ដំណឹងពិភពលោក

អ្នកជំនាញ​ស្នើ អ.ស.ប ឲ្យស៊ើប​ពីឃាតកម្ម​លើអ្នកកាសែត Khashoggi

តើឃាតករសម្លាប់លោក «Jamal Khashoggi» ដែលជាអ្នកសារព័ត៌មានដ៏ល្បី របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងត្រូវផ្ដន្ទាទោស នៅថ្ងៃណាមួយក្នុងពេលខាងមុខឬទេ? បើតាមអ្នកជំនាញអង្គការសហប្រជាជាតិ (អ.ស.ប) ជំនាញខាងសិទ្ធិមនុស្ស បានអះអាងថា មានភស្ដុតាងគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឲ្យស្ថាប័នពិភពលោកមួយនេះ បើកការស៊ើបអង្កេត ដើម្បីកំណត់ការទទួលខុសត្រូវ ពីសំណាក់ក្រុមមេដឹកនាំ របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

អ្នកស្រី «Agnès Callamard» អ្នកជំនាញ និងជាអ្នករាយការណ៍ពិសេសេ របស់ អ.ស.ប បានសរសេរយ៉ាងដូច្នេះ នៅក្នុងរបាយការណ៍របស់អ្នកស្រី ដែលប្រព័ន្ធផ្សព្វផ្សាយទទួលបាន កាលពីម្សិលម៉ិញ។

របាយការណ៍នោះ ក៏បានទម្លាក់ការទទួលខុសត្រូវផងដែរ ទៅលើព្រះអង្គម្ចាស់ «Mohammed ben Salmane» រាជទាយាទ នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងថែមទាំងទាមទារ ឲ្យមានទណ្ឌកម្មដាក់ប្រឆាំងព្រះអង្គម្ចាស់រូបនេះ ទាក់ទងនឹងទ្រព្យសម្បត្តិផ្ទាល់របស់ទ្រង់ នៅឯបរទេស។

អ្នកជំនាញបានសរសេរថា៖

«យើងបានផ្តោតយ៉ាងសំខាន់ ទៅលើជននៅពីក្រោយឃាតកម្ម [សម្លាប់អ្នកកាសែត] ហើយខ្ញុំគ្មានភស្តុតាងរឹងអ្វីឡើយ ទាក់ទងនឹងជននៅពីក្រោយទាំងនេះ។ ផ្ទុយទៅវិញ អ្វីដែលខ្ញុំមាន គឺធាតុផ្សំជាច្រើន ដែលអះអាងថា មេដឹកនាំកំពូលៗអាចនឹងជាប់ពាក់ព័ន្ធ។»

«អញ្ចឹងហើយ ទើបតម្រូវឱ្យមានការស៊ើបអង្កេតហ្មត់ចត់ និងស៊ីជម្រៅ ជាពិសេសស៊ើបអង្កេត លើព្រះអង្គម្ចាស់រាជទាយាទ ក្រោមមូលហេតុជាច្រើន។ មូលហេតុដ៏សំខាន់ជាងគេ គឺក្រុមមនុស្សដែលចូលរួមដោយផ្ទាល់ នៅក្នុងឃាតកម្មនេះ បានធ្វើរបាយការណ៍ ទៅឱ្យព្រះអង្គម្ចាស់ដោយផ្ទាល់ នៅក្រោយទង្វើរបស់ពួកគេ។»

លោក «Jamal Khashoggi» អ្នកសារព័ត៌មានដែលពូកែឆ្កឹះ ពីភាពអសកម្មរបស់របបដឹកនាំសព្វថ្ងៃ នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានសម្លាប់យ៉ាងអាថ៌កំបាំង កាលពីថ្ងៃទី២ ខែតុលាកន្លងទៅ នៅក្នុងស្ថានអគ្គកុងស៊ុលនៃប្រទេសនេះ ប្រចាំនៅក្រុងអ៊ីស្ដាំប៊ូល (ប្រទេសទួរគី) នៅខណៈពេលលោក ចូលទៅធ្វើឯកសារ​ ដើម្បី​រៀបអាពាហ៍ពិពាហ៍។ 

