនៅកម្ពុជា។ «វាមិនល្អទេ បើមហាក្សត្រ និងនាយករដ្ឋមន្ត្រីទាស់គ្នា» នេះ ជាព្រះរាជឱង្ការរបស់អតីតព្រះមហាក្សត្រ ដែលត្រូវបានលោក ឡៅ ម៉ុងហៃ ស្រង់យកមកបញ្ជាក់ បន្ទាប់ពីអ្នកជំនាញខាងបញ្ហាសង្គម និងនយោបាយកម្ពុជារូបនេះ បានស្នើនៅពេលនោះ «សុំផ្ទាល់ទៅព្រះករុណាចាស់ (ព្រះបាទ នរោត្ដម សីហនុ) ឲ្យប្រើប្រាស់អំណាច របស់លោក​​ដែលចែង​ក្នុងរដ្ឋធម្មនុញ្ញ»។ ...