• មូលដ្ឋានទ័ពចិន៖ អាមេរិក​«ចាប់»​កម្ពុជា ឲ្យ​គោរព​ការប្ដេជ្ញា​ចិត្ត​របស់​ខ្លួន

    សម្រាប់លោកសាស្ត្រាចារ្យ អៀ សុផល មកពីសាកលវិទ្យាល័យមួយ នៃសហរដ្ឋអាមេរិក បានពន្យល់ថា ការអះអាងចុងក្រោយបំផុត របស់រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ ស្វាគមន៍ការបដិសេធរបស់កម្ពុជា ចំពោះវត្តមានមូលដ្ឋានយោធាចិន នៅខេត្តព្រះសីហនុនោះ មានលក្ខណៈជាការ«ចាប់»កម្ពុជា ឲ្យត្រូវតែគោរព«ការប្ដេជ្ញាចិត្តរបស់ខ្លួន»។ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ម្សិលម៉ិញ ​ក្រោយកិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ក្នុងរាជធានីបាង​កក​ ប្រទេស​ថៃ លោក ម៉ៃ ភមភីអូ (Mike Pompeo) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ថាសហរដ្ឋអាមេរិក ស្វាគមន៍​​ការ​បដិសេធ​របស់​កម្ពុជា​ ចំពោះ​ព័ត៌មាន​ស្តី​អំពី​មូលដ្ឋាន​យោធា​​ចិន ​ដាក់​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​កម្ពុជា។ ​លោករដ្ឋមន្ត្រីបានថ្លែងឡើងថា៖ «​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​-​អាមេរិក កម្ពុជា​បាន​បដិសេធ​​របាយ​ការណ៍​​ដែល​ថា ​កម្ពុជា​អនុញ្ញាត​ឲ្យ​មាន មូលដ្ឋាន​យោធា​ចិន​​ នៅ​លើ​ទឹកដី​របស់​ខ្លួន។​ ...