កម្ពុជាដំណឹង

មន្ត្រី១០៧នាក់ ឡើង​ជា​ទីប្រឹក្សា​ក្រសួង​ការងារ មាន​ឋានៈ​ពី​អគ្គនាយក​ដល់​អនុរដ្ឋលេខាធិការ

មន្ត្រីចំនួន១០៧នាក់ ដែលគេស្គាល់ថា ភាគច្រើនជាមន្ត្រីសហជីព ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទូលស្នើព្រះមហាក្សត្រ ឲ្យតម្លើងតំណែងពួកគេ ឡើងជា «ឯកឧត្ដម លោកជំទាវ» ទីប្រឹក្សាក្រសួងការងារ និងបណ្ដុះបណ្ដាញវិជ្ជាជីវៈ ដែលមានឋានៈ ចាប់ពីអគ្គនាយក ដល់អនុលេខាធិការ។ នេះ បើតាមព្រះរាជ្យក្រឹត្យមួយ ដែលចុះព្រះហត្ថលេខា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ហើយទើបធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន កាលពីម្សិលម៉ិញ។

ពីក្នុងមន្ត្រីទាំង១០៧នាក់នោះ គេស្គាល់ជាងគេ គឺលោក ជួន មុំថុល ប្រធានសហព័ន្ធ សហជីពខ្មែរ ដែលមានឈ្មោះ នៅលើគេបំផុត។ ប៉ុន្តែគេធ្លាប់ដឹងរួចហើយថា លោក ជួន មុំថុល ដែលមានតំណែងដ៏ច្រើននោះ ធ្លាប់ត្រូវបានតែងតាំង ជាទីប្រឹក្សាអមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរួចហើយ។ ក្រៅពីនេះ លោក ជួន មុំថុល មានតំណែងទាំងមុនទាំងក្រោយ និងបណ្ដោះអាសន្ន ចំនួន៣ទៀត ៖

  •  អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្រាប់ការដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅ​តាមគ្រប់មុខសញ្ញា មានឋានៈស្មើអគ្គនាយក នៃអគ្គនាយកដ្ឋានរបស់ក្រសួង។
  • អនុប្រធានគណៈកម្មការ ប្រឹក្សាការងារ ភាគីតំណាងកម្មករ និយោជិត។
  • សមាជិកនៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្រាប់ការដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់​មុខសញ្ញា។

គួរកត់សម្គាល់ដែរថា ពីក្នុងចំណោម «ឯកឧត្ដម លោកជំទាវ» ថ្មីទាំង១០៧នាក់ មានលោក សឹងម៉ុន ពន្លក ត្រូវបានព្រះរាជ្យក្រឹត្យចែង បញ្ជាក់បន្ថែមថា លោក«មិនទទួលប្រាក់បំណាច់មុខងារ»ទេ៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ឲ្យពលរដ្ឋបង់ពន្ធ ដើម្បី​កុំឲ្យ​របប​ដឹកនាំ​លោក​ដួលរលំ

«ហ្អែងចាំឲ្យរដ្ឋាភិបាល ហ៊ុន សែន ដួល ព្រោះអត់មានលុយបើកប្រាក់បៀវត្សរ៍… ហ្អែងចាំទៅ» នេះ ជាការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីការអំពាវនាវរបស់លោក ឲ្យប្រជាពលរដ្ឋអនុវត្តន៍ ...
កម្ពុជា

ហ៊ុន សែន ថា«ពាក់ម៉ាស់»ពេលជួបចៅ ដើម្បីការពារ​សុខភាពពួកគេ

មេដឹកនាំដ៏ចាស់វស្សា​នៅកម្ពុជា លោក ហ៊ុន សែន បានលើកឡើង នៅថ្ងៃនេះ ថាលោក បាន«ពាក់ម៉ាស់»​ នៅពេលលោកមកលេង ចៅទី២២ម្នាក់ ដែលទើបកើត​កាលពីសប្ដាហ៍មុន ដើម្បីការពារ​សុខភាព ចៅៗទាំងឡាយរបស់លោក។ ...
កម្ពុជា

ហ៊ុន សែន៖ «បើ​ចង់​រួច​បម្រាម​ហាម​ធ្វើ​នយោបាយ ត្រូវ​ស្នើ​ម្នាក់​ម្ដងៗ មក​នាយករដ្ឋមន្ត្រី»

បណ្ដាជនទាំងឡាយណា ដែលត្រូវតុលាការហាមឃាត់ ធ្វើសកម្មភាពនយោបាយ ហើយមានបំណងចង់រួចខ្លួន ចេញពីបម្រាមនេះ ត្រូវធ្វើសំណើរម្នាក់ម្ដងៗ ឡើងទៅនាយករដ្ឋមន្ត្រី ដើម្បីឲ្យលោកពិនិត្យមើល ថាតើជននោះ មានលក្ខណៈសម្បត្តិ អាចត្រូវលោកទូលស្នើ ទៅព្រះមហាក្សត្រ ឲ្យលើកលែងបម្រាមនោះ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.