កម្ពុជាដំណឹង

រ៉ាត់ រ័ត្នមុនី ធ្វើកិច្ចការ​បង្ហាញពី​«ភាពអសកម្ម​របស់​រដ្ឋាភិបាល»

ទណ្ឌកម្មដាក់ទៅលើលោក រ៉ាត់ រ័ត្នមុនី មានបំណងគម្រាមកំហែង ទៅដល់បណ្ដាសកម្មជនផ្សេងទៀត ដែលធ្វើការងាររួមចំណែក ក្នុងការបង្ហាញឱ្យឃើញ អំពីវិបត្តិនៅក្នុងសង្គម និង«ភាពអសកម្ម​របស់​រដ្ឋាភិបាល»។

ខាងលើនេះ ជាការអះអាង នៅក្នុងសេចក្ដីថ្លែងការណ៍​ របស់អង្គការលើកលែងទោសអន្តរជាតិ ហៅជាភាសាអង់គ្លេសថា «Amnesty International» ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានកាលពីម្សិលម៉ិញ។

កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ តុលាការរាជធានីបានបើកសវនាការ លើសំណុំរឿងរបស់លោក រ៉ាត់ រ័ត្នមុនី អតីតអ្នកបកប្រែភាសាឲ្យទូរទស្សន៍រុស្ស៊ី «RT» ពាក់ព័ន្ធភាពយន្តឯកសារមួយរបស់ទូរទស្សន៍នេះ ដែលមានចំណងជើងថា «ម្ដាយខ្ញុំលក់ខ្ញុំ»។

អតីតអ្នកបកប្រែអាយុ៤៧ឆ្នាំ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ ​ពី​បទ​ញុះ​ញង់​ធ្វើ​ឲ្យ​មាន​ការ​រើស​អើង និង​បញ្ជូន​ទៅ​ដាក់​ឃុំជាបណ្ដោះអាសន្ន​ នៅ​ពន្ធ​នាគារ​ព្រៃ​ស។ នៅក្នុងសវនាការសួរដេញដោល របស់សាលាដំបូងនោះ មិនមានដើមបណ្ដឹងចូលរួមទេ។

សេចក្ដីថ្លែងការណ៍ របស់អង្គការលើកលែងទោសអន្តរជាតិ បានហៅបន្ទុកនៃបទចោទទាំងនោះ ថាមានលក្ខណៈមិនទំនង និងទាមទារឲ្យអាជ្ញាធរកម្ពុជា ដោះលែងលោក រ៉ាត់ រ័ត្នមុនី ឲ្យមានសេរីភាពវិញ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។

លោក «Nicholas Bequelin» នាយកអង្គការនេះ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានសេចក្ដីថ្លែងការណ៍ស្រង់សំដី មកចុះផ្សាយថា៖

«លោក រ៉ាត់ រ័ត្នមុនី បានរងទណ្ឌកម្ម ព្រោះមូលហេតុតែមួយគត់ គឺដោយសារលោកបានដើរតួ នៅក្នុងការបកអាក្រាក អំពីការជួញដូរផ្លូវភេទ ទៅលើកុមារមិនទាន់គ្រប់អាយុ នៅកម្ពុជា។»

«បទចោទប្រកាន់មិនទំនងទាំងអស់ ដែលធ្វើឡើង ដើម្បីដាក់បន្ទុកលើរូបលោក មានបំណងដើម្បីគម្រាមកំហែង ទៅដល់បណ្ដាសកម្មជនទាំងឡាយ ដែលធ្វើការងាររួមចំណែក ក្នុងការបង្ហាញឱ្យឃើញ អំពីវិបត្តិនៅក្នុងសង្គម និង”ភាពអសកម្ម​របស់​រដ្ឋាភិបាល”។»

