កម្រមានដំណឹង

សង្ឃព្រាហ្ម​អង្គនេះ​បាន​លាចាក​លោក បន្ទាប់ពី​«មិនឆី​មិនផឹក»​៨០ឆ្នាំ

បន្ទាប់ពីបានអះអាង តាំងពីច្រើនឆ្នាំមក ថា បានធ្វើការស្មឹងស្មាធ ដោយ​«មិនឆី​មិនផឹក» អស់រយៈពេល​៨០ឆ្នាំនោះមក សង្ឃព្រាហ្មដ៏ល្បីល្បាញ របស់ប្រទេសឥណ្ឌា ព្រះនាម «Prahlad Jani» បានទទួលមរណភាពហើយ នៅថ្ងៃទី២៦ ខែឧសភានេះ។

មានកំណើតក្នុងភូមិតូចមួយ នៃរដ្ឋ «Gujarat» ភាគខាងលិចឥណ្ឌា សង្ឃ «Prahlaf Jani» ធ្លាប់អះអាងថា មិនបានឆាន់អ្វីសោះ តាំងពីព្រះជន្ម១១ឆ្នាំ។

លោក «Sheetal Chaudhary» អ្នករស់នៅជិតខាង ត្រូវបានស្រង់សំដី ដោយ​ទីភ្នាក់ងារ​ព័ត៌មានបារាំង «AFP» មកបញ្ជាក់ថា៖

«លោកបានសុគត់ កាលពីព្រឹកថ្ងៃអង្គារ ក្នុងផ្ទះរបស់លោក។ គេបានមកលោក ទៅពេទ្យ​ដែរ តែពេលទៅដល់ គ្រូពេទ្យដែលពិនិត្យលោក ថាលោកបានសុគត់ រួចទៅហើយ។»

ឱសថជីវិត «មិនឆី​មិនផឹក»

សង្ឃ «Jani» ធ្លាប់មានដីកាថា លោកទទួលបាន «ពរជ័យ» ពីទេពធីតាមួយអង្គ តាំងពី​លោក​នៅក្មេង ដែលធ្វើឲ្យ​លោក មាន«កម្លាំងដ៏ពិសេស»។ លោកមានដីកា កាលពីឆ្នាំ​២០០៣ នៅពេលលោកមានជីវិត នៅឡើយថា៖

«ខ្ញុំទទួលបានឱសថជីវិត តាមរយៈប្រហោង នៃមហាគ្រឹះរបស់ខ្ញុំ។ ឱសថជីវិតនោះ បាន​អនុញ្ញាតឲ្យខ្ញុំ អាចរស់បាន ដោយ”មិនឆី​មិនផឹក”។»

យ៉ាងណា គ្មាននរណាដឹងពិតប្រាកដថា តើសង្ឃព្រាហ្មខាងលើ បានរស់នៅតាំងពី ៨០ឆ្នាំ​មុន ដោយមិនបានទទួលទាន អ្វីសោះនោះ។ សម្រាប់ក្រុមគ្រូពេទ្យ វាពិបាក​ធ្វើឲ្យ​ជឿជាក់​ណាស់។

ដោយហេតុនេះហើយ ទើបក្រុមគ្រូពេទ្យ បានធ្វើការឃ្លាំមើលសង្ឍ «Jani» ដោយផ្ទាល់ ចំនួន​ពីរលើក គឺក្នុងឆ្នាំ២០០៣ និងឆ្នាំ២០១០។

ក្នុងរយៈពេល​នៃឃ្លាំមើល ដោយប្រើកាម៉េរាថតផ្ទាល់ ពីទីអាស្រម​របស់លោកនោះ ក្រុម​គ្រូពេទ្យ មិនបានឃើញលោក ឆាន់ទឹក ឬអ្វីផ្សេងឡើយ ហើយក៏មិនឃើញលោក បន្ទោរបង់​តូច ឬធំអ្វីដែរ ក្នុងរយៈពេល២សប្ដាហ៍៕



លំអិតបន្ថែមទៀត

ដំណឹង

Covid-19 ៖ ឥណ្ឌាដាក់បម្រាមឲ្យពលរដ្ឋជាង៧០០លាននាក់ នៅក្នុងផ្ទះ

យ៉ាងហោច ប្រជាជនឥណ្ឌាជាង៧០០លាននាក់ ត្រូវបង្ខំចិត្ត ឲ្យ«នៅក្នុងផ្ទះ»  ចាប់ពីថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះតទៅ ក្រោមវិធានការរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹងការរាតត្បាតនៃមេរោគ«កូរូណា» ឬ«Covid-19»។ មន្ត្រីជាន់ខ្ពស់មួយរូប ...
ដំណឹង

«សង្គ្រាមឃោសនា»​ឥណ្ឌា-​ប៉ាគីស្ដង់ ក្រោយ​ការដោះលែង​អ្នកបើក​យន្ដហោះ

វីដេអូមួយផ្សាយចេញពីប្រទេសប៉ាគីស្ដង់ បង្ហាញពីទាហានបើកយន្ដហោះឥណ្ឌា និយាយអរគុណអាជ្ញាធរប៉ាគីស្ដង់ ដែលត្រៀមដោះលែងខ្លួនកាលពីថ្ងៃសុក្រ​(ម្សិលម៉ិញ)​នោះ បានបញ្ជេះកំហឹងរបស់បណ្ដាជនឥណ្ឌា ឲ្យផ្ទុះជាអណ្ដាតភ្លើងឡើង យ៉ាងសន្ធោសន្ធៅ។ ផ្ទុះជាអណ្ដាតភ្លើង ដោយហេតុថា ប្រទេសប៉ាគីស្ដង់បានប្រើប្រាស់ការដោះលែង​ទាហាន​បើក​យន្ដហោះរូបនោះ ដើម្បីធ្វើ«សង្គ្រាមឃោសនា»របស់ខ្លួន ខណៈប្រទេសនេះបានប្រកាសកាលពីថ្ងៃព្រហស្បត្តិ៍ ថានឹងធ្វើការដោះលែងឈ្លើយសិក ...
កម្ពុជា

កម្ពុជាបាន​បំបែក«បណ្ដាញ​ជួញដូរ​​ក្រលៀន»​មួយ ដែលនាំចេញ​ទៅ​ឥណ្ឌា

មនុស្សពីរនាក់ ស្ត្រីម្នាក់ ប្រុសម្នាក់ ក្នុងនោះម្នាក់ជាមេខ្យល់ ម្នាក់ជាអ្នកដើរស្វែងរកមនុស្ស ក្នុង«បណ្ដាញ​ជួញដូរ​​ក្រលៀន»​មួយ ត្រូវ​បាន​នគរបាល​កម្ពុជាចាប់ខ្លួន កាលពីថ្ងៃសុក្រ។ អ្នកទាំងពីរបាន​រង​ការសង្ស័យ​ថា បាន​ស្វែង​រក​មនុស្ស​ពី​កម្ពុជា បញ្ជូន​ចេញ​ទៅកាន់​ប្រទេសឥណ្ឌា ដើម្បីផ្ដល់ក្រលៀន ទៅឲ្យអ្នកជំងឺ ...

យល់ស៊ីជម្រៅផ្នែក កម្រមាន

កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

កម្រមាន

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។ ហេតុការណ៍កើតឡើង ...
កម្រមាន

បារាំង៖ ជាប់គុក៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។ ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ...

Comments are closed.