កម្ពុជាដំណឹង

មូលដ្ឋានទ័ពចិន៖ អាមេរិក​«ចាប់»​កម្ពុជា ឲ្យ​គោរព​ការប្ដេជ្ញា​ចិត្ត​របស់​ខ្លួន

សម្រាប់លោកសាស្ត្រាចារ្យ អៀ សុផល មកពីសាកលវិទ្យាល័យមួយ នៃសហរដ្ឋអាមេរិក បានពន្យល់ថា ការអះអាងចុងក្រោយបំផុត របស់រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ ស្វាគមន៍ការបដិសេធរបស់កម្ពុជា ចំពោះវត្តមានមូលដ្ឋានយោធាចិន នៅខេត្តព្រះសីហនុនោះ មានលក្ខណៈជាការ«ចាប់»កម្ពុជា ឲ្យត្រូវតែគោរព«ការប្ដេជ្ញាចិត្តរបស់ខ្លួន»។

កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ម្សិលម៉ិញ ​ក្រោយកិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ក្នុងរាជធានីបាង​កក​ ប្រទេស​ថៃ លោក ម៉ៃ ភមភីអូ (Mike Pompeo) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ថាសហរដ្ឋអាមេរិក ស្វាគមន៍​​ការ​បដិសេធ​របស់​កម្ពុជា​ ចំពោះ​ព័ត៌មាន​ស្តី​អំពី​មូលដ្ឋាន​យោធា​​ចិន ​ដាក់​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​កម្ពុជា។

​លោករដ្ឋមន្ត្រីបានថ្លែងឡើងថា៖

«​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​-​អាមេរិក កម្ពុជា​បាន​បដិសេធ​​របាយ​ការណ៍​​ដែល​ថា ​កម្ពុជា​អនុញ្ញាត​ឲ្យ​មាន មូលដ្ឋាន​យោធា​ចិន​​ នៅ​លើ​ទឹកដី​របស់​ខ្លួន។​ សហរដ្ឋ​អាមេរិក​ស្វាគមន៍ ​ការ​ការពារ​ អធិបតេយ្យ​ភាព បូរណភាព​ដែនដី​ដ៏​ខ្លាំង​ក្លា ​របស់​កម្ពុជា​ ហើយ​លើក​ទឹក​ចិត្ត​ ដល់​ប្រទេស​ផ្សេង​ទៀត ក្នុង​តំបន់​ ឲ្យ​ធ្វើតាម​លំនាំ​របស់​កម្ពុជា‍។»

ជាការលើកឡើង របស់លោក ម៉ៃ ភមភីអូ ដោយប្រើភាសាការទូត។ នេះ បើតាមការពន្យល់ របស់លោកសាស្ត្រាចារ្យ អៀ សុផល។ តែនៅក្នុងភាសានោះ មានបង្កប់ដោយការជំរុញ ឲ្យកម្ពុជាចាំបាច់ត្រូវគោរព «ការប្ដេជ្ញាចិត្តរបស់ខ្លួន» និងមិនអាចប្រើយុទ្ធសាស្ត្រ «ខ្លួនមួយជិះទូកពីរ» ក្រោមក្រសែរភ្នែកតាមដាន របស់សហគមន៍អន្តរជាតិនោះបានឡើយ។

លោក អៀ សុផល ពី​សាកល​វិទ្យា​ល័យអាមេរិក ឈ្មោះ​ «Occidental ​College» ដែលស្ថិត​ក្នុង​ក្រុង «​Los Angeles​» រដ្ឋ​កាលីហ្វ័រញ៉ា បានលើកឡើង នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖

«លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក បានចាត់ទុក​ការ​បដិសេធ ​របស់​រដ្ឋាភិបាល​កម្ពុជា ​ថាមានតម្លៃចំពោះមុខ តែបានភ្ជាប់ការថ្លែងរបស់លោកភ្លាមៗ ដើម្បី”ចាប់“​ឲ្យ​អាជ្ញាធរ​កម្ពុជា​ ត្រូវគោរពយ៉ាងប្ដូរផ្ដាច់ ​ចំពោះ​ការ​បដិសេធ​របស់​គេ។ ​​បើមាន​ភស្តុតាង បង្ហាញ​ជាបន្តថា សកម្មភាពនោះជា​ការ​ពិត ពេល​នោះ ​កម្ពុជា​នឹង​មិន​គ្រាន់​តែ​រំលោភ​​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ទេ ​តែបាត់​បង់​កេរ្តិ៍ឈ្មោះ​ទាំងអស់។»

