កម្ពុជាដំណឹង

ហ៊ុន សែន បង្ហើបរឿង​«សម្ងាត់»​ថា ធ្លាប់ចរចា​ឲ្យថៃ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ

នាយករដ្ឋមន្ត្រីដ៏ចាស់វស្សា​នៅកម្ពុជា លោក ហ៊ុន សែន បានអះអាងនៅថ្ងៃអង្គារទី២១ ខែឧសភានេះថា រូបលោក និងមន្ត្រីជំនិតរបស់លោក ធ្លាប់ចេញទៅប្រទេសថៃ តាមច្រកប៉ោយប៉ែតយ៉ាង«សម្ងាត់» ក្នុងខែកញ្ញា ឆ្នាំ១៩៨៩ ដើម្បីទៅជួបចរចាជាមួយមេទ័ពថៃ សំដៅបម្រើឲ្យនយោបាយរបស់លោក  គឺ«អាព្យាក្រឹតូបនីយកម្មកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលថៃ»។

ដំណើររឿងដែលលោក ហ៊ុន សែន អះអាងថាសម្ងាត់នេះ ត្រូវបានលោកខ្លួនឯងបង្ហោះ និងខ្ទាស់ (Pinned Post) នៅខាងលើបង្អស់ ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីប៉ុន្មានម៉ោងមុន។

តែផ្ទុយពីការសម្ងាត់ ដែលមិនគួរត្រូវបាន​អ្នកណា​ផ្សេង​ដឹង​នោះ លោក ហ៊ុន សែន បានអះអាងថា រូបថតមួយសន្លឹកដែលភ្ជាប់មកជាមួយ និងដែលបង្ហាញ​ពីការដើរឆ្លងស្ពាន ចូលទៅកាន់ទឹកដីថៃនោះ ទទួលបានពីអ្នកសារព័ត៌មានជាតិប៊ែលហ្សិកម្នាក់។

លោកសរសេរថា៖

«រូបថតមួយសន្លឹកនេះ បើពិនិត្យឡើងវិញ វាហាក់ដូចជាការផ្សងព្រេង ដ៏មានគ្រោះថ្នាក់ តែសម្រាប់ខ្ញុំ និងសហការីគិតថា វាជាមោទនៈភាព ដែលយើងបានយកជីវិត ទៅដូរយកសន្តិភាព សម្រាប់ប្រជាជនកម្ពុជា។ មានមនុស្សមិនច្រើនទេ ដែលដឹងរឿងនេះ សូម្បីតែខ្ញុំក៏ទើបរកឃើញរូបថតមួយសន្លឹក ដែលអតីតអ្នកកាសែតជនជាតិបែលហ្សិក បានប្រគល់ឲ្យខ្ញុំ កាលពីថ្ងៃអាទិត្យនេះដែរ។»

លោក ហ៊ុន សែន បានរៀបរាប់ថា ថ្ងៃនោះគឺថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៨៩ ហើយនៅតាមសងខាងផ្លូវ ទាំងខាងកម្ពុជានិងខាងថៃ សុទ្ធតែជាចំការមីន និងមានកងទ័ពត្រីភាគីខ្មែរ (កងទ័ពខ្មែរក្រហម កងទ័ពរបស់ក្រុមលោក សឺន សាន និងកងទ័ពរបស់ក្រុមរាជានិយម) រង់ចាំវាយប្រហារ​គ្រប់ពេលវេលា។

ហ៊ុន សែន ចោទសួរថា តើជាបេសកម្មអ្វីទើប«សម្ងាត់»បែបនេះ?

នាយករដ្ឋមន្ត្រីកម្ពុជាបានឆ្លើយ ដោយខ្លួនលោកថា៖

«ខ្ញុំបានដាក់ចេញនូវនយោបាយមួយ គឺ “អាព្យាក្រឹតូបនីយកម្មកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលថៃ” សំដៅទប់ស្កាត់និងកាត់បន្ថយ ការជួយរបស់ថៃ​ចំពោះខ្មែរក្រហម និងត្រីភាគី។ ដូចនេះហើយ ទើបមានការជួបគ្នាជាសម្ងាត់ រវាងខ្ញុំជាមួយ ឯកឧត្តម ឆាវវ៉ាលិត យង់ឆៃយុទ្ធ ដែលជាមេទ័ពជើងគោក ដ៏មានឥទ្ធិពលរបស់ថៃ នៅថ្ងៃ២៧ តុលា ១៩៨៨ នៅទីក្រុងវៀងច័ន្ធ ប្រទេសឡាវ។ ឆ្លងកាត់ជំនួបនេះ ទើបមានទស្យនៈកិច្ចរបស់ខ្ញុំដោយបើកចំហនាទីក្រុងបាងកក ខែមករា ១៩៨៩។»

