ដំណឹងអាស៊ី-ប៉ាស៊ីភិក

Covid-19 ៖ ឱសថការី​ឥណ្ឌា​ម្នាក់ ស្លាប់​ដោយសារ​សាកល្បង​ថ្នាំ​ខ្លួនឯង

ឱសថការី​ឥណ្ឌា​ម្នាក់ បានស្លាប់ និងប្រធាន​មន្ទីរពិសោធន៍​ម្នាក់ទៀត បានចូល​សម្រាក​ពេទ្យជាបន្ទាន់ បន្ទាប់ពីបានផឹកទឹកថ្នាំផ្សំ ដែលពួកគេបង្កើតឡើង ក្នុងក្ដីសង្ឃឹមថា ជាថ្នាំ​ព្យាបាលជំងឺ «Covid-19»។ នេះ បើតាមការអះអាង របស់នគរបាលឥណ្ឌា កាលពីថ្ងៃសៅរ៍ ម្សិលម៉ិញ។

អ្នកនាំពាក្យនគរបាល បានអះអាងថា លោក «K. Sivanesan» ឱសថការីអាយុ៤៧ឆ្នាំ បានស្លាប់ នៅនឹង​មន្ទីរ​ពិសោធន៍ ក្រោយពីលោកបានផឹកថ្នាំ ដែល​កើតចេញ​ពីរូបមន្ត នៃ​ការ​ស្រាវជ្រាវ របស់លោក​ខ្លួនឯង នៅតាមបណ្ដាញ​អ៊ិនធើណែត។ នគរបាលបន្តថា ដើម្បីចេញ​​ជារូបមន្ដ​​នោះ លោក «K. Sivanesan» បានទិញបណ្ដា​សារជាតិ​គីមី មកធ្វើ​ជាធាតុផ្សំ នៅតាម​ទីផ្សារ​ក្នុងស្រុក។

អ្នក​វិទ្យាសាស្ត្រ​ទាំងពីររូប ធ្វើការនៅក្នុងសហគ្រាសផលិតឱសថ មួយកន្លែង ស្ថិតនៅក្រុង «Chennai» ភាគអាគ្នេយ៍នៃប្រទេសឥណ្ឌា។ សហគ្រាសនោះ មានជំនាញ​ផលិតថ្នាំ ចេញពីរុក្ខជាតិ។

ចំពោះប្រធាន​មន្ទីរពិសោធន៍ លោក «Rajkumar» ដែលត្រូវបានបញ្ជូន ទៅសង្គ្រោះ​បន្ទាន់ នៅឯមន្ទីរពេទ្យ បានផុតពីគ្រោះថ្នាក់ហើយ។

មកដល់ថ្ងៃនេះ គេនៅមិនទាន់មាន​ថ្នាំព្យាបាល ឬថ្នាំវ៉ាក់សាំង សម្រាប់ព្យាបាល ឬបង្ការជំងឺរាតត្បាត «Covid-19» បាននៅឡើយ ខណៈការរាតត្បាត នៃជំងឺដ៏ចង្រៃ បានសម្លាប់មនុស្ស ជិត៣សែននាក់ នៅលើពិភពពលោក។

ដោយឡែក នៅក្នុងប្រទេសឥណ្ឌា ករណីឆ្លងជំងឺខាងលើ មានប្រមាណជាង ៦ម៉ឺននាក់ និងមនុស្សស្លាប់ មានប្រមាណជាង ២ពាន់នាក់៕



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ ហ៊ុន សែន ឲ្យព្យួរ​«សិទ្ធិឯកជនពលរដ្ឋ» និង​បង្ហាញមុខ​អ្នកជំងឺ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានចេញបញ្ជា ឲ្យព្យួរ«សិទ្ធិឯកជនពលរដ្ឋ» និងបង្ហាញ​អត្តសញ្ញាណ​អ្នកជំងឺ​ជាសាធារណៈ ដើម្បីអ្វីមួយ ដែលបុរសខ្លាំងរូបនេះ អះអាងថា ជាការទប់ស្កាត់ការរីករាលដាល នៃការបន្តឆ្លងជំងឺកូវីដ-១៩ (Covid-19) ...
កម្ពុជា

Covid-19៖ ហ៊ុន សែន ថាប្រទេស​បស្ចឹមលោក​រីកចម្រើន តែអ្នកស្លាប់ច្រើន

Covid-19៖ នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលឯកបក្ស នៅកម្ពុជា លោក ហ៊ុន សែន បានយកពេលវេលា នៃការថ្លែងរបស់លោក ទៅកាន់ប្រជាជាតិ ក្នុងថ្ងៃពុធនេះ ដើម្បីបង្ហាញថា ប្រទេសជាច្រើននៅបស្ចឹមលោក ...
ដំណឹង

សហគ្រាសចិន ទិញវ៉ាក់សាំងពីអាល្លឺម៉ង់ ខណៈប៉េកាំង​បង្ហាញវ៉ាក់សាំងខ្លួន

សហគ្រាសចិន ឈ្មោះ«FosunPharma» បានប្រកាសថាខ្លួន បានបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ (Covid-19) ចំនួនយ៉ាងហោច១០០លានដូស ពីសហគ្រាស«BioNTech» របស់ប្រទេសអាល្លឺម៉ង ហើយថាវ៉ាក់សាំងទាំងនេះ នឹងនាំមកដល់ប្រទេសចិន ក្នុងដើមឆ្នាំ២០២១នេះ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មានមួយ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.