សារព័ត៌មានដ៏ធំឈ្មោះ «The Wall Street Journal» បានចេញផ្សាយរបាយការណ៍មួយ កាលពីយប់ថ្ងៃអាទិត្យទី២១ ខែកក្កដា ឆ្នាំ២០១៩ អះអាងពីវត្តមាន​«កិច្ច​ព្រមព្រៀង​សម្ងាត់»មួយ ដែលប្រទេសចិន បានចុះហត្ថលេខាជាមួយរបបក្រុងភ្នំពេញ ដើម្បីអនុញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា នៅ«រាម» ក្នុងរយៈពេល៣០ឆ្នាំ។

ប៉ុន្តែភ្លាមៗ ក្រោយប៉ុន្មានម៉ោងនៃការចេញផ្សាយនោះ លោកនាយករដ្ឋមន្ត្រី បានចេញមុខ​ធ្វើប្រតិកម្មខ្លាំងៗ ដោយហៅព័ត៌មាននោះ ថាជាការប្រឌិត​ដ៏អាក្រក់​បំផុត ប្រឆាំងកម្ពុជា។

កាលពីចុងសប្ដាហ៍មុន រដ្ឋាភិបាលក្រុងភ្នំពេញ ថែមទាំងបានអញ្ជើញអ្នកសារព័ត៌មានក្នុងស្រុក ប្រមាណជិត៦០នាក់ ឲ្យចុះផ្ទាល់ ទៅដល់មូលដ្ឋានទ័ពជើងទឹក «រាម» ដើម្បីអះអាងពីអ្វី ដែលរដ្ឋាភិបាលកម្ពុជាលើកឡើងថា ជា«ការ​បង្ហាញ​ការពិត»​ ជាជាងរាយការណ៍​​តាម «​ព័ត៌មាន​ក្លែងក្លាយ» ​នោះផង។

លោកសាស្ត្រាចារ្យ អៀ សុផល បានបន្តទៀតថា៖

«រដ្ឋាភិបាល​កម្ពុជា ​ចង់ដើរផ្លូវពីរ។ ទីមួយ ធ្វើនូវអ្វី​ដែល​ចិន​ចង់​បាន និងទីពីរ គឺ​បន្ត​បដិសេធអំពីអ្វី ដែលកើតមាន ទៅកាន់សហគមន៍អន្តរជាតិ។  តែក្រុងភ្នំពេញ មិនអាចជាន់ទូកទាំងពីរ​​ដូច្នេះបានទេ៕»​

TProfessor Sophal Ear, an expert in diplomacy at Occidental College, told VOA’s Cambodian Service, “The Secretary of State has taken Phnom Penh’s denials at face value but is coyly cornering the Phnom Penh authorities into committing to their denial. If evidence emerges that activity is in fact continuing, then Cambodia will have violated not only its own Constitution but also lose all credibility. “…

Posted by Sophal Ear on Thursday, August 1, 2019


លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី៖ បណ្ដឹង​របស់ ស ខេង ធ្វើឡើង​តាម​«បញ្ជា»​របស់ ហ៊ុន សែន

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានពន្យល់ថា បណ្ដឹងរបស់រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង ដែលបានដាក់ឡើង​ទៅតុលាការរាជធានី ប្ដឹងរូបលោក ជុំវិញករណីមរណភាពរបស់លោក ហុក ...
កម្ពុជា

Covid-19៖ ហ៊ុន សែន ឲ្យបិទជើង​ហោះហើរ ពីម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានបញ្ជាឲ្យបិទជើងហោះហើរទាំងឡាយ ពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ដើម្បីបង្ការការរាតត្បាត ជំងឺ «Covid-19»។ បទបញ្ជា​នេះ នឹងត្រូវអនុវត្តន៍ ចាប់ពីថ្ងៃទី១ ...
កម្ពុជា

ហ៊ុន សែន ប្រាប់រដ្ឋមន្ត្រីចិន ដើម្បីទេសចរណ៍​និងវប្បធម៌ មានភាព​រស់រវើក

ក្នុងជំនួបជាមួយលោក ឡ ស៊ូកាង (Luo Shugang) រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍​ចិន ក្នុងព្រឹកថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.