កម្ពុជាដំណឹង

អង្គការ​ពលកម្ម​អន្តរជាតិ​ថាគ្រោះ​«រលំអគារ»​ចិន ពិតជា​អាច​បង្ការបាន

ហេតុការណ៍​នៃការ«រលំអគារ» សាងសង់ដោយសហគ្រាសចិន នៅខេត្តព្រះសីហនុ ដែលបណ្ដាលឲ្យស្លាប់ និងរបួសច្រើនសិបនាក់ ជាការរំលឹកមួយ អំពីហានិភ័យ ដែលកម្មករកម្ពុជា ត្រូវប្រឈមជារៀងរាល់ថ្ងៃ ហើយទាមទារឲ្យមានវិធានការបន្ទាន់។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់អង្គការពលកម្មអន្តរជាតិ ហៅកាត់តាមភាសាអង់គ្លេស ថា «ILO»។

អង្គការ «អាយឡូ» តាមរយៈការិយាល័យរបស់ខ្លួន ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ បានចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃអង្គារទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ សំដែង​ការ​សោក​ស្ដាយ ​ចំពោះ​​គ្រោះ​ថ្នាក់​ការងារ​ ដែល​កើត​ឡើង​ក្នុងខេត្តព្រះសីហនុ និងបាន​ជំរុញ​ដល់​របបក្រុងភ្នំពេញ ​ចាត់​វិធាន​ការបន្ថែម ​ដើម្បី​លើកកំពស់ផ្នែក​សុវត្ថិភាព និង​សុខភាព​របស់​កម្ម​ករ​ នៅ​កន្លែង​ធ្វើ​ការ​របស់​ពួកគេ។

សេចក្ដីថ្លែងការណ៍ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានក្នុងវេលារសៀលនេះ បានសរសេរថា៖

«ហានិភ័យបែបនេះ អាចត្រូវបានដោះស្រាយជាបន្ទាន់ និងបង្ការជាមុនបាន។ ការដោះស្រាយបញ្ហានេះ ទាមទារមានសកម្មភាព ក្នុងផ្នែកមួយចំនួន ដោយដាក់ចេញ នូវវិធានការគ្រប់ជ្រុងជ្រោយ ដែលមានការសម្របសម្រួល និងសហការគ្នា ពីភាគីពាក់ព័ន្ធនានា ជាការចាំបាច់។»

វិធានការគ្រប់ជ្រុងជ្រោង បញ្ចៀសគ្រោះដូចជាការ«រលំអគារ»…

អង្គការអន្តរជាតិខាងលើ ដែលជាសាខាមួយ របស់អង្គការសហប្រជាជាតិ និងដែលមានទីតាំងកណ្ដាល នៅក្នុងប្រទេសស្វីស បានបន្តរំលឹកក្រុងភ្នំពេញ ជុំវិញវិធានការខាងលើទាំងអស់ ដែលរួមមាន៖

«ការពិនិត្យឡើងវិញ នូវបទប្បញ្ញត្តិទាំងឡាយ និងការអនុវត្ត នៅក្នុងវិស័យសំណង់ ការដាក់ឱ្យអនុវត្តនូវបទដ្ឋានសុខភាព និងសុវត្ថិភាព ការងារនិងស្តង់ដារសុវត្ថិភាព សាងសង់ ការធ្វើអធិការកិច្ចការងារឲ្យបានខ្លាំងក្លា និងយុទ្ធនាការកាត់បន្ថយគ្រោះថ្នាក់កម្រិត​សូន្យ ព្រមទាំងការលើកកម្ពស់ វប្បធម៌បង្ការសុវត្ថិភាព ក្នុងវិស័យនេះ។»

តាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបេឡាជាតិ របបសន្តិសុខសង្គម បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨ កម្មករនយោជិត ដែលរងគ្រោះថ្នាក់ នៅនឹងកន្លែងធ្វើការ មានចំនួនសរុប ២៥.២០៦នាក់ ក្នុងនោះមានកម្មករនិយោជិត២០០ នាក់បានស្លាប់ និង ២.៧១១នាក់បានរងរបួស។ របាយការណ៍នោះ មិនទាន់បានរាប់បញ្ចូល ជនរងគ្រោះ ក្នុងហេតុការណ៍រលំស្រុតអគារ ក្នុងខេត្តព្រះសីហនុ នាចុងសប្ដាហ៍កន្លងទៅ នេះនៅឡើយ។

យ៉ាងណា អង្គការពលកម្មអន្តរជាតិ បានអះអាងថា ខ្លួននឹងបន្តធ្វើការ ជាមួយភាគីទាំងបី រួមមានរដ្ឋាភិបាលកម្ពុជា អង្គការនិយោជក (អង្គការរបស់ក្រុមថៅកែដូចជា GMAC) និងអង្គការកម្មករនិយោជិត ដើម្បីរិះរកវិធីល្អបំផុត ក្នុងការធ្វើឲ្យប្រសើរឡើង នូវវិធានការសុវត្ថិភាពដើម្បី ទប់ស្កាត់កុំឲ្យមានឧប្បត្តិភាពបែបនេះ នាពេលអនាគត៕



លំអិតបន្ថែមទៀត

របាយការណ៍

«ក្លាយ​ជាទាសករ ព្រោះ​ប្រាក់​បំណុល»

បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងថ្លែងមិនដាច់ពីមាត់ ពីភាពប្រសើរឡើង នៃជីវភាពប្រជាជន នៅក្នុងប្រទេសកម្ពុជានោះ តែបណ្ដាជនខ្មែរជាច្រើន កំពុងស្ថិតក្នុងសភាពជំពាក់បំណុលវ័ណ្ឌក រហូតត្រូវបង្ខំចិត្ត បោះបង់ចោលស្រូវស្រែចំការ ហើយមកធ្វើការជាកម្មករ ដើម្បីដោះបំណុល ...
កម្ពុជា

ស្រុត​អគារ​ចិន៖ ប្រតិបត្តិការ​សង្គ្រោះ​បាន​«បញ្ចប់» – ​មនុស្ស​​២៨នាក់​ស្លាប់

ប្រតិបត្តិការជួយសង្គ្រោះជីវិត ពីក្នុងគំនរបាក់បែក នៃអគារកំពស់៧ជាន់ សាងសង់ដោយសហគ្រាសចិន បាន«បញ្ចប់»ហើយ នៅយប់ថ្ងៃចន្ទទី២៤ ខែមិថុនានេះ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលចេញផ្សាយ កាលពីប៉ុន្មាននាទីមុន។ សេចក្ដីប្រកាសព័ត៌មាន ...
វិភាគ អត្ថាធិប្បាយ

អ្នកវិភាគ៖ ក្នុង​សោកនាដកម្ម​នៅខេត្ត​ព្រះសីហនុ ប្រើ«អភិក្រមទី៥»​មិនបានទេ

អភិក្រមទី៥ ពីក្នុងចំណោមអភិក្រមទាំង៥ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអភិក្រមសម្រាប់ការអនុវត្ត «ដោយអន្លើៗ» និង«ដោយដុំៗ» ហើយមិនអាចយកទៅអនុវត្ត ក្នុងសោកនាដកម្ម នៃគ្រោះរលំអគារចិន កាលពីចុងសប្ដាហ៍មុន នៅខេត្តព្រះសីហនុបានទេ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.