យុវជនខ្មែរម្នាក់​បាន​ស្លាប់​ នៅក្នុង​​មណ្ឌល​ចត្តាឡីស័​ក​​មួយកន្លែង ស្ថិតក្នុងមណ្ឌល​ស្វាយឃ្លាំង ស្ថិត​ក្នុង​​ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ កាលពី​យប់​ថ្ងៃពុធ ទី២២ ខែកក្កដា​ម្សិលមិញ។ នេះ បើតាម​ការអះអាង របស់លោក កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ ដោយ​លើក​ឡើង​បន្ថែមថា មរណភាពនេះ ទំនងជាមកពី«ខ្យល់គរ»។

យុវជនពេញកម្លាំងរូបនោះ អាយុ២១ឆ្នាំ ជាពលករធ្វើដំណើរតាមផ្លូវគោក ត្រឡប់ពី​ប្រទេស​ម៉ាឡេស៊ី ដោយ​ឆ្លងកាត់​តាមប្រទេសថៃ កាលពីថ្ងៃទិ១៥ ខែកក្កដា ឆ្នាំ២០២០ តាមច្រក​ប៉ោយប៉ែត។

ស្រង់សំដីដោយសារព័ត៌មានក្នុងស្រុក លោកប្រធានមន្ទីរបានឲ្យដឹងថា ការ​ស្លាប់​របស់​យុវជនខាងលើ ត្រូវ​បាន​សន្និដ្ឋាន​ជាបឋម​ថា បណ្ដាលមកពី«​ខ្យល់គរ» ព្រោះ​មានអាកា​រ​ត្រជាក់​រាងកាយ សន្លប់​បាត់ស្មារតី មុននឹង​ស្លាប់។

លោក​  កែវ វណ្ណៈ បញ្ជាក់​ថា ក្រោយ​​ទទួលមរណភាព សំណាក​ពី​សព​យុវជន ត្រូវបានយក​ទៅ​​ត្រួតពិនិត្យ​ ដើម្បី​ស្វែងរក​មេរោគ«Covid-19» ​នៅ​ឯវិទ្យាស្ថាន​ប៉ាស្ទ័រ ក្នុង​រាជធានី​ភ្នំពេញ។

ផ្ទុយពីអ្នកដំណើរច្រើនរយនាក់ ដែលក្រសួងសុខាភិបាល អះអាងថា ត្រូវបានដាក់​ឲ្យធ្វើ​ចត្តាឡីស័ក បន្ទាប់ពី​ពួកគេ​ជាន់ជើង លើទឹកដីខ្មែរនោះ យុវជនខាងលើនេះ មិនត្រូវ​បាន​​ក្រុម​អាជ្ញាធរសុខាភិបាល ដាក់ឲ្យធ្វើ​ចត្តាឡីស័កទេ។

លោក កែវ វណ្ណៈ បានបញ្ជាក់ទៀតថា នៅថ្ងៃទី១៩ ខែកក្កដា បន្ទាប់ពីបានធ្វើតេស្ដិ៍ ចេញ​លទ្ធផលអវិជ្ជមាន យុវជន​ត្រូវបានអនុញ្ញាត ឲ្យធ្វើដំណើរ​ទៅកាន់​ស្រុក​កំណើត ក្នុងខេត្ត​ត្បូងឃ្មុំ។ តែយុវជន​បាន«ស្ម័គ្រចិត្ត» ចូលស្នាក់នៅ​ដាច់​ដោយឡែក រយៈពេល​១៤ថ្ងៃ (រាប់ពី​ថ្ងៃ​ទី១៩ ខែកក្កដា) ក្នុងមណ្ឌលធ្វើចត្តាឡីស័ក អនុវិទ្យាល័យ​«ស្វាយឃ្លាំង» រហូតធ្វើ​មរណភាព នៅថ្ងៃពុធម្សិលម៉ិញ។

ក្នុងព្រឹកថ្ងៃទី២៣ ខែកក្កដានេះ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ចេញតួលេខផ្លូវការ ឲ្យដឹងថា កម្ពុជាមានអ្នក​ឆ្លងជំងឺ «Covid-19» សរុបចំនួន១៩៨នាក់ ក្នុងនោះអ្នកជំងឺ ដែលបាន ជាសះស្បើយរួចហើយ មានចំនួន​១៤២នាក់៕



លំអិតបន្ថែមទៀត

តន្ត្រី

ផ្សាយផ្ទាល់​ពី​កម្មវិធី​«One World: Together At Home»

ដើម្បីស្វែងរកមូលនិធិ ប្រយុទ្ធប្រឆាំង ទល់នឹងជំងឺ «Covid-19» កម្មវិធី «One World: Together at Home» មួយត្រូវបានរៀបចំឡើង ដោយរួមប្រជុំកំពូលតារាៗ ល្បីៗនៅក្នុងពិភពលោក ...
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
កម្ពុជា

Covid-19៖ កម្ពុជាឈានដល់វគ្គ… ប្រាក់​បៀវត្ស​បរិច្ចាគ

បន្ទាប់ពីវគ្គប្រាក់ជំនួយឧបត្ថម្ភ ពីសំណាក់ក្រុមអ្នកមានទ្រព្យធន ឬឧកញ៉ា ពេលនេះប្រទេសកម្ពុជាបានឈាន មកដល់វគ្គ «ប្រាក់​បៀវត្ស​បរិច្ចាគ» ពីសំណាក់ក្រុមមន្ត្រីគ្រាក់ៗម្ដង។ ព្រះរាជាណាចក្របានឆ្លងកាត់វគ្គ និងដំណាក់កាលច្រើនយ៉ាងនេះ បើទោះជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ...
ដំណឹង

អ្នករៀបចំ​អង្គប្រជុំ​ឃោសនា​របស់ ត្រាំ ចំនួន​​៦នាក់ បានឆ្លង​«Covid-19»

សមាជិក៦រូប នៃអ្នករៀបចំអង្គប្រជុំឃោសនាបោះឆ្នោត របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃសៅរ៍ ក្នុងរដ្ឋ «Oklahoma» ត្រូវបាន​ធ្វើ​តេស្ដិ៍ ដឹងលទ្ធផលថា បានឆ្លងមេរោគ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.