កម្ពុជាដំណឹង

សម រង្ស៊ី ប្រាប់​រដ្ឋាភិបាល​បរទេស​ថា ​តុលាការ​នៅ​ភ្នំពេញ​ជា​«អាយ៉ង»

មេដឹកនាំប្រឆាំងរបស់កម្ពុជា លោក សម រង្ស៊ី បានសរសេរលិខិតមួយ នៅថ្ងៃនេះ ទៅកាន់រដ្ឋាភិបាល នៃបណ្ដាប្រទេសនានា ដើម្បីប្រាប់ឲ្យប្រទេសទាំងនោះ កុំយកចិត្តដាក់ចំពោះដីកាឲ្យចាប់ខ្លួន ដែលចេញកាលពីដើមខែមិនា ដោយតុលាការរាជធានី ប្រឆាំងមេដឹកនាំប្រឆាំង ចំនួន៨នាក់។ លោកបានហៅដីកានោះ ថាគ្រានតែចេញ​ដោយ​តុលាការ​«អាយ៉ង»របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះ។

ក្នុងលិខិតនោះ លោក សម រង្ស៊ី បានឲ្យដឹងថា៖

«ខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាល នៃបណ្តាប្រទេស ដែលជាមិត្តរបស់កម្ពុជា និងជាពិសេស ប្រទេសដែលគោរព គោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស កុំយកចិត្តទុកដាក់ ចំពោះដីកាចាប់ខ្លួន មេដឹកនាំទាំងប្រាំបីរូប នៃគណបក្សប្រឆាំងនៅកម្ពុជា។»

កាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ លោក កូយ សៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីបានចុះហត្ថលេខា និងចេញផ្សាយក្នុងពេលតែមួយ ទៅលើដីកាចំនួន៨ច្បាប់ ដោយបញ្ជាទៅកងកម្លាំងអាជ្ញាធរ ឲ្យតាមចាប់ខ្លួនថ្នាក់ដឹកនាំប្រឆាំង ទាំង​៨នាក់ ពីបទក្បត់ជាតិ និងផ្សំគំនិតក្បត់។

សម្រាប់មេដឹកនាំប្រឆាំង ការចោទប្រកាន់ របស់តុលាការមួយនេះ មានលក្ខណៈ​«គួរឲ្យអស់សំណើច»។

មន្ត្រីប្រឆាំងទាំង៨នាក់ ដែលជាប់ក្នុងដីកានោះ មានរូបលោក សម រង្ស៊ី ផ្ទាល់, លោក អេង ឆៃអ៊ាង , លោក ហូរ វ៉ាន់ , លោក អ៊ូ ច័ន្ទឫទ្ធិ , លោក ម៉ែន សុថាវរិន្រ្ទ , លោក ឡុង រី , លោក តុប វ៉ាន់ចាន់ និងអ្នកស្រី មូរ សុខហួរ។

ប្រធានស្ដីទីគណបក្សប្រឆាំង បានពន្យល់នៅក្នុងលិខិតនោះទៀតថា៖

«អង្គការសហប្រជាជាតិ – សភាសហរដ្ឋអាមេរិក – សភាអឺរ៉ុប – សមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស និងអង្គការសិទ្ធិមនុស្សអន្តរជាតិ ដូចជា អង្គការលើកលែងទោសអន្តរជាតិ និងអង្គការឃ្លាំមើលសិទិ្ធមនុស្ស អាចបញ្ជាក់ថា ដីកាចាប់ខ្លួនទាំងនេះ ត្រូវបានចេញ សម្រាប់ហេតុផលនយោបាយសុទ្ធសាធ ហើយបង្ហាញពីការបង្ក្រាប កាន់តែសាហាវទៅៗ នៅកម្ពុជា ក្រោមរបបផ្ដាច់ការ​របស់លោក ហ៊ុន សែន។»

០៦ មេសា ២០១៩ / 06 April 2019 – To Friends of Cambodia (*) សម រង្ស៊ី សេចក្តីជូនដំណឹងដល់រដ្ឋាភិបាលប្រទេសជាមិត្តទាំងអស់ ក្នុងពិភពលោក សូមកុំយកចិត្តទុកដាក់ ចំពោះដីកាទាំងឡាយចេញដោយតុលាការ អាយ៉ង នៅទីក្រុងភ្នំពេញ…

Posted by Sam Rainsy on Saturday, April 6, 2019


កាលពីពេលកន្លងមក លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌កម្ពុជា បានការពារការចេញ​ដីកា របស់តុលាការខាងលើថា ជាការអនុវត្តន៍​យន្តការ​ច្បាប់ ដោយ​ផ្អែក​លើ​ការ​ស៊ើបអង្កេត​ច្បាស់លាស់។

