កម្ពុជាដំណឹង

រកឃើញ«គ្រាប់បែកបង្កៃ»នៅប៉ោយប៉ែត តែត្រូវអាជ្ញាធរបំផ្ទុះចោល

នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ «គ្រាប់បែកបង្កៃ»កំណត់នាទីមួយគ្រាប់ ត្រូវបានប្រទះឃើញ នៅខាងក្នុង​កាស៊ីណូហ្គោលឌែន ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

ប្រភពផ្ទាល់កន្លែង ដែលត្រូវបានស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុក បានអះអាងថា គ្រាប់បែកកំណត់នាទីខាងលើ ត្រូវបានរកឃើញច្រកក្នុងថង់កញ្ចប់មួយ នៅក្នុងបន្ទប់ទឹកកាស៊ីណូខាងលើ ដោយបុរសម្នាក់។

បន្ទាប់ពីទទួលបានព័ត៌មាននេះរួច ក្រុមសន្តិសុខកាស៊ីណូ បានយកគ្រាប់បែកនោះ ចេញទៅដាក់នៅមាត់លូ ខាងមុខកាស៊ីណូ ហើយបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរកញ្ចាត់មីនកម្ពុជា «CMAC» ដើម្បីជួយអន្តរាគមន៍។

បើតាមមន្ត្រីជំនាញ បានពន្យល់ថា នោះជា«គ្រាប់បែកបង្កៃ» ដែលកំណត់នាទីដើម្បីឲ្យផ្ទុះ។

លុះមកដល់ម៉ោងប្រមាណជា ៧ និង៣០នាទីយប់ថ្ងៃដដែលនេះ ក្រុមអាជ្ញាធរបានសម្រេចបំផ្ទុះគ្រាប់បែកនោះចោល ដើម្បីបញ្ចៀសគ្រោះថ្នាក់ ដែលអាចកើតឡើង ជាយថាហេតុសម្រាប់មនុស្សម្នានៅទីនោះ។ ការបំផ្ទុះធ្វើឡើងក្នុងទូកញ្ចក់មួយ របស់កាស៊ីណូនោះតែម្ដង។

ប្រភពព័ត៌មានខ្លះបានអះអាងថា បុរសដែលរកឃើញគ្រាប់បែកមុនគេ ជាជនសង្ស័យដែលដាក់គ្រាប់បែកនេះ ហើយកំពុងត្រូវបានអាជ្ញាធរនាំទៅសាកសួរ។

យ៉ាងណា ក៏មកទល់នឹងម៉ោងនេះ គេនៅមិនទាន់ដឹងថា តើគ្រាប់បែកខាងលើត្រូវបាននាំចូល ទៅក្នុងកាស៊ីណូដោយរបៀបណា និងដើម្បីមូលហេតុអ្វីនៅឡើយ។ គេបានឆ្ងល់ទៀតថា ប្រសិនជាម្ចាស់គ្រាប់បែក មានបំណង់ចង់ឲ្យគ្រាប់បែកនេះផ្ទុះ ហេតុអ្វីការកំណត់នាទីឲ្យផ្ទុះ មានរយៈពេលយូរដូច្នេះ?



You may also like

ដំណឹង

រកឃើញគ្រាប់បែកទំងន់​«១០តោន» ក្នុង​ទន្លេ​នៃក្រុង​កូឡូញ (អាល្លឺម៉ង់)

គ្រាប់បែកដ៏ធំមួយគ្រាប់ ទំងន់«១០តោន» ដែលមានអាយុកាល តាំងពីសង្គ្រាមលោកលើកទី២ ត្រូវបានរកឃើញ កាលពីថ្ងៃសៅរ៍ ទី១១ ខែមេសានេះ នៅក្នុងទន្លេ «Rhin» នៃក្រុងកូឡូញ ប្រទេសអាល្លឺម៉ង់។ អាជ្ញាធរតំបន់ ...
ដំណឹង

ជនសង្ស័យបំផ្ទុះ​រថយន្ដកំពីងនៅ «Nashville» បានស្លាប់​ក្នុងការផ្ទុះនោះ

បុរសដែលរងការសង្ស័យ បានបំផ្ទុះរថយន្ដកំពីង កណ្ដាលក្រុង«Nashville» (រដ្ឋ Tennessee) កាលពីព្រហាម​ថ្ងៃបុណ្យ​ណូអែល បានស្លាប់​ក្នុងការផ្ទុះនោះ ដែលទំនងជាការធ្វើអត្តឃាត។ នេះបើតាមការអះអាង របស់អាជ្ញាធរក្រុង ដែលបានចេញផ្សាយព័ត៌មាននេះ ក្នុងល្ងាចថ្ងៃអាទិត្យ ទី២៧ ...
ដំណឹង

ត្រាំ ផ្ដល់​ភ្លើងខៀវ​ឲ្យ​ផលិត​«កំពូល​កាំជ្រួច» ដែល​លឿន​ជាងគេ​បំផុត

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានសម្រេច​នៅថ្ងៃ​សុក្រ​នេះ ឲ្យផលិត«កំពូល​កាំជ្រួច» ដែលជាកាំជ្រួចប្រភេទថ្មី លឿនជាងសម្លេង និងលឿនជាង​កាំជ្រួច ដែល​ប្រទេស​រុស្ស៊ី ឬចិន ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...