• អង្គការ​ពលកម្ម​អន្តរជាតិ​ថាគ្រោះ​«រលំអគារ»​ចិន ពិតជា​អាច​បង្ការបាន

    ហេតុការណ៍​នៃការ«រលំអគារ» សាងសង់ដោយសហគ្រាសចិន នៅខេត្តព្រះសីហនុ ដែលបណ្ដាលឲ្យស្លាប់ និងរបួសច្រើនសិបនាក់ ជាការរំលឹកមួយ អំពីហានិភ័យ ដែលកម្មករកម្ពុជា ត្រូវប្រឈមជារៀងរាល់ថ្ងៃ ហើយទាមទារឲ្យមានវិធានការបន្ទាន់។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់អង្គការពលកម្មអន្តរជាតិ ហៅកាត់តាមភាសាអង់គ្លេស ថា «ILO»។ អង្គការ «អាយឡូ» តាមរយៈការិយាល័យរបស់ខ្លួន ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ បានចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃអង្គារទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ សំដែង​ការ​សោក​ស្ដាយ ​ចំពោះ​​គ្រោះ​ថ្នាក់​ការងារ​ ដែល​កើត​ឡើង​ក្នុងខេត្តព្រះសីហនុ និងបាន​ជំរុញ​ដល់​របបក្រុងភ្នំពេញ ​ចាត់​វិធាន​ការបន្ថែម ​ដើម្បី​លើកកំពស់ផ្នែក​សុវត្ថិភាព និង​សុខភាព​របស់​កម្ម​ករ​ នៅ​កន្លែង​ធ្វើ​ការ​របស់​ពួកគេ។ សេចក្ដីថ្លែងការណ៍ ...