ប្រទេសកម្ពុជា បានប្រកាសឲ្យដឹង ពីករណីអ្នកជំងឺ«ស្លាប់ទី៥» ក្នុងព្រឹកថ្ងៃទី២៣ ខែមីនានេះ ពីក្នុងចំណោម​អ្នកជំងឺ​សរុប កើនឡើងដល់​ចំនួន១៧៨៨នាក់ ដែលត្រូវបានរកឃើញ ផ្ទុកមេរោគកូវីដ-១៩ (Covid-19) នៅទូទាំង​ប្រទេស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល​ដែលបានចេញ​នៅមុននេះបន្តិច។

អ្នកជំងឺថ្មី ដែលបានទទួលអនិច្ចកម្ម ដោយសារជំងឺរាតត្បាត ជាស្ត្រីអាយុ៦២ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ អ្នកស្រីបានផុតដង្ហើម នៅវេលា​ម៉ោង​៥និង៤០នាទីព្រឹក ក្នុងមន្ទីរពេទ្យរុស្ស៊ី (ភ្នំពេញ) ទីកន្លែងដែលអ្នកស្រី បានចូលមក​ព្យាបាលខ្លួន កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ដោយអាការៈហត់ខ្លាំង មុននឹងអ្នកស្រី​​ត្រូវបាន​រកឃើញថា មាននផ្ទុកមេរោគ​កូវីដ-១៩

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ដោយអ្នកជំងឺមាន​អាការៈរលាកសួត​ទាំង​សងខាង​ធ្ងន់ធ្ងរ ដែលធ្វើឲ្យសួត​ចុះខ្សោយខ្លាំង ទើបក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន បើទោះជាបានប្រើប្រាស់​ម៉ាស៊ីនជំនួយការដកដង្ហើមបន្ថែម តាំងពីអ្នកជំងឺ​បានចូល​​​មកព្យាបាលភ្លាម នៅក្នុងមន្ទីរពេទ្យម្លេះ។

ប្រភពផ្សេងទៀត បានអះអាងថា ស្ត្រីវ័យ៦២ខាងលើ ជាម្ដាយរបស់តារាកំប្លែង នាង អ៊ិន ស្រីពីន។

មកដល់ថ្ងៃនេះ បើគិតរួមទាំងជនរងគ្រោះផ្សេងទៀត ដែលបានស្លាប់ ក្នុងមណ្ឌលធ្វើចត្តាឡីស័ក និងក្នុង​អំឡុងពេល​សម្រាកព្យាបាល នៅឯមន្ទីរពេទ្យផង ប្រទេសកម្ពុជាមានអ្នកស្លាប់ ១០នាក់ហើយ។

តែមានតែជន​រងគ្រោះ​៥នាក់ប៉ុណ្ណោះ ដែលអាជ្ញាធរសុខាភិបាល អះអាងថា ទទួលមរណភាពដោយជំងឺកូវីដ-១៩។ រីឯជន​រងគ្រោះ​​៥នាក់​ទៀត (ក្នុងនោះ​២នាក់ជាជនជាតិចិន) ត្រូវបានអាជ្ញាធរប្រកាសថា ស្លាប់ដោយសារ​ជំងឺ​«ខ្យល់គ» «គាំងបេះដូង» ឬមានអាការៈ«ញៀនថ្នាំ»ជាដើម។

ក្នុងសេចក្ដីប្រកាសព័ត៌មានមួយផ្សេងទៀត ដែលចេញផ្សាយក្នុងព្រឹកថ្ងៃទី២៣ ខែមីនាដដែល ក្រសួង​សុខាភិបាល​បានអះអាងថា មកដល់ម៉ោងនេះ កម្ពុជាបានរកឃើញ​អ្នកជំងឺកូវីដ-១៩ សរុប​មានចំនួន ១៧៨៨នាក់ ក្នុងនោះ​អ្នកជំងឺ​ដែលបានជាសះស្បើយ មានចំនួន ៩៩៩នាក់ ខណៈអ្នកជំងឺ ដែលកំពុង​សម្រាក​ព្យាបាល នៅឯមន្ទីរពេទ្យ មានចំនួន ៧៨៣នាក់។

រីឯអ្នកជំងឺថ្មី ដែលត្រូវបានរកឃើញ​វិជ្ជមានកូវីដ ក្នុងថ្ងៃនេះ មានចំនួន៣៥នាក់៕



លំអិតបន្ថែមទៀត

កម្ពុជា

បន្ទាប់ពី​ទទួលវ៉ាក់សាំងចិន ហ៊ុន សែន សុំជំនួយ​វ៉ាក់សាំង​ ពីប្រទេសឥណ្ឌា

មេដឹកនាំកម្ពុជា លោក ហ៊ុន សែន បាន​ស្នើ​សុំជំនួយ​វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ (Covid-19) ពីប្រទេសឥណ្ឌា បន្ទាប់ពីប្រទេសនេះ បានប្រកាសដាក់​ឲ្យប្រើប្រាស់យ៉ាងបន្ទាន់ នូវថ្នាំវ៉ាក់សាំងរបស់ខ្លួន ឈ្មោះ«Covaxin» និង«Covishield» សម្រាប់ពលរដ្ឋឥណ្ឌា ...
ដំណឹង

Covid-19 ៖ ការចាក់ថ្នាំ​វ៉ាក់សាំង ចាប់ផ្ដើម​ពីថ្ងៃ២៧ធ្នូ ក្នុងសហភាពអ៊ឺរ៉ុប

ការចាក់ថ្នាំ​វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នឹងចាប់ផ្ដើម ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះតទៅ និងជាបន្តបន្ទាប់ នៅតាមបណ្ដាប្រទេស​សមាជិកទាំង២៧ នៃសហភាពអ៊ឺរ៉ុប។ នេះ បើតាមការប្រកាសឲ្យដឹង របស់អ្នកស្រី «Ursula ...
ដំណឹង

Covid-19៖ ម៉ាក្រុង ត្រៀម​ឲ្យ​ប្រទេស​«ងើប​ឡើងវិញ»​ក្រោយថ្ងៃ​១១ឧសភា

វិធានការជាច្រើន នឹងត្រូវរដ្ឋាភិបាលបារាំង សម្រេចឲ្យអនុវត្ត ដើម្បីត្រៀមឲ្យប្រទេស​«ងើប​ឡើងវិញ» នៅក្រោយថ្ងៃទី១១ ខែឧសភា។ នេះ បើតាមប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.