Tag: Men Sam An
-
ពេល«សមាជិកព្រឹទ្ធសភាបារាំងម្នាក់»ដើរជួបមន្ត្រីខ្មែរ ក្នុងដំណើរឯកជន…
បើមើលមួយភ្លែត គេច្បាស់ជាហើបខ្លួន ចេញពីកៅអី! សមាជិកព្រឹទ្ធសភាបារាំងម្នាក់ ជួបជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជាច្រើននាក់ ដូចជាអ្នកស្រី ម៉ែន សំអន – លោក ហ៊ុន ម៉ាណែត និងព្រះសង្ឃ ទេព វង្ស ជាដើម ហើយបានចេញមកសន្យាថា នឹង«ជួបពិភាក្សាជាមួយប្រទេសសមាជិកសហភាពអឺរ៉ុប ដើម្បីឱ្យពួកគេពិនិត្យឡើងវិញ ចំពោះការដាក់សម្ពាធ មកលើកម្ពុជា ក្រោមលេសចោទប្រកាន់ពីសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ»។ ការសន្យាដែលទទួលបានចំណាប់អារម្មណ៍ យ៉ាងខ្លាំងក្លាពីសំណាក់ប្រដាប់ឃោសនាក្នុងស្រុក ដែលស្និតនឹងរបបដឹកនាំនៅកម្ពុជា មុននឹងលោកសមាជិកព្រឹទ្ធសភាបារាំងរូបនេះ ចុះទៅកំសាន្ដនៅឯឆ្នេរសមុទ្រ ក្នុងខេត្តកែបភាគនារតីនៃប្រទេស។ ហើយគេអាចនឹងភ្ញាក់ ធ្លាក់ចេញពីកៅអីថែមទៀត នៅពេលគេដឹងថា សមាជិកព្រឹទ្ធសភាដែលត្រូវបានទទួលយ៉ាងរាក់ទាក់ នៅក្នុងប្រទេសកម្ពុជា ត្រូវបានអាជ្ញាធរបារាំងសង្ស័យ ... -
ហ៊ុន សែន «ធ្លោយមាត់»ថា ទូរទស្សន៍ឯកជនជាម៉ាស៊ីនឃោសនាឲ្យរដ្ឋាភិបាល
ប្រសិនជាអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ធ្លាប់បានបរិហារថា ប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានលោក ហ៊ុន សែន និងគណបក្សកាន់អំណាច កាន់ក្ដាប់យ៉ាងណែន នៅក្នុងដៃនោះ នៅថ្ងៃនេះ គឺលោក ហ៊ុន សែន ខ្លួនលោកជាអ្នក«ធ្លោយមាត់»ថា បណ្ដាស្ថានីយ៍ទូរទស្សន៍ឯកជននៅក្នុងប្រទេស គឺជា«ក្បាលម៉ាស៊ីន»ឃោសនា ឲ្យការងាររដ្ឋាភិបាលរបស់លោក។ បុរសខ្លាំងកម្ពុជា ដែលអង្គុយនៅក្នុងអំណាច តាំងពីជាងបីទសវត្សមកនោះ ថែមទាំងបានអះអាងទៀតថា បុគ្គលិកជាច្រើន ពីក្នុងស្ថានីយ៍ទូរទស្សន៍ទាំងនោះ បានទទួលប្រាក់ ពីលោកនោះផង។ សំដីអះអាងនោះ ធ្វើឡើងតាមរយៈសារសម្លេងមួយ ដែលលោក ហ៊ុន សែន បានថតផ្ញើរទៅកាន់ លោក អ៊ុក វូរ៉ា អគ្គនាយកស្ថានីយ៍ទូរទស្សន៍ ... -
ហ៊ុន សែន៖ «ឪស្ដេច ម៉ែស្ដេច ក៏ខ្ញុំដាក់ដែរ»
នៅក្នុងការលូកដៃ ចូលទៅកកូរកកាយ ស្ថាប័នទូរទស្សន៍ឯកជនមួយ ដើម្បីគម្រាមអគ្គនាយកនៃស្ថាប័ននោះ ឲ្យចាកចេញពីតំណែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើពាក្យខ្លាំងៗ ថា បើទោះជាជននោះ ជា«ឪស្ដេច ម៉ែស្ដេច» ក៏លោកមិនប្រណីដែរ។ ការគម្រាមនោះ ធ្វើឡើង តាមសារជាសម្លេង ប្រវែងជាង១០នាទី ដែលលោក ហ៊ុន សែន ថតផ្ញើរទៅឲ្យលោក អ៊ុក វរ៉ា អគ្គនាយកទូរទស្សន៍ CNC និងដែលគេស្គាល់ថា ជាក្មួយប្រុស របស់អ្នកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា ...
Loading...