• អ.ស.ប នឹងប្រជុំ​ពិនិត្យមើល​ស្ថានភាព​«សិទ្ធិមនុស្សនៅកម្ពុជា» ក្នុងចុងខែនេះ

    ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំ ដើម្បីពិនិត្យមើលកំណត់ត្រា«សិទ្ធិមនុស្សនៅកម្ពុជា» ក្នុងថ្ងៃពុធទី៣០ ខែមករា ឆ្នាំ២០១៩ខាងមុខ។ ប្រទេសចំនួន៨៣ បានចុះឈ្មោះនៅក្នុងបញ្ជី នៃរបៀបវារៈរបស់កិច្ចប្រជុំ ដើម្បីលើកឡើង ពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងរាជាណាចក្រមួយនេះ។ កិច្ចប្រជុំនោះ រួមមានទាំងការឡើងថ្លែង ការចោទសួរ និងការផ្ដល់អនុសាសន៍ នឹងត្រូវធ្វើ រវាងពីម៉ោង២ និង៣០នាទីរសៀល ដល់ម៉ោង៦ និង០០នាទីល្ងាច ម៉ោងនៅអ៊ឺរ៉ុបខាងលិច ដែលក្នុងប្រទេសកម្ពុជា ត្រូវជាម៉ោង៨ និង៣០នាទីយប់ ដល់ម៉ោង១២ និង០០នាទី កណ្តាលអធ្រាត្រ (ថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩)។ សេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយពី ...
  • ខ្មែរនៅអ៊ឺរ៉ុប នឹងធ្វើ​បាតុកម្ម​នៅមុខ អ.ស.ប ចុងខែ​នេះ ក្នុងក្រុងហ្សឺណែវ

    បាតុកម្មមួយ ត្រូវបានគ្រោងរៀបចំធ្វើ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ខាងមុខ នៅក្បែរអគារអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីទាមទារ ឲ្យមានការគោរពសិទ្ធិមនុស្ស និងការដឹកនាំ តាមបែបប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។ នេះ បើតាមសេចក្ដីជូនដំណឹងមួយ របស់ក្រុមអ្នករៀបចំបាតុកម្ម ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន តាមរយៈសារអេឡិចត្រូនិក កាលពីប៉ុន្មានម៉ោងមុន។ បាតុកម្មខាងលើ ដែលរៀបចំឡើង ដោយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្នុងប្រទេសបារាំង និងមកពីបណ្ដាប្រទេសមួយចំនួន នៅជាបព្រំដែនបារាំង ត្រូវបានគ្រោងធ្វើឡើង​នៅក្នុងឱកាស នៃកិច្ចប្រជុំ «វគ្គត្រួតពិនិត្យជាសកល» ស្តីពីសិទ្ធិមនុស្ លើកទី៣២ របស់អង្គការសហប្រជាជាតិ ដែលក្នុងនោះ មានការត្រួតពិនិត្យ ...