កម្ពុជាដំណឹង

រកឃើញ​«ចម្លាក់​អណ្ដើក»​​មួយ​ទៀត ក្នុង​កំណាយ​ប្រាសាទ​កណ្ដាល​ស្រះស្រង់

ចម្លាក់​អណ្ដើក ធ្វើពីថ្មមួយទៀត ត្រូវបានកាយរកឃើញ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ ដោយក្រុមអ្នកធ្វើកំណាយ ក្នុងការដ្ឋានជួសជុល​ប្រាសាទ ​កណ្ដាលស្រះស្រង់ នៃរមណីយដ្ឋានវប្បធម៌អង្គរ

បើតាមអាជ្ញាធរជាតិអប្សរា ដែលបង្ហោះព័ត៌មាននេះ នៅលើបណ្ដាញសង្កម បានឲ្យដឹងថា ចម្លាក់អណ្ដើក ដែលទើបនឹងរកឃើញនេះ មានទំហំតូចជាអណ្ដើកមុនបន្តិច។ នៅជិតចម្លាក់អណ្ដើកទាំងនេះ ក្រុមការងារក៏បានរកឃើញ គ្រាប់ខ្វាតពណ៌ស (​Cristal ?)   ជាច្រើនគ្រាប់ និងត្រីសូល៍ចំនួន២ (១មានរូបពេញលេញ និងមួយទៀត មានត្រឹម​មួយ​បំណែក) នៅក្បែរនោះដែរ។

កាលពីថ្ងៃទី៤ ខែឧសភា ចម្លាក់អណ្ដើកមួយមុន ត្រូវបានកាយរកឃើញ ដោយចម្លាក់​ធ្វើ​អំពី​ថ្ម​មួយនេះ នៅមានសភាពស្អាត នៅរក្សាទម្រង់ដើម សឹងតែទាំងស្រុង។ វត្ថុបុរាណ​ចំនួន ៣ប្រភេទផ្សេងទៀត ក៏ត្រូវបានរកឃើញដែរ គឺចម្លាក់នាគ ខ្វាតពណ៌ស  និង​ត្រីសូល៍។

អាជ្ញាធរជាតិអប្សរា បានអះអាងទៀតថា ក្រុមធ្វើកំណាយ រចនាសម្ព័ន្ធសំណង់ឈើ នៅលើ​ខឿនប្រាសាទ ដ៏ចាស់ទ្រុឌទ្រោម​មួយនេះ។

ប្រាសាទកណ្ដាលស្រះស្រង់ ដែលស្ថិតនៅមុខ​ខាងកើត ប្រាសាទបន្ទាយក្ដី កសាងឡើង​ក្នុង​រាជ្យព្រះបាទ ជ័យវរ្ម័នទី៧ នាសតវត្សរ៍ទី១២។ សំណង់ប្រាសាទ​នៅកណ្ដាលស្រះស្រង់នេះ ជា​តំណាងឱ្យភ្នំព្រះសុមេរុ។

អាជ្ញាធរជាតិអប្សរា បានអះអាងថា ខ្លួនបានជួសជុល ប្រាសាទកណ្ដាលស្រះស្រង់​ឡើងវិញ ដោយហេតុថា ប្រាសាទដ៏អស្ចារ្យ បានរងការបាក់បែក សឹងតែទាំងអស់ ដោយសារកត្តា​ធម្មជាតិ ហើយប្រាសាទនេះ​មានតម្លៃប្រវត្តិសាស្រ ដ៏ធំធេង និងទេសភាពវប្បធម៌ សម្រាប់ទេសចរណ៍៕



លំអិតបន្ថែមទៀត

កម្ពុជា

ហង់ ពៅ ឡើងជា​ប្រធាន​អាជ្ញាធរ​អប្សរា​ខណៈ ស៊ុំ ម៉ាប់ ក្លាយជា​រដ្ឋលេខាធិការ

លោក ហង់ ពៅ ដែលមានឋានៈ ជាអគ្គនាយករងអាជ្ញាធរជាតិអប្សរា ត្រូវបានតែងតាំង ឲ្យឡើងធ្វើជាអគ្គនាយក នៃស្ថាប័នមួយនេះ ដែលគ្រប់គ្រងលើតំបន់រមណីយដ្ឋានវប្បធម៌ អង្គរ។ នេះ បើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបានចុះព្រហស្ថលេខា ...
កម្ពុជា

ផ្ទាំងឈ្មោះ​ប្រាសាទ ចំនួន​១១៨​ផ្ទាំង នឹងត្រូវ​តំឡើង​នៅតាម​ប្រាសាទ​នានា

ផ្ទាំងឈ្មោះប្រាសាទធ្វើពីថ្មភក់ ចំនួន​១១៨​ផ្ទាំង ដែលមានឆ្លាក់ទាំងអក្សរខ្មែរ និងអក្សរអង់គ្លេស នឹងត្រូវយកទៅដាក់ដាំ នៅខាងមុខប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ នាពេលឆាប់ៗខាងមុខ។ នេះ បើតាមការការអះអាងឡើង របស់អាជ្ញាធរអប្សរា ក្នុងព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ...
កម្ពុជា

ការជួសជុល​ប្រាសាទ​«អកយំ»​ជាលើក​ដំបូង មាន​រយៈពេល​ជិត១ឆ្នាំហើយ

ប្រាសាទ«អកយំ» ដែលស្ថិតនៅលើខ្នងទំនប់ បារាយណ៍ខាងលិច បានទទួលការជួសជុល ជាលើកដំបូង មានរយៈពេល១ឆ្នាំហើយ ដោយឆ្លងកាត់ដំណាក់កាលជាច្រើន។ នេះ បើតាមការលើកឡើង របស់អាជ្ញាធរជាតិអប្សរា នៅមុននេះបន្តិច។ ដំណាក់កាលទី១ គឺបានសម្អាតប្រាសាទ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.