កម្ពុជាដំណឹង

Covid-19៖ កម្ពុជា​មាន​ ២ករណី​ទៀត ក្នុងថ្ងៃ​២៨មិថុនា (សរុប​១៤១នាក់)

នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនានេះ ប្រទេសកម្ពុជាបានបញ្ចេញតួលេខ នៃការឆ្លងជំងឺ «Covid-19» ថែម ២ករណី​ទៀត ដែលធ្វើឲ្យអ្នកជំងឺសរុប កើនឡើងដល់ ១៤១នាក់។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ក្នុងព្រឹកថ្ងៃដដែល។

បើតាមសេចក្ដីប្រកាសព័ត៌មាន បានអះអាងថា អ្នកជំងឺ«Covid-19»ទាំងពីរនាក់ ជា​ជនជាតិ​ខ្មែរ ម្នាក់រស់នៅខេត្តត្បូងឃ្មុំ និងម្នាក់ទៀត រស់នៅខេត្តកណ្ដាល។

ក្រសួងសុខាភិបាល បានឲ្យដឹងទៀតថា បុរសទាំងពីរនាក់ ទើបត្រឡប់មកពី​ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែមិថុនា កន្លងទៅ ក្នុងជើងហោះហើរ ដែលមានអ្នកដំណើរ​សរុប ចំនួន ១០៧នាក់ (ស្ត្រី ៣៨នាក់ និងបុរស ៦៩នាក់) ក្នុងនោះអ្នកដំណើរ​ជាជនជាតិ​ខ្មែរ មានចំនួន​១០៥នាក់ (ស្ត្រី ៣៦នាក់)។

សេចក្ដីប្រកាសព័ត៌មាន បានរៀបរាប់​បន្ថែមថា បន្ទាប់ពីត្រូវបាន​រកឃើញលទ្ធផល​វិជ្ជមាន នៅថ្ងៃទី២៧ ខែមិថុនាម្សិលមិញរួច ពួកគេទាំងពីរនាក់ ត្រូវបានដាក់​ឱ្យសម្រាក​ព្យាបាល នៅមណ្ឌលសុខភាព​​ចាក់អង្រែ រាជធានីភ្នំពេញ។

រីឯអ្នកដំណើរជនជាតិខ្មែរ ១០៣នាក់ផ្សេងទៀត​ ដែលមានលទ្ធផលអវិជ្ជមាន និងដែល​មិន​មាន​​លទ្ធភាពបង់ ថ្លៃសណ្ឋាគារ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក ក្នុងមណ្ឌល​ចត្តាឡីស័ក​ជម្ពូន រាជធានី​ភ្នំពេញ ដើម្បីរង់ចាំ​ការដឹកជញ្ជូន ទៅបន្ត​ធ្វើចត្តាឡីស័ក នៅ​តាម​បណ្ដាខេត្ត ដែលពួកគេ​រស់នៅ។

មកដល់ថ្ងៃនេះ កម្ពុជាមានតួលេខផ្លូវការ នៃអ្នកកើតជំងឺ «Covid-19» សរុបចំនួន ១៤១នាក់ ក្នុងនោះអ្នកជំងឺ១២៩នាក់ បានជាសះស្បើយ និង១២នាក់ កំពុងសម្រាក​ព្យាបាល៕



លំអិតបន្ថែមទៀត

ដំណឹង

Covid-19៖ ករណីឆ្លង​ផ្ទុះខ្លាំង​នៅ​​ប្រទេស​ឈីលី រួមទាំងរដ្ឋមន្ត្រី២នាក់

ក្នុងប្រទេសឈីលី ករណីឆ្លងបានកើនឡើងខ្លាំង ជាមួយនឹង​ការរកឃើញ​អ្នកជំងឺ ៤,៨៩៥​នាក់ កាលពីថ្ងៃម្សិលម៉ិញ ក្នុងនោះមាន រួមទាំងរដ្ឋមន្ត្រី២នាក់ នៃរដ្ឋាភិបាល​ប្រធានាធិបតី លោក «Sebastian Piñera» នោះផង។ មកដល់ថ្ងៃនេះ ...
កម្ពុជា

Covid-19៖ កម្ពុជាមានករណី ស្លាប់ទី៥ និងការឆ្លង​កើនដល់​១៧៨៨នាក់

ប្រទេសកម្ពុជា បានប្រកាសឲ្យដឹង ពីករណីអ្នកជំងឺ«ស្លាប់ទី៥» ក្នុងព្រឹកថ្ងៃទី២៣ ខែមីនានេះ ពីក្នុងចំណោម​អ្នកជំងឺ​សរុប កើនឡើងដល់​ចំនួន១៧៨៨នាក់ ដែលត្រូវបានរកឃើញ ផ្ទុកមេរោគកូវីដ-១៩ (Covid-19) នៅទូទាំង​ប្រទេស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល​ដែលបានចេញ​នៅមុននេះបន្តិច។ ...
កីឡា និងបច្ចេកវិទ្យា

Covid-19 ៖ ណីម៉ា ធ្វើតេស្ដិ៍​មានផ្ទុក​មេរោគ

Covid-19 ៖ កំពូលខ្សែប្រយុទ្ធពិភពលោក ជាតិប្រេស៊ីល កីឡាករ ណីម៉ា (Neymar Jr) ស្ថិត​ក្នុង​ចំណោម​កីឡាករបីនាក់ របស់ក្រុម ប៉ារីស (Paris Saint-Germain ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.