កម្ពុជាដំណឹង

ខ្មែរនៅអ៊ឺរ៉ុប នឹងធ្វើ​បាតុកម្ម​នៅមុខ អ.ស.ប ចុងខែ​នេះ ក្នុងក្រុងហ្សឺណែវ

បាតុកម្មមួយ ត្រូវបានគ្រោងរៀបចំធ្វើ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ខាងមុខ នៅក្បែរអគារអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីទាមទារ ឲ្យមានការគោរពសិទ្ធិមនុស្ស និងការដឹកនាំ តាមបែបប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។ នេះ បើតាមសេចក្ដីជូនដំណឹងមួយ របស់ក្រុមអ្នករៀបចំបាតុកម្ម ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន តាមរយៈសារអេឡិចត្រូនិក កាលពីប៉ុន្មានម៉ោងមុន។

បាតុកម្មខាងលើ ដែលរៀបចំឡើង ដោយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្នុងប្រទេសបារាំង និងមកពីបណ្ដាប្រទេសមួយចំនួន នៅជាបព្រំដែនបារាំង ត្រូវបានគ្រោងធ្វើឡើង​នៅក្នុងឱកាស នៃកិច្ចប្រជុំ «វគ្គត្រួតពិនិត្យជាសកល» ស្តីពីសិទ្ធិមនុស្ លើកទី៣២ របស់អង្គការសហប្រជាជាតិ ដែលក្នុងនោះ មានការត្រួតពិនិត្យ ទៅលើប្រទេសកម្ពុជាមួយផង។

ក្នុងពេលភ្លាមៗ ទស្សនាវដ្ដីមិនអាចទាក់ទងអ្នករៀបចំបាតុកម្ម ដើម្បីសាកសួរលំអិតបន្ថែម ពីបាតុកម្មខាងលើនេះទេ។ ប៉ុន្តែបើរំឮកឡើងវិញ អំពីបាតុកម្មចុងក្រោយ ដែលត្រូវបានរៀបចំធ្វើ នៅខាងមុខអគារសហភាពអ៊ឺរ៉ុប ក្នុងរាជធានី ព្រុចសែល (ប៊ែលហ្សិក) កាលពីអំឡុងខែតុលា ឆ្នាំកន្លងទៅ ទទួលបានការចូលរួមសន្ធឹកសន្ធាប់ណាស់ ពីសំណាក់ពលរដ្ឋខ្មែរ និងពលរដ្ឋដើមកំណើតខ្មែរ រស់នៅក្នុងទ្វីបអ៊ឺរ៉ុប។

សម្រាប់រដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមចូលរួម ក្នុងកិច្ចប្រជុំ របស់អង្គការសហប្រជាជាតិ លើកទី៣២នេះដែរ។ លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស ដែលជាសេនាធិការមួយ របស់របបដឹកនាំក្រុងភ្នំពេញ នឹងចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី២៧ ខែមករាខាងមុខ ដើម្បីធ្វើដំណើរ​មកកាន់​ប្រទេសស្វីស ក្នុងក្រុងហ្សឺណែវ។

នៅលើបណ្ដាញសង្គម លោក កែវ រ៉េមី បានអះអាងថា៖

«មកដល់ពេលនេះមាន ៨៣ ប្រទេសហើយ ដែលបានចុះឈ្មោះ រង់ចាំខ្ញុំនៅហ្សឺណែវ ត្រៀមផ្តល់មតិ និងអនុសាសន៍ដល់កម្ពុជា ទៅលើរបាយការណ៍សិន្ធិសញា្ញ ក្រោមការពិនិត្យជាសកល តាមកាលកំណត់ “UPR”។»៕

មកដល់ពេលនេះមាន ៨៣ ប្រទេសហើយ ដែលបានចុះឈ្មោះរង់ចាំខ្ញុំនៅហ្សឺណែវត្រៀមផ្តល់មតិនិង អនុសាសន៍ដល់កម្ពុជាទៅលើរបាយការណ៍សិន្ធិសញា្ញក្រោមការពិនិត្យជាសកលតាមកាលកំណត់ UPR ៕

Gepostet von Keo Remy am Dienstag, 22. Januar 2019


លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ប្រកាស​«សង្គ្រាមចិត្តសាស្ត្រ»ដើម្បីឲ្យ​កងទ័ព​ឈប់​ការពារ ហ៊ុន សែន

ពីទីក្រុង យូស្ដុន សហរដ្ឋអាមេរិក លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានថ្លែងអះអាងជាថ្មី ថាលោកត្រូវវិលត្រឡប់ ចូលមកដឹកនាំចលនាប្រឆាំង នៅក្នុងប្រទេសកម្ពុជា ឲ្យខាងតែបានក្នុងឆ្នាំ២០១៩នេះ ហើយត្រៀមធ្វើ«សង្គ្រាមចិត្តសាស្ត្រ»មួយ ...
កម្ពុជា

អ្នកជំនាញ អ.ស.ប «រន្ធត់ចិត្ត»​ចំពោះ​ការផ្ដន្ទាទោស​ លើមេដឹកនាំប្រឆាំង

អ្នកជំនាញអង្គការសហប្រជាជាតិ (អ.ស.ប) ចំនួនបួននាក់ បានសំដែងក្ដី«រន្ធត់ចិត្ត» នៅចំពោះការផ្ដន្ទាទោស លើ​មេដឹកនាំប្រឆាំង​ចំនួន៩នាក់ ពីសំណាក់សាលាដំបូងរាជធានីភ្នំពេញ កាលពីដើមសប្ដាហ៍នេះ ដោយហៅការសម្រេច​របស់តុលាការនោះ ថាបានធ្វើឡើង មិនសមាមាត្រ និងខ្វះមូលដ្ឋានច្បាប់ច្បាស់លាស់។ ការលើកឡើងរបស់ក្រុមអ្នកជំនាញ ...
ដំណឹង

អ្នកជំនាញ​ស្នើ អ.ស.ប ឲ្យស៊ើប​ពីឃាតកម្ម​លើអ្នកកាសែត Khashoggi

តើឃាតករសម្លាប់លោក «Jamal Khashoggi» ដែលជាអ្នកសារព័ត៌មានដ៏ល្បី របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងត្រូវផ្ដន្ទាទោស នៅថ្ងៃណាមួយក្នុងពេលខាងមុខឬទេ? បើតាមអ្នកជំនាញអង្គការសហប្រជាជាតិ (អ.ស.ប) ជំនាញខាងសិទ្ធិមនុស្ស បានអះអាងថា មានភស្ដុតាងគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឲ្យស្ថាប័នពិភពលោកមួយនេះ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.