លោក រ៉ាត់ រ័ត្នមុនី ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន មុននឹងត្រូវបញ្ជូនខ្លួន មកឲ្យអាជ្ញាធរកម្ពុជា ក្នុងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ហើយលោកបានរងការឃុំខ្លួន រហូតមកដល់ថ្ងៃនេះ។ នាយកអង្គការ «Amnesty International» ប្រចាំក្នុងទ្វីបអាស៊ី បានបន្តថា៖

«អាជ្ញាធរគួរតែទម្លាក់ចោល ការចោទប្រកាន់លោក រ៉ាត់ រ័ត្នមុនី និងដោះលែងលោកជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។»

យ៉ាងណា សវនាការថ្ងៃទី៣០ ខែឧសភាកន្លងមក នៅមិនទាន់បញ្ចប់នៅឡើយ ដោយចៅក្រមជំនុំជម្រះ លោក កូយ សៅ បានយកសំណុំរឿងនេះ ទៅបន្តជំនុំជម្រះ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខទៀត។

បើទោះជាលោក រ៉ាត់ រ័ត្នមុនី អះអាងក្នុងសវនាការថា លោកគ្រាន់តែជា អ្នកបកប្រែភាសា​ម្នាក់​ប៉ុណ្ណោះ​នោះ តែសម្រាប់រដ្ឋាភិបាលកម្ពុជា បានចាត់ទុកភាពយន្ដឯកសារនោះ ថាជាទម្រង់មួយ នៃការផ្សាយ​ព័ត៌មានមិនពិត ដែលនាំដល់ការអាប់ឱនកិត្តិយស សម្រាប់ប្រទេសកម្ពុជា ហើយជាការមួលបង្កាច់កិត្យានុភាព កិតិ្តយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី៖ ស្ដេច​«ទន់ជ្រាយ»​បែបនេះ គឺ​«ឥតប្រយោជន៍»​សម្រាប់​ប្រទេស

សម្រាប់លោក សម រង្ស៊ី ព្រះមហាក្សត្រកម្ពុជាសព្វថ្ងៃ ជាស្ដេច«ទន់ជ្រាយ» «ឥតប្រយោជន៍» ព្រោះ«សំងំសុខតែនៅក្នុងវាំង» និង«មិនដែលឈឺឆ្អាល» អំពីបញ្ហារាស្ត្រម្ដងណាទេ។ មេដឹកនាំប្រឆាំង បានថ្លែងដូច្នេះ នៅក្នុងប្រតិកម្មមួយរបស់លោក ដែលលោកបង្ហោះ ...
កម្ពុជា

ហេតុអ្វីពលរដ្ឋ«ញាក់សាច់» នៅពេលឃើញដីកាកោះពីតុលាការ?

ក្រៅពីសំណុំរឿង ដែលជាប់ពាក់ព័ន្ធជាមួយនយោបាយ មានសំនុំរឿងជាច្រើនផ្សេងទៀត ដែលពលរដ្ឋតែងបង្ហាញ ភាពភ័យខ្លាច«ញាក់សាច់» របស់ផងខ្លួន នៅចំពោះដីកាកោះរបស់តុលាការកម្ពុជា បើទោះជាដីកានោះ ហៅសាមីខ្លួនឲ្យចូលខ្លួន ត្រឹមតែដើម្បីការបំភ្លឺ ឬធ្វើជាសាក្សីក្ដី។ ហេតុអ្វី? លោកមេធាវី ...
កម្ពុជា

អង្គការចំនួន៣ នៅអាស៊ី រួមគ្នាថ្កោលទោស​ដីកា​ចាប់ខ្លួន​មេដឹកនាំ CNRP

អង្គការចំនួន៣ នៅអាស៊ី បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ថ្កោលទោសការចេញ​ដីកា​របស់សាលាដំបូង​រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិនា ឲ្យចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងទាំង៨រូប ដោយហៅដីកានោះ ថាជាភស្ដុតាងថ្មីបង្ហាញពីការប្ដេជ្ញាចិត្ត របស់របបឯកបក្សក្រុងភ្នំពេញ ក្នុងការបំបាត់សម្លេងប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។ សម្រាប់អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.