កម្ពុជាដំណឹង

CMAC រកឃើញ​គ្រាប់បែក​«MK82»​ដែល​ទម្លាក់ពី​យន្ដហោះ នៅ​រតនគីរី

ក្រុមអ្នកដោះមីន របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ហៅកាត់ថា «CMAC» បានប្រទះ​រកឃើញ គ្រាប់បែកប្រភេទ «MK82» ដែលត្រូវបាន​ទម្លាក់​​ពីយន្ដហោះ។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល​សកម្មភាពកម្ចាត់មីនកម្ពុជា បានបង្ហើប​ឲ្យដឹង​ពីព័ត៌មានខាងលើ ថាគ្រាប់បែក «MK82» ត្រូវបានរកឃើញ ក្នុងខេត្តរតនគីរី នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។

យ៉ាងណា លោក ហេង រតនា មិនបានលំអិតបន្ថែម ពីការរកឃើញនេះទេ។ នៅលើទំព័រ​ហ្វេសប៊ុក​របស់លោក មេដឹកនាំ​«CMAC»​រូបនេះ គ្រាន់តែបានបញ្ជាក់ថា៖

«[គ្រាប់បែកនេះ] មានលក្ខណះបច្ចេកទេសពិសេស ដែលមិនធ្លាប់ជួបប្រទះ កន្លងមក​ ព្រោះមាន​បំពាក់បច្ចេកទេស ដែលករណីមានរំញ័រខ្លាំង ឬប៉ះពាល់​ អាចបង្កផ្ទុះឡេីង។ ប៉ុន្តែទម្លាក់មកបុកដី ហេីយមិនផ្ទុះ​ ដូចនេះអ្នកជំនាញ ទាមទារឱយប្រុងប្រយត្ន័ខ្ពស់!»

នេះជាគ្រាប់បែកទម្លាក់ពីយន្តហោះ​ប្រភេទMK82 ដែលប្រទះឃេីញនៅខេត្តរតនគីរី​ នៅថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២០នេះ​…

Gepostet von HENG Ratana am Dienstag, 12. Mai 2020

តាមឯកសារដែលទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ បានសរសេរឲ្យដឹងថា គ្រាប់បែកប្រភេទ «Mark 82» ជាគ្រាប់បែករបស់សហរដ្ឋអាមេរិក ដែលផលិត ចាប់ពី​ទសវត្សរ៍ឆ្នាំ៥០មក។

គ្រាប់បែកប្រភេទនេះ មានទំងន់សរុប ២២៧គីឡូក្រាម (ក្នុងនោះ សារជាតិ​ឬម្សៅផ្ទុះ មានទំងន់​​ប្រមាណ ជា៨៩គីឡូក្រាម) និងមានតម្លៃប្រមាណជា ៤០០០ដុល្លារ ក្នុង​មួយគ្រាប់។ កាំរង្វង់ នៃការផ្ទុះរបស់គ្រាប់បែកនេះ មានរវាងពី១០ម៉ែត្រ ទៅដល់​៣០ម៉ែត្រ៕


រូបភាពគ្រាប់បែកប្រភេទខាងលើ ដែលបំពាក់ជាមួយ យន្ដហោះប្រដេញ​របស់ប្រទេស​បារាំង៖



You may also like

ដំណឹង

ជនសង្ស័យបំផ្ទុះ​រថយន្ដកំពីងនៅ «Nashville» បានស្លាប់​ក្នុងការផ្ទុះនោះ

បុរសដែលរងការសង្ស័យ បានបំផ្ទុះរថយន្ដកំពីង កណ្ដាលក្រុង«Nashville» (រដ្ឋ Tennessee) កាលពីព្រហាម​ថ្ងៃបុណ្យ​ណូអែល បានស្លាប់​ក្នុងការផ្ទុះនោះ ដែលទំនងជាការធ្វើអត្តឃាត។ នេះបើតាមការអះអាង របស់អាជ្ញាធរក្រុង ដែលបានចេញផ្សាយព័ត៌មាននេះ ក្នុងល្ងាចថ្ងៃអាទិត្យ ទី២៧ ...
កម្ពុជា

រកឃើញ«គ្រាប់បែកបង្កៃ»នៅប៉ោយប៉ែត តែត្រូវអាជ្ញាធរបំផ្ទុះចោល

នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ «គ្រាប់បែកបង្កៃ»កំណត់នាទីមួយគ្រាប់ ត្រូវបានប្រទះឃើញ នៅខាងក្នុង​កាស៊ីណូហ្គោលឌែន ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ ប្រភពផ្ទាល់កន្លែង ដែលត្រូវបានស្រង់សំដី ...
ដំណឹង

ត្រាំ ផ្ដល់​ភ្លើងខៀវ​ឲ្យ​ផលិត​«កំពូល​កាំជ្រួច» ដែល​លឿន​ជាងគេ​បំផុត

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានសម្រេច​នៅថ្ងៃ​សុក្រ​នេះ ឲ្យផលិត«កំពូល​កាំជ្រួច» ដែលជាកាំជ្រួចប្រភេទថ្មី លឿនជាងសម្លេង និងលឿនជាង​កាំជ្រួច ដែល​ប្រទេស​រុស្ស៊ី ឬចិន ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...