ស្រង់សំដីដោយវិទ្យុអាស៊ីសេរី អ្នកនាំពាក្យបានឲ្យដឹងថា៖

«ការ​ចេញ​ដីកា​នេះ គឺ​ជា​យន្តការ​អនុវត្ត​ច្បាប់​សុទ្ធសាធ​ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ព្រោះ​ផ្អែក​លើ​មូលដ្ឋាន ​លើ​ការ​ស្រាវជ្រាវ និង​ការ​ស៊ើបអង្កេត​ច្បាស់លាស់ ហើយ​ការ​ចោទ​ប្រកាន់​ថា ជា​រឿង​នយោបាយ​នេះ ជា​រឿង​មិន​ត្រឹមត្រូវ​ទេ។»

នៅក្នុងបញ្ជីក្រហម នៃជនដែលត្រូវតាមចាប់ខ្លួន ពីសំណាក់ស្ថាប័ននគរបាលអន្តរជាតិ ហៅថា «InterPol» គេមិនឃើញមានឈ្មោះ មន្ត្រីគណបក្សប្រឆាំង ទាំង៨រូបខាងលើជាប់ឈ្មោះក្នុងបញ្ជីទេ។

អ្នកជំនាញផ្នែកច្បាប់ម្នាក់ បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ការបញ្ជូនឈ្មោះមន្ត្រីប្រឆាំងទាំងនោះ ឲ្យបណ្ដាប្រទេសនានា តាមចាប់ខ្លួន តាមរយៈស្ថាប័ននគរបាលអន្តរជាតិ មិនអាចទៅរួចទេ ដោយហេតុថា បទចោទដោយតុលាការកម្ពុជា មានទំងន់ស្រាល ហើយអាចត្រូវបានចាត់ទុក ថាមានមូលហេតុនយោបាយ។

អ្នកជំនាញបានបញ្ជាក់ទៀតថា អាជ្ញាធរក្រុងភ្នំពេញ អាចប្រើប្រាស់កិច្ចព្រមព្រៀង​បត្យាប័ន (ឬហៅថា កិច្ចព្រមព្រៀងបញ្ជូនខ្លួនជនល្មើស) ជាលក្ខណៈទ្វេភាគី ដែលកម្ពុជាបានចុះហត្ថលេខា ជាមួយប្រទេសមួយទៀត។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏បទចោទរបស់តុលាការកម្ពុជា ពិបាកធ្វើជាមូលដ្ឋាន ដើម្បីឲ្យមាន ការចាប់ខ្លួន​មន្ត្រី​ប្រឆាំងទាំងនោះ នៅក្នុងប្រទេស ដែលកាន់លទ្ធិប្រជាធិបតេយ្យណាស់៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ប្ដេជ្ញាមិនចុះញ៉ម និងអំពាវនាវ​ឲ្យពលរដ្ឋបន្តប្រឆាំង​ជនផ្ដាច់ការ

ពីរដ្ឋធានីប៉ារីស (បារាំង) មេដឹកនាំប្រឆាំងរបស់ប្រទេសកម្ពុជា លោក សម រង្ស៊ី បាន​ប្រកាស​ជំហរ​«ប្ដេជ្ញាមិនចុះញ៉ម» របស់លោក និងរបស់ថ្នាក់ដឹកនាំ​គណបក្សសង្គ្រោះជាតិ ហើយបានអំពាវនាវ​ ទៅកាន់​ពលរដ្ឋខ្មែរ​​ទាំងអស់ ឲ្យបន្តសកម្មភាព ដើម្បីប្រឆាំង​ជនផ្ដាច់ការ។ ...
កម្ពុជា

សម រង្ស៊ី ថា​ការពង្រត់​សកម្មជន​ថៃ ច្បាស់ជាមាន ហ៊ុន សែន នៅពី​ក្រោយ

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានបញ្ចេញប្រតិកម្ម លើកដំបូងរបស់លោក ចំពោះ​ការចាប់ពង្រត់ សកម្មជន​នយោបាយ​​ថៃ​ម្នាក់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា កន្លងទៅនេះ ដោយសង្កត់ធ្ងន់ថា ...
កម្ពុជា

EU «ស្នើភ្លើងខៀវ»​ពីរដ្ឋសមាជិក ​ដើម្បី​ដក EBA ពីកម្ពុជា​នៅចុង​ខែនេះ

សហភាពអ៊ឺរ៉ុប តាមរយៈគណៈកម្មការអ៊ឺរ៉ុបរបស់ខ្លួន នឹងទុកពេល នៅត្រឹម​ថ្ងៃទី២៩ ខែមករាខាងមុខ ឲ្យបណ្ដារដ្ឋសមាជិក ផ្ដល់«ស្នើភ្លើងខៀវ» ក្នុងការដកប្រទេសកម្ពុជា ចេញពីប្រព័ន្ធអនុគ្រោះពន្ធ ហៅកាត់តាមភាសាអង់គ្លេស ថា «EBA»។ នេះ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.