កម្ពុជាដំណឹង

ហ៊ុន សែន ប្រកាស​ឈប់​លេង​​«ភ្នាល់»​​ជាមួយ សម រង្ស៊ី

នាយករដ្ឋមន្ត្រីកម្ពុជា បានសំដែងកំហឹង ក្នុងការថ្លែងរបស់លោក នារសៀលថ្ងៃអង្គារនេះ ដាក់«អាខ្លះ»ណាមួយនោះ ដែលលោកអះអាងថា មិនហានស្បថជាមួយលោកទេ តែមកបបួល«ភ្នាល់»ជាមួយលោក។

បើទោះជា«អាខ្លះ»នោះ មិនត្រូវបានបញ្ចេញឈ្មោះឲ្យដឹងក្ដី តែដំណើររឿង​«ភ្នាល់»​និង​«ស្បថ» ដែលបានកើតឡើង ក្នុងមជ្ឈដ្ឋានអ្នកនយោបាយ ក្នុងពេលកន្លងមក មិនមាន​«អាខ្លះ»ណាផ្សេង ក្រៅពីលោក សម រង្ស៊ី ដែលជាគូបដិបក្ខនយោបាយ របស់នាយករដ្ឋមន្ត្រីកម្ពុជា នោះឡើយ។

នៅចំពោះមន្ត្រីច្រើនរយនាក់ ក្នុងពិធីបិទសន្និបាត បូកសរុបការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ​២០១៩ របស់ក្រសួងសុខាភិបាល ពីសណ្ឋាគារសូហ្វីតែល​ភ្នំពេញ បុរសខ្លាំងកម្ពុជា​បានថ្លែងឡើងថា៖

«អាខ្លះនោះ វាមិនបបួលស្បថទេ វាបបួលភ្នាល់។ ឥឡូវហ្អែងបបួលស្បថទៅ ថ្ងៃក្រោយ អញមិនភ្នាល់អីទាំងអស់។ អញបបួលស្បថតែម្ដង និយាយខុសឲ្យស្បថ ន៎ែ! អាណាមួលប្រកាច់អញ ស្បថឲ្យងាប់។ ឲ្យវារលាយទាំងពូជតែម្ដង ព្រោះវាមិនព្រមកែទេ។»

លោក ហ៊ុន សែន បន្តថា៖

«តែខ្ញុំអត់និយាយតប ឲ្យដឹងថា ជាអាណាទេ។ តែអាទទាយំឆ្លង អាហ្នឹងដឹងហើយ។»៕



លំអិតបន្ថែមទៀត

កម្ពុជា

ខ្លីៗ​ពីបារាំង៖ ច្បាប់«ប្រកាស​ភាពអាសន្ន»​របស់​កម្ពុជា រង​ការរិះគន់

បើសិនជារដ្ឋាភិបាលបារាំង មិនបង្ហាញជំហរជាផ្លូវការ នៅចំពោះការបង្កើតច្បាប់«ប្រកាសភាពអាសន្ន»ថ្មី យ៉ាងតក់ក្រហក់ ពីសំណាក់រដ្ឋាភិបាលកម្ពុជានោះ តែមិនមានន័យថា ប្រទេសបារាំងមិនបានដឹង អ្វីសោះនោះឡើយ។ នេះ បើតាមរបាយការណ៍ខ្លីៗ ប្រចាំសប្ដាហ៍ទី១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង ...
កម្ពុជា

អយ្យការបារាំង ថាសំណេរ សម រង្ស៊ី ពិតជា​ការបរិហារកេរ្ដិ៍ ហ៊ុន សែន

ស្ថាប័នអយ្យការបារាំង បានរកឃើញថា សំណេររបស់មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បង្ហោះលើបណ្ដាញសង្គម កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ពិតជា​ការបរិហារកេរ្ដិ៍ ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន ...
កម្ពុជា

ហ៊ុន ម៉ានី ខឹង​នាយករដ្ឋមន្ត្រី​សិង្ហបូរី​ដែល​រំលឹកថា យួន​ចូល​ឈ្លានពានខ្មែរ

សម្រាប់លោក ហ៊ុន ម៉ានី កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើមេដឹកនាំបរទេសទាំងឡាយ សរសេរសំបុត្រឆ្លើយឆ្លងគ្នា ដោយលើកពីផ្នែកមួយ ដែលមានទាក់ទងពីប្រវត្តិសាស្ត្រកម្ពុជា មកបញ្ជាក់នោះ មេដឹកនាំបរទេសទាំងនោះគួរសរសេរ ពីគ្រប់ចំណុចទាំងអស់ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.