ការស៊ើបអង្កេតរបស់អាជ្ញាធរទួរគី បានរកឃើញថា អ្នកសារព័ត៌មានខាងលើ ត្រូវបានសម្លាប់ដោយក្រុមមនុស្ស១៥នាក់ ដែលមានទំនាក់ទំនងដោយផ្ទាល់ ជាមួយព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអ៊ូឌីត។

ក្នុងពេលភ្លាមៗ រដ្ឋាភិបាលក្រុងរីយ៉ាដ បានចេញមកបដិសេធ ការរកឃើញរបស់អាជ្ញាធរទួរគី។ តែក្រុងរីយ៉ាដ បានទទួលស្គាល់ នៅពេលក្រោយមកថា អ្នកកាសែតពិតជាត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការមួយ ដែលមិនមែនជាបញ្ជា របស់មេដឹកនាំណាម្នាក់ឡើយ។

នៅចំពោះរបាយការណ៍ របស់អ្នកស្រី «Agnès Callamard» ខាងលើ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក៏បានប្រតិកម្មតបដែរ តាមរយៈបណ្ដាញសង្គមទ្វីសធើរ ដោយចាត់ទុកការលើកឡើង នៅក្នុងរបាយការណ៍នេះថា ជា«ការចោទប្រកាន់ យ៉ាងងងើល និងគ្មានមូលដ្ឋានគ្រឹះ»៕



You may also like

រូបភាពចំអក របស់សកម្មជនការពារសេរីភាពសារព័ត៌មាន នៅក្នុងប្រទេសវៀតណាម។ (រូបភាពរបស់ RSF)
ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ «ទិវាសិទ្ធិមនុស្ស ខណៈនិន្នាការ​ផ្ដាច់ការនិយម​កើនឡើង»

ក្នុងខែធ្នូនេះ​ នៅពេលដែលអង្គការ​សហប្រជាជាតិ​ប្រារព្ធ«ទិវាសិទ្ធិមនុស្ស» ពិភពលោក​ទាំងមូល​​កំពុងតែពើបប្រទះ នូវបញ្ហាប្រឈមនានា ចំពោះមុខ​លទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្ស។ របបផ្តាច់ការនានា កំពុងតែបន្តគាបសង្កត់សង្កិន ពួកអ្នកប្រឆាំង ឬអ្នកដែលតវ៉ា​ទាមទារសិទ្ធិស៊ីវិល ជាមូលដ្ឋាន។ បណ្តារដ្ឋដែលប្រកាន់របបប្រជាធិបតេយ្យ ក៏កំពុង​ដោះស្រាយនូវរលក ...
កម្ពុជា

អ្នកជំនាញ អ.ស.ប ស្នើជាថ្មី​ឲ្យកម្ពុជា​គោរពសិទ្ធិ​ ជនជាប់ចោទ​ទាំង​​៦០នាក់

ការជំនុំជម្រះក្ដី​លើ ជនជាប់ចោទ​ទាំង​​៦០នាក់ ដែលនឹងត្រូវធ្វើឡើង ក្នុងថ្ងៃតែមួយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ខាងមុខ នឹងធ្វើឲ្យ​«សិទ្ធិបុគ្គល​របស់ពួកគេ ក្នុងការទទួលបាន​ការជំនុំជម្រះក្តី ប្រកបដោយយុត្តិធម៌ ត្រូវប្រឈមនឹងហានិភ័យ»។ នេះ ជាការអះអាងឡើង ...
កម្ពុជា

សម រង្ស៊ី៖ «នីកូឡា ម៉ាឌូរ៉ូ ដូច ហ៊ុន សែន»

គូបដិបក្ខផ្នែកនយោបាយដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រដូចបុរសខ្លាំងកម្ពុជារូបនេះ ទៅនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ដោយពន្យល់ឡើងថា ករណីមេដឹកនាំទាំងពីរ ...

Comments are closed.

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...