កម្រមានដំណឹង

ចាប់ខ្លួន​គិលានុបដ្ឋាក​ម្នាក់ ព្រោះ​ទារករបស់អ្នកជំងឺ​មាន «DNA ដូច»

ក្នុងរដ្ឋអារីហ្សូណា (Arizona) ភាគខាងលិចសហរដ្ឋអាមេរិក គិលានុបដ្ឋាកមួយរូប ត្រូវបានអាជ្ញាធរចាប់ខ្លួន បន្ទាប់ពីបានសង្ស័យ​បុរសថែទាំអ្នកជំងឺរូបនេះ ថាបានចាប់រំលោភស្ត្រីអ្នកជំងឺម្នាក់ ដែលសន្លប់ស្ដូកស្ដឹងមិនដឹងស្មារតី តាំងពីច្រើនជាង១០ឆ្នាំមកហើយ ខណៈទារកដែលកើតមក ត្រូវបានរកឃើញថាមាន «DNA ដូច»ជនសង្ស័យ។

នគរបាលបានប្រកាស កាលពីថ្ងៃពុធសប្ដាហ៍មុនថា ស្ត្រីរងគ្រោះ ដែលសន្លប់មិនដឹងខ្លួន តាំងពីច្រើនឆ្នាំនោះ ស្រាប់តែផើមមានផ្ទៃពោះឡើង ហើយបានប្រសូតបានទារកមួយរូប កាលពីថ្ងៃទី២៩ ខែធ្នូកន្លងមក។ នគរបាលបន្តថា «DNA» របស់ទារក មានលក្ខណៈដូចជនសង្ស័យបេះបិត ដែលអនុញ្ញាតឲ្យអាជ្ញាធរ ឈានទៅឃាត់ខ្លួនគិលានុបដ្ឋាកខាងលើ។

«DNA ដូច»

នាយតម្រួតក្រុង «Phoenix» បានបញ្ជាក់ទៀតថា បុរសថែទាំអ្នកជំងឺ ឈ្មោះ «Nathan Sutherland» អាយុ៣៦ឆ្នាំ បានរងការចោទពីករណី ពីសំណាក់តុលាការ (១) រំលោភសេពសន្ធវៈ និង(២) បំពានទៅលើនីតិជនងាយរងគ្រោះម្នាក់។

សេចក្ដីជូនដំណឹងមួយ ពីមជ្ឈមណ្ឌលសុខភាព ដែលជាកន្លែងកើតហេតុ បានឲ្យដឹងថា នាយកគ្រប់គ្រងមជ្ឈមណ្ឌល បានលាលែងចេញពីតំណែង បន្ទាប់ពីរឿងអាស្រូវនេះ បានបែកធ្លាយ។

នាយនគរបាលក្រុងបានបន្តថា៖

«ចំពោះទារកវិញ បើតាមគេឲ្យខ្ញុំដឹង ថាមានសុខភាពល្អធម្មតា។»

ទារកខាងលើបានកើតចំគ្រួសារ (ជនរងគ្រោះ) ដែលគួរឲ្យស្រឡាញ់ ហើយពួកគេបានចិញ្ចឹម​បីបាច់ទារក​ល្អខ្លាំងណាស់។ នេះបើតាមមេធាវី របស់គ្រួសារស្ត្រីរងគ្រោះ ដែលត្រូវបានស្រង់សំដី​ដោយសារព័ត៌មាន «New York Times»៕



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ កម្ពុជាមានករណី ស្លាប់ទី៥ និងការឆ្លង​កើនដល់​១៧៨៨នាក់

ប្រទេសកម្ពុជា បានប្រកាសឲ្យដឹង ពីករណីអ្នកជំងឺ«ស្លាប់ទី៥» ក្នុងព្រឹកថ្ងៃទី២៣ ខែមីនានេះ ពីក្នុងចំណោម​អ្នកជំងឺ​សរុប កើនឡើងដល់​ចំនួន១៧៨៨នាក់ ដែលត្រូវបានរកឃើញ ផ្ទុកមេរោគកូវីដ-១៩ (Covid-19) នៅទូទាំង​ប្រទេស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល​ដែលបានចេញ​នៅមុននេះបន្តិច។ ...
កម្ពុជា

ហ៊ុន សែន លេងបាន​តែកីឡា​កូន​គោល ខណៈ សម រង្ស៊ី លេងកីឡាជាច្រើន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា លោកមកដល់វ័យនេះ លេងកីឡាបានតែកីឡាវាយកូនគោលមួយប៉ុណ្ណោះ បើទោះជាលោកចូលចិត្តកីឡាទាំងអស់យ៉ាងណាក៏ដោយ។ កាលពីប៉ុន្មានថ្ងៃមុន លោក សម រង្ស៊ី ដែលមានអាយុច្រើនជាងលោក ហ៊ុន ...
កម្ពុជា

សកម្មជន​បរិស្ថាន​បបួល​រដ្ឋមន្ត្រី​បីរូប​ចុះ​ងូតទឹក​សមុទ្រ នៅក្រុង​ព្រះសីហនុ

រដ្ឋមន្ត្រីចំនួនពីររូប និងអភិបាលខេត្តមួយរូប ត្រូវបានសកម្មជនបរិស្ថាន យុវជន ថុន រដ្ឋា មកពីអង្គការមាតាធម្មជាតិ បបួលឲ្យចុះងូតទឹក នៅក្នុងតំបន់ឆ្នេរសមុទ្រ នៅក្នុងខេត្តព្រះសីហនុ បន្ទាប់ពីយុវជនរូបនេះ បានយកទឹកដែលបង្ហូរចូលសមុទ្រ ទៅធ្វើការពិសោធន៍ ...

យល់ស៊ីជម្រៅផ្នែក កម្រមាន

កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

កម្រមាន

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។ ហេតុការណ៍កើតឡើង ...
កម្រមាន

បារាំង៖ ជាប់គុក៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។ ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ...

Comments are closed.