កម្ពុជាដំណឹង

ហ៊ុន សែន លេងបាន​តែកីឡា​កូន​គោល ខណៈ សម រង្ស៊ី លេងកីឡាជាច្រើន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា លោកមកដល់វ័យនេះ លេងកីឡាបានតែកីឡាវាយកូនគោលមួយប៉ុណ្ណោះ បើទោះជាលោកចូលចិត្តកីឡាទាំងអស់យ៉ាងណាក៏ដោយ។ កាលពីប៉ុន្មានថ្ងៃមុន លោក សម រង្ស៊ី ដែលមានអាយុច្រើនជាងលោក ហ៊ុន សែន បានបង្ហាញថា លោក«លេងកីឡាជាច្រើន» និង​ច្រើនជាងគូបដិបក្ខនយោបាយ​របស់​លោក។

នៅលើបណ្ដាញសង្គម លោក ហ៊ុន សែន អាយុ៦៦ឆ្នាំ បានបង្ហោះពាក្យប៉ុន្មានម៉ាត់ កាលពីមុននេះបន្តិចថា៖

«តាមពិតទៅ​ ខ្ញុំចូលចិត្តកីឡាទាំងអស់​ រួមទាំងបាល់ទាត់​ បាល់ទះ​… តែដល់វ័យសព្វថ្ងៃ​ គឺវាយកូនគោលជាកីឡា ដែលខ្ញុំមិនអាចខ្វះបាន​ ទោះហត់នឿយយ៉ាងណា​ ក៏ខ្ញុំឆ្លៀតពេលបានដែរ។»

រីករាយចុងសប្តាហ៍បងប្អូនជនរួមជាតិ។ មុនពេលចេញទៅចូលរួមមហា សន្និបាតអង្គការសហប្រជាជាតិនា សប្តាហ៍ក្រោយ ថ្ងៃនេះឆ្លៀតមក…

Gepostet von Samdech Hun Sen, Cambodian Prime Minister am Dienstag, 26. Februar 2019

សម្រាប់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី អាយុ៦៩ឆ្នាំវិញ លោកមិនដែលអះអាងថា លោកចូលចិត្តកីឡាអ្វីជាងគេទេ តែក្នុងពេលកន្លងមក គេឃើញលោកឧស្សាហ៍បង្ហាញថា លោកលេងកីឡាបានជាច្រើនប្រភេទ ដូចជា ជិះកង់ ហែលទឹក កីឡាស្គី និងកីឡាវាយតឺនីសជាដើម។

ផ្ទុយពីលោក ហ៊ុន សែន ដែលមិនសូវបង្ហោះវីដេអូ បង្ហាញពីសកម្មភាពធ្វើកីឡារបស់លោកនោះ លោក សម រង្ស៊ី តែងបង្ហោះជារឿយៗ នូវទិដ្ឋភាពលេងកីឡារបស់លោក មានដូចយ៉ាងខាងក្រោម៖

កីឡាហែលទឹក

០៧ សីហា ២០១៨ / 07 August 2018កីឡាហែលទឹក ពេលវិស្សមកាល នៅតំបន់ Provence ប្រទេសបារាំង។Swimming while on holiday in Provence, France.

Gepostet von Sam Rainsy am Dienstag, 7. August 2018

យ៉ាងណា គេក៏ធ្លាប់បានឃើញដែរថា កាលពីច្រើនឆ្នាំកន្លងមក លោក ហ៊ុន សែន រួមនឹងមេដឹកនាំមួយចំនួន នៃគណបក្សប្រជាជនកម្ពុជា បាននាំគ្នាលេងទាត់បាល់ យ៉ាងស្វិតស្វាញ នៅលើវាលស្មៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក កណ្ដាលរាជធានីភ្នំពេញ៕

Playing tennis

០២ មីនា ២០១៩ / 02 March 2019ព្រឹកថ្ងៃសៅរ៍នេះ លេងកីឡាវាយកូនបាល់ (Tennis) នៅទីក្រុងប៉ារីស។ Playing tennis this Saturday morning in Paris.

Gepostet von Sam Rainsy am Samstag, 2. März 2019
Chamonix-Mont-Blanc

២០ កុម្ភៈ ២០១៩ / 20 February 2019ធ្វើកីឡាជិះស្គីទឹកកក សប្តាហ៍នេះ នៅ Chamonix-Mont-Blanc ដែលជាតំបន់ភ្នំមួយ នៃប្រទេសបារាំង ជាប់ព្រំប្រទល់ដែនប្រទេសស្វីស និងប្រទេសអ៊ីតាលី។Skiing this week at Chamonix-Mont-Blanc, in the French Alps bordering Switzerland and Italy.

Gepostet von Sam Rainsy am Dienstag, 19. Februar 2019


You may also like

កម្ពុជា

COvid-19៖ ហ៊ុន សែន បញ្ជាឲ្យបិទការធ្វើដំណើរ​ឆ្លង​ ខេត្ត-​ក្រុង-​រាជធានី

នៅមិនដល់ប៉ុន្មានម៉ោងទៀតទេ ការដំណើរឆ្លង ខេត្ត-​ក្រុង-​រាជធានី នឹងត្រូវផ្អាក រហូតដល់យប់​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ខាងមុខ។ នេះ បើតាមបញ្ជា«បន្ទាន់»មួយ របស់លោក ហ៊ុន សែន ...
កម្ពុជា

ហ៊ុន សែន ឲ្យប្រើ​«ក្រមា»​ជំនួស​​«ម៉ាស់» ដើម្បី​ការពារ​«Covid-19»

ដើម្បីការពារពលរដ្ឋកម្ពុជា ពីការឆ្លងជំងឺរលាកផ្លូវដង្ហើម ដែលបណ្ដាល មកពីមេរោគ«កូរូណា»ថ្មី ឬហៅតាមពាក្យបច្ចេកទេស «Covid-19» លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យប្រើ«ក្រមា» ជំនួសឲ្យ«ម៉ាស់» ដែលពាក់ការពារមាត់ និងច្រមុះ។ ...
កម្ពុជា

កឹម សុខា ផ្ញើសារ​ចូលរួម​មរណទុក្ខ​សព​ម្ដាយក្មេក ហ៊ុន សែន

មេដឹកនាំប្រឆាំង លោក កឹម សុខា បានផ្ញើរសារមរណទុក្ខមួយច្បាប់ ជូនលោក ហ៊ុន សែន ដើម្បីសំដែងការសោកស្ដាយ និងទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាពរបស់លោកយាយ ប៊ុន ស៊ាងលី ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...