សន្និសីទពិភពលោក នៃក្រុមអ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ មកពីជុំវិញពិភពលោក ដែលបានប្រព្រឹត្តិទៅ រយៈពេលពីរថ្ងៃ (ទី១ និងទី២ ខែធ្នូ ឆ្នាំ២០១៨) នៅក្រុងអាត្លង់តា ភាគខាងកើតសហរដ្ឋអាមេរិក គ្រោងនឹងប្រមូលផ្ដុំបណ្ដាសាខា នៃគណបក្សសង្គ្រោះជាតិទាំងអស់ ដែលស្ថិតនៅក្នុងបណ្ដាប្រទេសធំៗ និងគ្រប់ទ្វីប ដើម្បីបង្កើតជា«គណបក្ស​សង្គ្រោះជាតិ​ក្រៅប្រទេស»តែមួយ។ គណបក្សសង្គ្រោះជាតិក្រៅប្រទេសនោះ ហៅជាភាសាអង់គ្លេស «CNRP-Oversea» ឬ «CNRP-O»។

សេចក្ដីសម្រេច របស់អង្គសន្និសីទ ដែលទើបនឹងចេញផ្សាយ ជាសាធារណៈ កាលពីប៉ុន្មាននាទីមុន បានបញ្ជាក់ថា សាខាគណបក្សប្រឆាំងក្រៅប្រទេសមួយនេះ នឹងត្រូវដឹកនាំដោយក្រុមប្រឹក្សាភិបាល ដែលមានសមាជិក១៧រូប ក្នុងនោះ ៧រូបមកពីទ្វីបអាមេរិកខាងជើង ៧រូបមកពីទ្វីបអ៊ឺរ៉ុប និង៣រូប​មកពីទ្វីបអូសេអានី។

ក្រុមប្រឹក្សាភិបាល នៃបណ្ដុំសាខាគណបក្សប្រឆាំង​នៅក្រៅប្រទេសខាងលើ នឹងមានអគ្គលេខាធិការដ្ឋានមួយ ជាសេនាធិការរបស់ខ្លួន ដឹកនាំដោយអគ្គលេខាធិការមួយរូប នៅសហរដ្ឋអាមេរិក និងអគ្គលេខាធិការរងច្រើនរូប មកពីប្រទេសផ្សេងៗ។ សេចក្ដីសម្រេចដដែល នៅបានអះអាងទៀតថា សមាជិកនៃក្រុមប្រឹក្សាភិបាល និងអគ្គលេខាធិការដ្ឋាន ត្រូវមានការចូលរួម ពីស្ត្រីនិងយុវជន។

យ៉ាងណា ការសម្រេចនេះស្ថិតនៅក្នុងលក្ខណៈ ជាគម្រោងនៅឡើយ ដោយអង្គសន្និសីទអះអាង តម្រូវឲ្យមានការសុំយោបល់ ពីគណៈកម្មាធិការ​អចិន្ត្រៃយ៍គណបក្ស ជាមុនសិន។ អ្នកស្រី មូ សុខហួ អនុប្រធានគណបក្ស ត្រូវបានចាត់ឲ្យទទួលតួនាទី ស្នើសុំយោបល់នេះ ហើយគណៈកម្មការអចិន្ត្រៃយ៍ មានពេល១សប្ដាហ៍ ដើម្បីឆ្លើយតបទៅវិញ៕



លំអិតបន្ថែមទៀត

កម្ពុជា

សមាជ​អ្នក​ប្រជាធិបតេយ្យ​នៅ​កូរ៉េ ចេញ​សេចក្ដី​សម្រេ​ច​«៧ចំណុច»

សមាជ​អ្នកប្រជាធិបតេយ្យ ក្នុង​ក្រុងក្វាងយូ ប្រទេសកូរ៉េខាងត្បូង ក្នុង​រយៈពេល​បីថ្ងៃ រាប់ពី​ថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះ បាន​ចេញសេចក្ដី​សម្រេច​ដ៏វែងអន្លាយ​មួយ មាន«៧ចំណុច»។ មន្ត្រីអង្គការសង្គមស៊ីវិឡ និងគណបក្សប្រឆាំងជាច្រើន រួមមានទាំងលោក ...
កម្ពុជា

CNRP ប្រកាស​បើកផ្លូវ​ឲ្យមាន​«កិច្ចសន្ទនា​នយោបាយ» ដើម្បី​ចេញ​ពី​វិបត្តិ

គណបក្សសង្គ្រោះជាតិ បានប្រកាសបើកផ្លូវ ឲ្យមាន«កិច្ចសន្ទនា​នយោបាយ (ឬកិច្ចចរចា)» ដោយទូលំទូលាយ និងដោយផ្ទាល់ ដើម្បីដោះស្រាយវិបត្តិនយោបាយ ដែលគណបក្សនេះអះអាងថា មានលក្ខណៈកាន់តែធ្ងន់ធ្ងរ។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ របស់គណបក្សប្រឆាំង ដែលចេញផ្សាយពីក្រៅប្រទេស ...
កម្ពុជា

ឧបការី​រង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក មក​កម្ពុជាស្នើ​ឲ្យដោះលែង កឹម សុខា

ក្នុងការបំពេញទស្សនកិច្ច នៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃ១៦ ខែមករា ឆ្នាំ២០១៩ ឧបការី​រង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ទទួលបន្ទុក​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ លោក «Joseph H. Felter» ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.