ក្នុងរដ្ឋ​«Karnataka» (ភាគខាងត្បូងឥណ្ឌា) បុរសម្នាក់អាយុ២៧ឆ្នាំ ដែលត្រូវបានគ្រូពេទ្យ ប្រកាសថាស្លាប់ បន្ទាប់​ពីបានរងរបួសធ្ងន់ធ្ងរ នៅក្នុងគ្រោះថ្នាក់ដួលម៉ូតូ បានភ្ញាក់ដឹងខ្លួនមកវិញ នៅខណៈពេលសាកសព ត្រូវបានយកទៅ​ធ្វើកោសល្យវិច្ច័យ។ នេះ បើតាមមន្ត្រី​សុខាភិបាល​ឥណ្ឌា ដែលត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារសារព័ត៌មាន​បារាំង «AFP»។

បុរសខាងលើ ដែលជាអ្នករស់នៅក្រុង «Mahalingapur» ត្រូវបានដឹកបញ្ជូនជាបន្ទាន់ ទៅកាន់មន្ទីរពេទ្យ​ឯកជន​មួយកន្លែង កាលពី​ចុងសប្ដាហ៍មុន។ តែនៅពេល​ដឹក​ទៅដល់ទីនោះ ក្រុមគ្រូពេទ្យបានប្រកាសថា បុរសបាន​ផុតដង្ហើម និងស្លាប់រួចទៅហើយ។

ក្រុមគ្រួសាររបស់បុរស ក៏បានបញ្ជូនសាកសព ទៅកាន់មន្ទីរពេទ្យរដ្ឋមួយផ្សេង ដើម្បីអនុញ្ញាតឲ្យគ្រូពេទ្យ​ធ្វើ​កោសល្យវិច្ច័យ មុននឹង​សាកសព ត្រូវយកទៅបូជា (ឬបញ្ចុះ)។ នៅមុនពេលចាប់ផ្ដើម​ការវះកាត់សព ស្រាប់តែ​មន្ត្រីពេទ្យ​ឃើញរាងកាយបុរស បានកម្រើកឡើង។

មន្ត្រីសុខាភិបាលប្រចាំតំបន់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា បុរសខាងលើត្រូវបានបញ្ជូនចេញ ពីមន្ទីរ​ធ្វើកោសល្យវិច្ច័យ ទៅសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមួយទៀត។ មកដល់ពេលនេះ ស្ថានភាពសុខភាព​របស់​បុរស មានភាពប្រសើរឡើងហើយ។

មន្ត្រីដដែលបានទទួលស្គាល់ថា ក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យឯកជន បានធ្វើការវិន្និច្ឆ័យ​មិនត្រឹមត្រូវ ក្នុងការប្រកាស​មរណភាព​របស់​បុរស។ ហើយគឺក្រុមគ្រួសាររបស់បុរសរងគ្រោះ ដែលត្រូវដាក់បណ្ដឹង ទៅកាន់តុលាការ ជុំវិញភាព​ខ្ជីខ្ជារ​​របស់ក្រុមគ្រូពេទ្យ​ទាំងនោះ៕



លំអិតបន្ថែមទៀត

ដំណឹង

សហជីព​អ្នកឆ្នៃម៉ូដ​អាមេរិក ស្នើ​ឲ្យ​យក​ស្ត្រី​ធាត់ៗ​មានសាច់ មក​បង្ហាញ​ម៉ូដ

សហជីពអ្នកឆ្នៃម៉ូដអាមេរិក ហៅកាត់ជាភាសាអង់គ្លេស «CFDA» បានអំពាវនាវ ទៅកាន់អ្នកឆ្នៃម៉ូដសម្លៀកបំពាក់ លំដាប់ខ្ពស់ៗទាំងឡាយ ឲ្យហៅស្ត្រីដែលមានសាច់ ឲ្យឡើងទៅដើរបង្ហាញម៉ូដ សម្រាប់កម្មវិធីរបស់ផងខ្លួន។ អ្នកទទួលខុសត្រូវ របស់សហជីពខាងលើ លោក «Marc ...
ដំណឹង

តុល្យភាពថ្មី ៖ ៦,៥ម៉ឺននាក់​ឆ្លង​មេរោគ​«កូរូណា»​ និង​១,៥ពាន់​នាក់បាន​ស្លាប់

តុល្យភាពថ្មី ៖ ចំនួនជនរងគ្រោះ បណ្ដាលពីការឆ្លងមេរោគ​«កូរូណា»ថ្មី នៅតែបន្តកើនឡើង។ របាយការណ៍ប្រចាំថ្ងៃ របស់អាជ្ញាធរចិន បានឲ្យដឹង ក្នុងព្រឹកថ្ងៃសុក្រនេះថា ក្នុងរយៈពេល មួយថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ ករណីឆ្លងជំងឺខាងលើ មានចំនួនបន្ថែម ...
កម្ពុជា

Covid-19៖ កម្ពុជាមានអ្នកជំងឺស្លាប់ ២នាក់ទៀត ក្រោយ​ផ្លាស់មន្ទីរពេទ្យ

អ្នកជំងឺ ២នាក់ទៀត បានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ (Covid-19)។ ជនរងគ្រោះទាំងពីររូបនោះ ដែល​ម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀត ជាជនជាតិចិន ត្រូវបានដាក់ឲ្យព្យាបាលដំបូងឡើយ នៅទីកន្លែងផ្សេង ពីមន្ទីរពេទ្យ​រុស្ស៊ី។ រហូតលុះត្រាស្ថានភាពជំងឺធ្ងន់ធ្ងរ ...

យល់ស៊ីជម្រៅផ្នែក កម្រមាន

កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

កម្រមាន

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។ ហេតុការណ៍កើតឡើង ...
កម្រមាន

បារាំង៖ ជាប់គុក៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។ ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ...

Comments are closed.