កម្ពុជាដំណឹង

ហង់ ពៅ ឡើងជា​ប្រធាន​អាជ្ញាធរ​អប្សរា​ខណៈ ស៊ុំ ម៉ាប់ ក្លាយជា​រដ្ឋលេខាធិការ

លោក ហង់ ពៅ ដែលមានឋានៈ ជាអគ្គនាយករងអាជ្ញាធរជាតិអប្សរា ត្រូវបានតែងតាំង ឲ្យឡើងធ្វើជាអគ្គនាយក នៃស្ថាប័នមួយនេះ ដែលគ្រប់គ្រងលើតំបន់រមណីយដ្ឋានវប្បធម៌ អង្គរ។ នេះ បើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបានចុះព្រហស្ថលេខា នៅថ្ងៃទី២ ខែកុម្ភៈ និងធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន នៅថ្ងៃនេះ។

លោក ហង់ ពៅ នឹងឡើងមកកាន់តំណែង ជាមេដឹកនាំអាជ្ញាធរអប្សរា ជំនួសលោក ស៊ុំ ម៉ាប់ ដែលត្រូវមកទទួលតួនាទីថ្មី ជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្នុងព្រះរាជក្រិត្យដដែល បានត្រាស់បង្គាប់តែងតាំង លោក គឹម សុ​ធិ​ន និង​លោក យិ​ត ចាន់​ដារ​ដ្ឋ ជា​អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិអប្សរា​ ដោយមានឋានៈ​ ស្មើ​អនុរដ្ឋលេខាធិការ​ផងដែរ។

លោក ស៊ុំ ម៉ាប់ បានចូលកាន់តំណែងជាអគ្គនាយក នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ ដែលកាលនោះ ស្ថិតក្រោមការគ្រប់គ្រង របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលមានលោក សុខ អាន ជារដ្ឋមន្ត្រី។ ប៉ុន្តែក្រោយមរណភាពរបស់លោក សុខ អាន អាជ្ញាធរជាតិមួយនេះ ត្រូវបានប្ដូរឲ្យមកនៅក្រោមបង្គាប់ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈវិញ។

គួរបញ្ជាក់ដែរថា លោក ស៊ុំ ម៉ាប់ បានមកជំនួសលោក ប៊ុ​ន ណា​រិ​ទ្ធ ​​​ដែលត្រូវ​​ផ្លាស់​ចេញ​ទៅ​កាន់​តំណែង​ ជាសមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ សង្គម វប្បធម៌​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ឋានៈ​ស្មើនឹង​រដ្ឋមន្ត្រី​វិញ៕



លំអិតបន្ថែមទៀត

កម្ពុជា

រកឃើញ​«ចម្លាក់អណ្ដើក»​បុរាណ​មួយ ក្នុង​ប្រាសាទ​កណ្ដាល​ស្រះស្រង់

វាដូចជាលឿនពេក ក្នុងការបញ្ជាក់ពីប្រភព ឬពីអត្តសញ្ញាណ នៃ«ចម្លាក់អណ្ដើក»​បុរាណមួយ ដែល​ទើបនឹង​ត្រូវបាន​រកឃើញ នៅក្នុងកំណាយស្រាវជ្រាវ របស់ក្រុម​ការងារ​​ជួសជុល​ប្រាសាទ ដែលស្ថិតនៅ​កណ្តាល​ស្រះស្រង់ នៃរមណីយដ្ឋាន​វប្បធម៌​អង្គរ។ តែទំព័រហ្វេសប៊ុក របស់អាជ្ញាធរជាតិអប្សរា បានប្រកាសដំណឹង នៃការរកឃើញចម្លាក់ ...
កម្ពុជា

ការជួសជុល​ប្រាសាទ​«អកយំ»​ជាលើក​ដំបូង មាន​រយៈពេល​ជិត១ឆ្នាំហើយ

ប្រាសាទ«អកយំ» ដែលស្ថិតនៅលើខ្នងទំនប់ បារាយណ៍ខាងលិច បានទទួលការជួសជុល ជាលើកដំបូង មានរយៈពេល១ឆ្នាំហើយ ដោយឆ្លងកាត់ដំណាក់កាលជាច្រើន។ នេះ បើតាមការលើកឡើង របស់អាជ្ញាធរជាតិអប្សរា នៅមុននេះបន្តិច។ ដំណាក់កាលទី១ គឺបានសម្អាតប្រាសាទ ...
ប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ (រូបថត ប៊ុន ណារុន)
កម្ពុជា

Covid-19៖ សម្រាប់​ក្រុម​អ្នក​ទេសចរណ៍​បរទេស «កម្ពុជាតូច តែឫកធំ»

ទេ! មិនមែន«កម្ពុជាតូច តែបេះដូងធំ» ដូចការឃោសនារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុម​អ្នក​ហែហម​ទេ។ ហើយមន្ទិលក៏កើតមាន កាន់តែខ្លាំងដែរ នៅចំពោះ​ការប្រកាសរបស់លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.