• រ៉ាត់ រ័ត្នមុនី ធ្វើកិច្ចការ​បង្ហាញពី​«ភាពអសកម្ម​របស់​រដ្ឋាភិបាល»

    ទណ្ឌកម្មដាក់ទៅលើលោក រ៉ាត់ រ័ត្នមុនី មានបំណងគម្រាមកំហែង ទៅដល់បណ្ដាសកម្មជនផ្សេងទៀត ដែលធ្វើការងាររួមចំណែក ក្នុងការបង្ហាញឱ្យឃើញ អំពីវិបត្តិនៅក្នុងសង្គម និង«ភាពអសកម្ម​របស់​រដ្ឋាភិបាល»។ ខាងលើនេះ ជាការអះអាង នៅក្នុងសេចក្ដីថ្លែងការណ៍​ របស់អង្គការលើកលែងទោសអន្តរជាតិ ហៅជាភាសាអង់គ្លេសថា «Amnesty International» ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានកាលពីម្សិលម៉ិញ។ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ តុលាការរាជធានីបានបើកសវនាការ លើសំណុំរឿងរបស់លោក រ៉ាត់ រ័ត្នមុនី អតីតអ្នកបកប្រែភាសាឲ្យទូរទស្សន៍រុស្ស៊ី «RT» ពាក់ព័ន្ធភាពយន្តឯកសារមួយរបស់ទូរទស្សន៍នេះ ដែលមានចំណងជើងថា «ម្ដាយខ្ញុំលក់ខ្ញុំ»។ អតីតអ្នកបកប្រែអាយុ៤៧ឆ្នាំ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ ​ពី​បទ​ញុះ​ញង់​ធ្វើ​ឲ្យ​មាន​ការ​រើស​អើង និង​បញ្ជូន​ទៅ​ដាក់​ឃុំជាបណ្ដោះអាសន្ន​ នៅ​ពន្ធ​នាគារ​ព្រៃ​ស។ ...