កម្ពុជាដំណឹង

ថ្ងៃនេះ​ជាខួប​ទី៥៨ ដែល​តុលាការ​អន្តរជាតិ​សម្រេចថា ព្រះវិហារ​ជា​របស់​ខ្មែរ

ព្រះវិហារ​ជា​របស់​ខ្មែរ ៖ ថ្ងៃទី១៥ ខែមិថុនានេះ កាលពី៥៨ឆ្នាំមុន (ឆ្នាំ១៩៦២) គឺជាថ្ងៃ​ដែល​ប្រជាជាតិខ្មែរ លោត​សប្បាយ បន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិ នៅក្រុងឡាអេ (ហូឡង់) បានសម្រេច​ឲ្យ​កម្ពុជា​ឈ្នះថៃ លើសំនុំរឿងក្ដី នៃប្រាសាទព្រះវិហារ ដែលត្រូវបាន​ឈ្លានពាន ដោយ​កងទ័ព​ថៃ។

តុលាការក្រុងឡាអេ បានប្រកាសទទួលស្គាល់ទឹកដី នៃប្រាសាទព្រះវិហារ ថាជាកម្មសិទ្ធ​របស់កម្ពុជា ហើយបានដាក់កំហិត ឲ្យប្រទេសថៃត្រូវដកកងទ័ព ចេញពីទីនោះ ព្រមទាំង​សងមកកម្ពុជាវិញ នូវវត្ថុទាំងឡាយណា ដែលថៃបានយកចេញពីប្រាសាទ។

ប្រាសាទព្រះវិហារ ស្ថិតនៅលើខ្នងភ្នំដងរែក ដែលជាជួរភ្នំដ៏វែងអន្លាយ លាតសន្ធឹង នៅ​ស្រប​នឹងព្រំដែន កម្ពុជា-ថៃ។ ប្រាសាទនេះ ដែលសង់ឡើងដោយវីរបុរសខ្មែរ មាន​វ័យ​ចំណាស់ តាំងពីសតវត្សទី១១ និងត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌវប្បធម៌ ពិភពលោក របស់អង្គការអ៊ុយនេស្កូ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។

រូបភាពខាងក្រោមនេះ បង្ហាញពីព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ដែលព្រះអង្គ បាន​យាងបង្ហូតទង់ជាតិកម្ពុជា នៅលេីកំពូលភ្នំនៃប្រាសាទព្រះវិហារ ដើម្បីបង្ហាញពី​ជ័យជំនះ​នេះផង និងបង្ហាញពី​មោទនភាពជាតិ របស់កម្ពុជានាពេលនោះផង។ (ឯកសារ​របស់​ព្រះបរម​រាជវាំង)

រីឯរូបភាពខាងក្រោម ជាទិដ្ឋភាព នៅក្នុងសាលាក្ដីយុត្តិធម៌អន្តរជាតិ នៅក្រុងឡាអេ (ហូឡង់)។ (ឯកសារ​របស់​ព្រះបរម​រាជវាំង)



លំអិតបន្ថែមទៀត

ទស្សនៈប្រិយមិត្ត

លិខិតអ្នកអាន៖ ​«ការ​អស់​សុពល​​ភាព»ដ៏ចម្លែក​នៃ​កិច្ច​ព្រម​ព្រៀងក្រុងប៉ារីស

«ការ​អស់​សុពល​​ភាព ដ៏ចម្លែក»៖ បន្ទាប់ពីគេចផុត ពីរបបកាប់សម្លាប់រាស្ត្រខ្លួនឯងមក ពលរដ្ឋខ្មែរក៏មិនបាន​សុខ​សាន្តត្រាន​ដែរ គឺនៅអត់ឃ្លាន ភិតភ័យនឹងសន្តិសុខ និងសង្គ្រាមជានិច្ចរហូតដល់មានកិច្ចព្រមព្រៀងមួយ បញ្ចប់​ជម្លោះ​រវាងខ្មែរនឹងខ្មែរ ដែលមានបរទេសជាបង្អែក ប៉ុន្តែកិច្ចព្រមព្រៀងនេះ នៅមានភាពចម្រោងចម្រាស់យ៉ាងខ្លាំង ដោយម្ខាង​យល់ថា ...
កម្ពុជា

ទ្រង់ ធម្មិកោ ស្នើ ហ៊ុន សែន ឲ្យ​ដូរឈ្មោះ​ក្រុង​ព្រះសីហនុ

នៅចំពោះការប្ដូរមុខមាត់ នៃខេត្តមួយនៅជាប់សមុទ្រកម្ពុជា អតីតព្រះរាជលេខាផ្ទាល់ របស់អង្គមហាវីរៈក្សត្រ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថ ធម្មិកោ បានស្នើសុំនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃនេះ ឲ្យប្ដូរឈ្មោះក្រុងព្រះសីហនុចេញ ...
ទស្សនៈប្រិយមិត្ត

អតីត​មន្ត្រីហ្វីលីពីន​ហៅ ហ៊ុន សែន ជា​«បុរស​ខ្លាំង​ភ្នែក​ទោល​កម្ពុជា»

«Cambodia’s One-Eyed StrongMan» ឬ«បុរស​ខ្លាំង​ភ្នែក​ទោល​កម្ពុជា» ជាចំណងជើង​នៃអត្ថបទមួយ ដែល​ពណ៌នា​យ៉ាងច្រើន ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា និងដែលចេញផ្សាយ ដោយ​សារព័ត៌មាន​ដ៏ធំមួយ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.