ទាហាន​កូរ៉េខាងជើង​ម្នាក់ បានផ្ដាច់ខ្លួន ចូលមកក្នុងទឹកដី នៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ។ នេះ បើតាមការប្រកាស របស់កងទ័ពកូរ៉េខាងត្បូង ហើយត្រូវបានដកស្រង់ យកមកផ្សព្វផ្សាយបន្ត ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP»។

សេចក្ដីរាយការណ៍ បានអះអាងបន្ថែមថា ការផ្ដាច់ខ្លួនលើកនេះ មិនទទួលបានប្រតិកម្មអ្វីសោះ ពីសំណាក់កងទ័ពកូរ៉េខាងជើង ដែលខុសពីទម្លាប់មុនៗ តែវាជាការផ្ដាច់ខ្លួន ដែលធ្វើឡើង ក្នុងពេលដែលទំនាក់ទំនង នៃប្រទេសទាំងពីរ កំពុងមានសភាពធូរស្រាល ជាងពេលណាៗទាំងអស់។

កាលពីចុងខែតុលា នៅក្នុងជំនួបកំពូលមួយ ដែលធ្វើឡើងនារដ្ឋធានី ព្យុងយ៉ាង (កូរ៉េខាងជើង) ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេ-អ៊ីន (Moon Jae-in) និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong-Un) បានសម្រេចរួមគ្នា អំពីកិច្ចព្រមព្រៀងយោធាមួយ ដាក់បញ្ចប់នូវ «ទង្វើអមិត្រទាំងឡាយ – តំបន់ហាមឃាត់ការហោះហើរ នៅតាមបណ្ដោយព្រំដែន» និងលប់ចោល នូវប៉មយាមចំនួន ២២កន្លែង ដែលដាក់ពង្រាយ នៅនៅក្បែរព្រំដែន។ ប៉មយាម១១កន្លែង ពីក្នុងចំណោម២២កន្លែង នឹងត្រូវកំទេចចោល ពីពេលនេះ រហូតដល់ចុងខែវិច្ឆិកា។

កាលពីខែវិច្ឆិកា ឆ្នាំកន្លងទៅ (២០១៧) ទាហានកូរ៉េខាងជើងម្នាក់ អាយុ២៤ឆ្នាំ បានរងរបួសធ្ងន់ធ្ងរ ដោយសារគ្រាប់កាំភ្លើង របស់កងកម្លាំងល្បាតព្រំដែន របស់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីទាហានរូបនោះ បានផ្ដាច់ខ្លួន និងរត់ឆ្លងបន្ទាត់ព្រំដែន ចូលមកក្នុងទឹកដីកូរ៉េខាងត្បូង។ ការផ្តាច់ខ្លួនផ្សេងទៀត ក៏បានកើតឡើងដែរ នៅក្នុងខែធ្នូ ឆ្នាំកន្លងទៅនោះដដែល៕



លំអិតបន្ថែមទៀត

ដំណឹង

គីម ជុង-អ៊ុន បញ្ជាឲ្យចាប់​និងប្រគល់​សត្វឆ្កែ ដើម្បី​ធ្វើ​ទទួលទាន

ចាប់ពីខែកក្កដាមុនមក ការមានសត្វចិញ្ចឹម នៅក្នុងគេហដ្ឋាន ជាទង្វើខុសច្បាប់។ សត្វទាំងនោះ នឹងត្រូវបញ្ជូន ទៅកាន់សួនសត្វរបស់រដ្ឋ ឬត្រូវយកទៅលក់ ដើម្បីធ្វើទទួលទាន នៅតាមភោជនីយដ្ឋាននានា នៅក្នុងប្រទេសកូរ៉េខាងជើង។ សម្រាប់មេដឹកនាំផ្ដាច់ការ នៃរបបកុម្មុយនីស្ដិ៍កូរ៉េ ...
ដំណឹង

គីម ជុងអ៊ុន ផ្ញើរសារសំដី​អបអរ​ប្រធានាធិបតី​ចិន អំពី«Covid-19»

មេដឹកនាំវ័យក្មេង របស់ប្រទេសកូរ៉េកុម្មុយនីស្ដិ៍ លោក គីម ជុងអ៊ុន (Kim Jong-un) បានផ្ញើរសារជាពាក្យសំដី ទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi ...
ដំណឹង

មេរោគ​«កូរូណា»៖ បាត់ខ្លួន គីម ជុង-អ៊ុន ជិត​បី​សប្ដាហ៍​ហើយ

មេដឹកនាំកូរ៉េកុម្មុយនីស្ដិ៍ លោក គីម ជុង-អ៊ុន (Kim Jong-un) បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង ក្នុងប៉ុន្មានថ្ងៃចុងក្រោយ ខណៈមេរោគ«កូរូណា»ថ្មី កំពុងបន្តចម្លង យ៉ាងរីករាលដាល នៅក្នុងប្រទេសចិន និងក្នុងតំបន់។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.