ដំណឹងអាស៊ី-ប៉ាស៊ីភិក

ឥណ្ឌា៖ កុមារ​ធ្លាក់ចូល​អណ្ដូង​តាំង​ពី៤ថ្ងៃ​ត្រូវបាន​យកចេញ តែគ្មាន​ជីវិត

ក្នុងភូមិ «Sangrur» នៃខេត្ត «Pendjab» ភាគខាងជើងឥណ្ឌា កុមារអាយុ២ឆ្នាំម្នាក់ ដែលបានធ្លាក់ចូលក្នុងអណ្ដូងមួយ តាំងពីជាង៤ថ្ងៃមុន ត្រូវបានស្រង់ឡើងមកលើវិញ តែគ្មាន​ជីវិត កាលពីព្រឹកម៉ិញ។ នេះ បើតាមការអះអាងរបស់អាជ្ញាធរតំបន់ ដែលត្រូវបានដកស្រង់ យកមកចុះផ្សាយ ដោយសារព័ត៌មានក្នុងស្រុក។

តាំងពីថ្ងៃព្រហស្បត្តិ៍មុន កុមារតូចឈ្មោះ «Fatehvir Singh» បានធ្លាក់ចូលអណ្ដូង មានទំហំ២៣សង់ទីម៉ែត្រ និងជម្រៅ ៣៣ម៉ែត្រ ដែលជីកដោយក្រុមគ្រួសារកុមារ ដើម្បីយកទឹកស្រោចដំណាំ។ ប៉ុន្តែអណ្ដូងនោះ រីងទឹក និងត្រូវបានបោះបង់ចោល តាំងពីឆ្នាំ១៩៩១ មកម្លេះ។

បើតាមមន្ត្រីអាជ្ញាធរតំបន់ បានអះអាងថា អណ្ដូងតូចនោះ មានបាវខ្សាច់គ្របពីលើ តែកុមារទំនងជាបានដើរជាន់ បណ្ដាលឲ្យធ្លាយបាវខ្សាច់ ហើយរអិលខ្លួន ធ្លាក់​ចូល​ទៅក្នុង​អណ្ដូង។

មន្ត្រីអាជ្ញាធរបានបន្តទៀតថា កុមារត្រូវបានក្រុមអ្នកជួយសង្គ្រោះ ស្រង់ឡើងមកលើវិញ នៅវេលាម៉ោងប្រមាណជា៥ព្រឹកម៉ិញ តែកុមារបានស្លាប់ទៅហើយ ដោយទំនងជាកុមារតូចរូបនេះ គ្មានទឹក គ្មានចំណីអាហារ តាំងពីច្រើនថ្ងៃមកនោះ។

យ៉ាងណា ឧទ្ធម្ភាគចក្រមួយ បានព្យាយាមបញ្ជូនកុមារ ទៅកាន់មន្ទីរពេទ្យ តែក្រុមគ្រូពេទ្យ​បានអះអាង នៅទីបំផុតថា កុមារពិតជាបានស្លាប់ និងមិនអាចជួយសង្ក្រោះវិញ បានឡើយ។

» ទិដ្ឋភាពពេលយកកុមារចេញ ៖

ដំណឹងមរណភាពរបស់កុមារ បានបង្កកំហឹងខ្លាំងក្លា ដល់បណ្ដាជនឥណ្ឌា នៅក្នុងតំបន់។ ពួកគេបានបន្ទោសអាជ្ញាធរ នៅទីនោះ ថាគ្មានសមត្ថភាពជួយសង្ក្រោះកុមារ ឲ្យទាន់ពេល រួមទាំងកង្វះសម្ភារៈ និងបច្ចេកទេស សម្រាប់បម្រើដល់ការជួយសង្គ្រោះ ជាពិសេស សម្រាប់គ្រោះថ្នាក់ ដែលបានកើតឡើងរបៀបនេះ៕



លំអិតបន្ថែមទៀត

កំសាន្ដ

តារាស៊ិចស៊ី «Emily Ratajkowski» បង្ហាញពី​កូនប្រុស​ដំបូង​របស់នាង

ក្នុងពេលកន្លងមក តារាស៊ិចស៊ី ជំនាញខាងបង្ហាញម៉ូដ និងសំដែងដ៏ល្បី នាង«Emily Ratajkowski» គ្រាន់តែ​បានប្រាប់​ប្រិយមិត្​តរបស់នាង ថានាងមានផ្ទៃពោះប៉ុណ្ណោះ និងមិនបាលបញ្ជាក់ថា កូនក្នុងផ្ទៃរបស់នាង ជាកូនប្រុស​ឬស្រី ហើយថា ផ្ទៃពោះនឹងត្រូវ«គ្រប់ខែ» ...
កម្រមាន

ប្រឌិតរឿងប្លន់យន្ដហោះ ព្រោះ​«ស្នេហ៍​អូន»… ឥឡូវជាប់គុកមួយជីវិត!

នៅប្រទេសឥណ្ឌា បុរសអ្នកមានប្រាក់ម្នាក់ ត្រូវបានតុលាការផ្ដន្ទាទោស ឲ្យបន្តរស់នៅក្នុងពន្ធនាគារ រហូតដល់ថ្ងៃស្លាប់។ បុរសអាយុ៣៨ឆ្នាំ ដែលជាអ្នកជំនួញខាងត្បូងពេជ្រ ត្រូវបានតុលាការរកឃើញថា ជាអ្នកទទួលខុសត្រូវ ក្នុងការប្រកាសអាសន្នមិនពិតមួយ ដែលថាមានចោរប្លន់យន្ដហោះ។ ទង្វើនេះ ធ្វើឡើងព្រោះមូលហេតុ«ស្នេហ៍​អូន»។ ...
ដំណឹង

ប៉ាគីស្ដង់​ប្រកាស​ដោះលែង​អ្នក​«បើកបរយន្ដហោះ»​ឥណ្ឌា ដើម្បីសន្តិភាព

ប្រទេសប៉ាគីស្ដង់ នឹងដោះលែងទាហាន«បើកបរយន្ដហោះ» នៃកងទ័ពជើងអាកាសឥណ្ឌា ដែលត្រូវបានប្រទេសនេះចាប់ខ្លួនបាន កាលពីថ្ងៃពុធ។ ការដោះលែងនេះ ត្រូវបានប្រទេសប៉ាគីស្ដង់អះអាងថា ជាកាយវិការ«សន្តិភាព»ជាមួយប្រទេសឥណ្ឌា ដែលនៅជាប់ព្រំប្រទល់គ្នា តែជារឿយៗ តែងមិនមុខគ្នាមិនចំ បើនិយាយពីតំបន់កាស្មៀរ នៅភាគខាងជើង។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.