មន្ត្រីរួមដំណើរជាមួយលោក ហ៊ុន សែន នៅពេលនោះ មានលោក ទៀ បាញ់ លោក ចម ប្រសិទ្ធ លោក ចាន់ អ៊ាន លោក ខាំពូន កែវមុនី និងលោកឧត្តមសេនីយ ឡុង សុភាព អតីតមេបញ្ជការយោធភូមិភាគិទី៤ ដែលជាអ្នកដឹកនាំកម្លាំងការពារ។ លោក ហ៊ុន សែន អះអាងទៀតថា នៅមានឧត្ដមសេនីយកងទ័ពថៃម្នាក់ទៀត ឈ្មោះ ប៊ុនឡត ក៏បានរួមដំណើរជាមួយលោកដែរ ដើម្បីសម្រួលដំណើរឆ្លងកាត់ព្រំដែន និងទំនាក់ទំនង ជាមួយខាងភាគីថៃ។

លោក ហ៊ុន សែន សរសេរបន្តថា៖

«ខ្ញុំនិងប្រតិភូ ឆ្លងដែននៅម៉ោងប្រហែល២រសៀល ទៅបាយនៅអារញ្ញប្រាថេត ជាមួយអគ្គបញ្ជាការរងកងទ័ពថៃ រួចហើយបន្តដំណើរតាមឧទ្ធម្ភាគចក្រ ទៅទីក្រុងបាងកកចរចារជាសម្ងាត់ ជាមួយនាយករដ្ឋមន្ត្រីថៃ ឆាតឆៃ ឈុនហាវ៉ាន់ និងមេទ័ពជើងគោកថៃ ឆាវវ៉ាលិត យង់ឆៃយុទ្ធ (…)៕»

រូបថតមួយសន្លឹកនេះ បើពិនិត្យឡើងវិញវាហាក់ដូចជាការផ្សងព្រេងដ៏មានគ្រោះថ្នាក់ តែសម្រាប់ខ្ញុំនិងសហការីគិតថា…

Posted by Samdech Hun Sen, Cambodian Prime Minister on Monday, May 20, 2019


You may also like

កម្ពុជា

ហ៊ុន សែន ដាក់ គន់ គីម ជំនួស ញឹម វណ្ណដា ជាអនុប្រធានទី១ គ.ជ.គ.ម

ភ្លាមៗ បន្ទាប់ពីសម្រេចដកលោក ញឹម វណ្ណដា ចេញពីតំណែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តសម្រេចដាក់លោក គន់ គីម ឲ្យមកជំនួសលោក ញឹម ...
កម្ពុជា

CNRP ថ្កោលទោស​«ការបាញ់បង្ក្រាបពលរដ្ឋ»តវ៉ាដីធ្លី​នៅខេត្ត​ព្រះសីហនុ

ការបាញ់បង្ក្រាបពលរដ្ឋ«ស្លូតត្រង់» ដែលបានប្រមូលគ្នា តវ៉ាលើបញ្ហាដីធ្លី ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បត្តិ៍ ជា«ទង្វើដ៏ឃោឃៅព្រៃផ្សៃ និងជាការបង្ហាញ នូវ​សារជាតិ​ដ៏អាក្រក់ នៃរបបផ្ដាច់ការបច្ចុប្បន្ន»។ នេះ ជាការលើកឡើង របស់គណបក្សសង្គ្រោះជាតិ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ...
កំសាន្ដ

ព័ត៌មានជ័យគ្រត៖ ខួបកំណើតបក្ស សូមជូន​ចម្រៀង​«ដូចមានអ៊ំហូ»

ថ្ងៃនេះ អាជ័យនាងគ្រត សូមជូនចម្រៀងដ៏ល្បីមួយបទ ដែលមានចំណងជើងថា «ដូចមានអ៊ំហូ នៅ​ថ្ងៃ​បុណ្យ​ជោគជ័យ»។ ចម្រៀងនេះ ត្រូវបានស្នើឡើង ដើម្បីចូលរួម​អបអរសាទរយ៉ាងក្លៀវក្លា ខួប​កំណើត​​នៃ​គណបក្ស​ប្រជាជនកម្ពុជា (CPP) ដែលជាផ្នែកមួយ​នៃ​គណបក្សកុម្មុយនីស្ដិ៍​ឥណ្ឌូចិន បង្កើតឡើង​កាលពីឆ្នាំ​១៩៥១ ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...