• ហ៊ុន សែន បង្ហើបរឿង​«សម្ងាត់»​ថា ធ្លាប់ចរចា​ឲ្យថៃ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ

    នាយករដ្ឋមន្ត្រីដ៏ចាស់វស្សា​នៅកម្ពុជា លោក ហ៊ុន សែន បានអះអាងនៅថ្ងៃអង្គារទី២១ ខែឧសភានេះថា រូបលោក និងមន្ត្រីជំនិតរបស់លោក ធ្លាប់ចេញទៅប្រទេសថៃ តាមច្រកប៉ោយប៉ែតយ៉ាង«សម្ងាត់» ក្នុងខែកញ្ញា ឆ្នាំ១៩៨៩ ដើម្បីទៅជួបចរចាជាមួយមេទ័ពថៃ សំដៅបម្រើឲ្យនយោបាយរបស់លោក  គឺ«អាព្យាក្រឹតូបនីយកម្មកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលថៃ»។ ដំណើររឿងដែលលោក ហ៊ុន សែន អះអាងថាសម្ងាត់នេះ ត្រូវបានលោកខ្លួនឯងបង្ហោះ និងខ្ទាស់ (Pinned Post) នៅខាងលើបង្អស់ ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីប៉ុន្មានម៉ោងមុន។ តែផ្ទុយពីការសម្ងាត់ ដែលមិនគួរត្រូវបាន​អ្នកណា​ផ្សេង​ដឹង​នោះ លោក ហ៊ុន សែន បានអះអាងថា រូបថតមួយសន្លឹកដែលភ្ជាប់មកជាមួយ និងដែលបង្ហាញ​ពីការដើរឆ្លងស្ពាន ...
  • អតីត​មន្ត្រីហ្វីលីពីន​ហៅ ហ៊ុន សែន ជា​«បុរស​ខ្លាំង​ភ្នែក​ទោល​កម្ពុជា»

    «Cambodia’s One-Eyed StrongMan» ឬ«បុរស​ខ្លាំង​ភ្នែក​ទោល​កម្ពុជា» ជាចំណងជើង នៃអត្ថបទមួយ ដែលពណ៌នា​យ៉ាងច្រើន ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា និងដែលចេញផ្សាយ ដោយសារព័ត៌មានដ៏ធំមួយ របស់ប្រទេស​ហ្វីលីពីន ឈ្មោះ «The Philippine Daily Inquirer»។ ម្ចាស់អត្ថបទ ដែលគេស្គាល់ថា ជាអតីតមន្ត្រីជាន់ខ្ពស់ហ្វីលីពីនម្នាក់ បានសរសេររំលឹកឡើងវិញ ពីប្រវត្តិរបស់«បុរស​ខ្លាំង​ភ្នែក​ទោល​កម្ពុជា» រួមនឹងព្រឹត្តិការណ៍មួយចំនួន នៅក្នុងនយោបាយកម្ពុជា។ «នៅថ្ងៃនេះ លោក ហ៊ុន សែន គ្រប់គ្រងប្រទេសកម្ពុជា​បានទាំងស្រុង។ លោកត្រូវបានគេជឿថា បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន ...