«បក្ស​ប្រហារ» ៖ តើលោក សម រង្ស៊ី ក្នុងនាមលោក ជាសហស្ថាបនិក នៃគណបក្សសង្គ្រោះជាតិ ឬក៏ក្រុមមួយ ដែលតាំងខ្លួនជា អ្នក កឹម សុខា និយម ជាអ្នកធ្វើ​បក្សប្រហារ ចង់ដណ្ដើមយកគណបក្សប្រឆាំងមួយនេះ យកទៅ​ឱបក្រសោបតែម្នាក់ឯង? នេះ ជាសំណួរដែរលោក ជូង ជូងី មេធាវីស្និតលោក សម រង្ស៊ី ចោទសួរទៅ​មន្ត្រី​​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន ដែលចោទការតែងតាំងលោក សម រង្ស៊ី ជាប្រធានស្ដីទីគណបក្ស ថាជា​សកម្មភាព​ធ្វើបក្ស​ប្រហារ។

ការពន្យល់របស់លោកមេធាវី ធ្វើឡើងនៅបណ្ដាញសង្គម ជាលើកទីពីរ បន្ទាប់ពីការពន្យល់លើកមុន តបទៅនឹង​ក្រុម​មន្ត្រីដដែល ដែលចាត់ទុក​ការប្រារព្ធធ្វើសន្និសីទ នៅក្រុងអាត្លង់តា សហរដ្ឋអាមេរិក ជាសកម្មភាពខុស​នឹងលក្ខន្តិកៈ​គណបក្ស។ លោក ជូង ជូងី បានហៅក្រុមនេះ ថាជាក្រុម​ឱបលក្ខន្តិកៈ ដើម្បីទុកឲ្យគណបក្សជាប់គាំង និងគ្មាន​យុទ្ធសាស្ត្រ។

ខាងក្រោមនេះ ជាការដកស្រង់ទាំងស្រុង នូវការពន្យល់ «វគ្គទីពីរ» ពីសំណាក់លោក ជូង ជូងី ដើម្បីបំភ្លឺថា តើនរណា​ជាអ្នកធ្វើបក្សប្រហារ៖

ទី១) តើ បក្សប្រហារ ជាអ្វី? តាមន័យសាមញ្ញ បក្សប្រហារ គឺជាការដណ្តើមយកប្ស ឬក៏ជាការប្លន់យកបក្ស។

ទី២) លោក សម រង្ស៊ី គឺជាស្ថាបនិកទី១ នៃគណបក្សសង្គ្រោះជាតិ ហើយលោក កឹម សុខា គឺជាស្ថាបនិកទី២ នៃ​គណបក្សសង្គ្រោះជាតិ ពីព្រោះ​សង្គ្រោះជាតិ កើតចេញពី សម រង្ស៊ី ២៦កៅអី និង កឹម សុខា ៣កៅអី បូកចូលគ្នា ៥៥កៅអី។

ទី៣) ទុនរបស់ សម រង្ស៊ី ដើម​ គឺ២៦កៅអី ឯទុនរបស់ កឹម សុខា ដើម គឺ៣កៅអី បានផលរួម ៥៥កៅអី។ តើក្នុង​ផល៥៥កៅអី រវាង សម រង្ស៊ី និង កឹម សុខា នរណា ទទូលបានភាគរយចំណេញ ច្រើនជាង?

ទី៤) លោក កឹម សុខា ក្នុងតួនាទីជាប្រធានបក្សសង្គ្រោះជាតិ ត្រូវបានតុលាការហាមឃាត់ មិនអាចចេញពីផ្ទះបាន ហើយថែមទាំងមិនអាច ធ្វើសកម្មភាពនយោបាយអ្វី បានទាំងអស់ ឯលោក សម រង្ស៊ី ត្រូវបានតុលាការផ្តន្ទាទោស មិនអាចចូលស្រុកបាន ប៉ុន្តែអាចធ្វើដំណើរ​ពាសពេញ​ពិភពលោក ធ្វើនយោបាយការទូត ដឹកនាំសកម្មជន​នយោបាយ ធ្វើសកម្មភាពនយោបាយ​ក្រៅប្រទេសបាន។

ទី៥) អនុប្រធានទាំង៣ របស់សង្គ្រោះជាតិ មិនអាចដឹកនាំបក្សបាន ហើយក្រៅពីអនុប្រធានទាំង៣ ក៏មិនមាន​មន្ត្រី​ជាន់ខ្ពស់សង្គ្រោះជាតិណា អាចដឹកនាំបក្សបាន ឯអចិន្ត្រៃយ៍បក្ស ក៏មិនអាចប្រជុំបាន។ ដូចនេះការទទួលបានលោក សម រង្ស៊ី មកដឹកនាំបក្សបន្ត គឺជាសំណាង​របស់​សង្គ្រោះជាតិ។

ទី៦) ស្តាយណាស់ បុគ្គលមួយចំនួន និងក្រុមណានោះ (ក្រុម កឹម សុខា និយម) បែរជាស្រែកថា លោក សម រង្ស៊ី ធ្វើ«បក្ស​ប្រហារ»ទៅវិញ ខណៈដែល លោក សម រង្ស៊ី គឺជាស្ថាបនិកទី១ នៃសង្គ្រោះជាតិ។ តើលោកចង់ក្រសោប​បក្សទុក ឲ្យក្រុមលោកវិញ ឬយ៉ាងណា? ឬក៏លោក ចង់ឲ្យសង្គ្រោះជាតិដេករហូត ឬយ៉ាងណា?

