• ការជួសជុល​ប្រាសាទ​«អកយំ»​ជាលើក​ដំបូង មាន​រយៈពេល​ជិត១ឆ្នាំហើយ

    ប្រាសាទ«អកយំ» ដែលស្ថិតនៅលើខ្នងទំនប់ បារាយណ៍ខាងលិច បានទទួលការជួសជុល ជាលើកដំបូង មានរយៈពេល១ឆ្នាំហើយ ដោយឆ្លងកាត់ដំណាក់កាលជាច្រើន។ នេះ បើតាមការលើកឡើង របស់អាជ្ញាធរជាតិអប្សរា នៅមុននេះបន្តិច។ ដំណាក់កាលទី១ គឺបានសម្អាតប្រាសាទ ត្រួសត្រាយព្រៃ សម្អាតកំណកដី សម្រង់ប្លង់ជុំវិញប្រាសាទ និងពង្រឹងខឿនខាងត្បូង នៃប្រាង្គកណ្តាល។ ដំណាក់កាលទី២ ក្រុមការងារបន្តពង្រឹងប្រាង្គកណ្តាល ពង្រឹងនិងជួសជុលខឿនផ្នែកខាងត្បូង ខាងលិច ខាងកើត និងខាងជើង។ នៅផ្នែកខាងជើង ក្រុមការងារបានដំឡើងស៊ុមទ្វារ ដែលធ្វើពីថ្មភក់ ឱ្យឈរឡើងវិញ ដែលគេបានធ្វើបន្ថែម លើសំណង់ចាស់កាលពីសតវត្សទី១០ ឱ្យដូចដើម។ អាជ្ញាធរអប្សរា បានឱ្យដឹង​ទៀតថា បន្តពីនោះ ក្រុមការងារបានដកដើមពោធ៍ ...
  • ផ្ទាំងឈ្មោះ​ប្រាសាទ ចំនួន​១១៨​ផ្ទាំង នឹងត្រូវ​តំឡើង​នៅតាម​ប្រាសាទ​នានា

    ផ្ទាំងឈ្មោះប្រាសាទធ្វើពីថ្មភក់ ចំនួន​១១៨​ផ្ទាំង ដែលមានឆ្លាក់ទាំងអក្សរខ្មែរ និងអក្សរអង់គ្លេស នឹងត្រូវយកទៅដាក់ដាំ នៅខាងមុខប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ នាពេលឆាប់ៗខាងមុខ។ នេះ បើតាមការការអះអាងឡើង របស់អាជ្ញាធរអប្សរា ក្នុងព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយអះអាងថា ផ្ទាំងឈ្មោះប្រាសាទ ចំនួនប្រមាណជា២៥% នៃចំនួនសរុប ត្រូវបានធ្វើរួចរាល់ហើយ។ ផ្ទាំងស្លាកឈ្មោះប្រាសាទទាំងនោះ មានបង្ហាញជូន នូវព័ត៌មានសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងប្រាសាទដូចជា ឈ្មោះប្រាសាទ អាយុកាលសាងសង់ប្រាសាទ ទិសច្រកចូលប្រាសាទ និងអមដោយស្លាកសញ្ញា (Logo) ចំនួន៤គឺ ស្លាកសញ្ញាអាជ្ញាធរជាតិអប្សរានៅចំកណ្តាលខាងលើឈ្មោះប្រាសាទ និងស្លាកសញ្ញា៣ផ្សេងទៀត ដែលនៅខាងក្រោមគឺ ស្លាកសញ្ញាយូណេស្កូ ស្លាកសញ្ញាបេតិកភណ្ឌពិភពលោក និងស្លាកសញ្ញាអនុសញ្ញាក្រុងឡាអេឆ្នាំ១៩៥៤ ...
  • ហង់ ពៅ ឡើងជា​ប្រធាន​អាជ្ញាធរ​អប្សរា​ខណៈ ស៊ុំ ម៉ាប់ ក្លាយជា​រដ្ឋលេខាធិការ

    លោក ហង់ ពៅ ដែលមានឋានៈ ជាអគ្គនាយករងអាជ្ញាធរជាតិអប្សរា ត្រូវបានតែងតាំង ឲ្យឡើងធ្វើជាអគ្គនាយក នៃស្ថាប័នមួយនេះ ដែលគ្រប់គ្រងលើតំបន់រមណីយដ្ឋានវប្បធម៌ អង្គរ។ នេះ បើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបានចុះព្រហស្ថលេខា នៅថ្ងៃទី២ ខែកុម្ភៈ និងធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន នៅថ្ងៃនេះ។ លោក ហង់ ពៅ នឹងឡើងមកកាន់តំណែង ជាមេដឹកនាំអាជ្ញាធរអប្សរា ជំនួសលោក ស៊ុំ ម៉ាប់ ដែលត្រូវមកទទួលតួនាទីថ្មី ជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្នុងព្រះរាជក្រិត្យដដែល បានត្រាស់បង្គាប់តែងតាំង លោក គឹម សុ​ធិ​ន និង​លោក យិ​ត ចាន់​ដារ​ដ្ឋ ...