ទី៧) បើនិយាយពីច្បាប់ លោក កឹម សុខា លែងជាប្រធានបក្សសង្គ្រោះជាតិទៀតហើយ ពីព្រោះសង្គ្រោះជាតិ ត្រូវ​បានរំលាយដោយតុលាការ ហើយលក្ខន្តិកៈបក្ស​ក៏រលាយដែរ មិនអាចយកមកជាសំអាង តាមច្បាប់បានឡើយ។ ដូចនេះ បើនិយាយតាមច្បាប់ គ្មានសង្គ្រោះជាតិ គ្មាន​លក្ខន្តិកៈសង្គ្រោះជាតិ គ្មានប្រធានសង្គ្រោះជាតិ។

ទី៨) តើបុគ្គល និងក្រុមដែលជំទាស់ នឹងការវិលត្រលប់មកវិញ របស់លោក សម រង្ស៊ី ដើម្បីដឹកនាំសង្គ្រោះជាតិ ចង់ទុកសង្គ្រោះជាតិ នៅគាំង​រហូត គ្មានដំណើរការរហូត ឬក៏ទទួលស្គាល់ថា សង្គ្រោះជាតិស្លាប់មែនទែនហើយ ឬយ៉ាងណា? បើសង្គ្រោះជាតិស្លាប់មែន តើមានបក្សប្រហារ​យ៉ាងម៉េចកើត?

ទី៩) ការរារាំងស្ថាបនិកទី០១ ដែលជាអ្នកបង្កើតបក្សសង្គ្រោះជាតិ មិនឲ្យវិលត្រឡប់ មកដឹកនាំសង្គ្រោះជាតិវិញ ហើយចង់​ក្រសោបគណបក្ស​សង្គ្រោះជាតិ សម្រាប់ក្រុមឯង ឫក៏យកសង្គ្រោះជាតិទៅបំផ្លាញ គឺជាការបំផ្លាញ ឆន្ទៈ​រាស្ត្រខ្មែរភាគច្រើន ដែលគាំទ្រសង្គ្រោះជាតិ៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ប្រើពាក្យ​ខ្លាំងៗ​អំពាវនាវ​ឲ្យកងទ័ព​«កុំស្ដាប់បញ្ជា ហ៊ុន សែន»

«ចោរប្លន់អំណាច ជនផ្ដាច់ការ ក្បត់ជាតិ នាយករដ្ឋមន្ត្រីខុសច្បាប់ ក្លែងក្លាយ… ដែលចេញពីការបោះឆ្នោតក្លែងក្លាយ» ទាំងនេះ ជាខ្លឹមសារ ដែលដកស្រង់ចេញ ពីសេចក្ដីអំពាវនាវ​របស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ...
លោកសាស្ត្រាចារ្យ រ៉ុង ឈុន នៅក្នុងរថយន្ដនគរបាល នៅក្រោយលោកត្រូវបានចាប់ខ្លួន ក្នុងយប់ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០។ (រូបថតនគរបាល)
កម្ពុជា

CNRP ថ្កោលទោស និងហៅ​ការចាប់​ខ្លួន រ៉ុង ឈុន ថា«រំលោភច្បាប់»

ការចាប់ខ្លួនលោកសាស្ត្រាចារ្យ រ៉ុង ឈុន ក្នុងយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ ទទួល​បានការថ្កោលទោស ពីគណបក្សសង្គ្រោះជាតិ ដោយហៅការចាប់ខ្លួននេះ ជាទង្វើ​«រំលោភច្បាប់»​យ៉ាងកម្រោល ពីសំណាក់របបក្រុងភ្នំពេញ។ សេចក្ដីថ្លែងការណ៍ របស់គណបក្សសង្គ្រោះជាតិ ...
របាយការណ៍

ទណ្ឌកម្ម​លើ ហ៊ីង ប៊ុនហៀង បញ្ជាក់​ថា​អង្គរក្ស ហ៊ុន សែន ពិត​ជា​គប់​គ្រាប់​បែក

ការដាក់មនុស្សជំនិតរបស់លោក ហ៊ុន សែន រូបនេះ ចូលទៅក្នុងបញ្ជីខ្មៅ នៃការបង្កក​ទ្រព្យ និងហាមឃាត់​ មិនឲ្យ​ជាន់ដីអាមេរិកនោះ ដូចជា​បានបញ្ជាក់ជាផ្លូវការ ថាលោក ហ៊ីង ប៊ុនហៀង និងក្រុមអង្គរក្សរបស់លោក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.