ការបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីព្រឹកថ្ងៃអង្គារ ប្រឆាំង​មន្ទីរពេទ្យយោធា ក្នុងរដ្ឋធានីកាប៊ុល ត្រូវបានទទួលស្គាល់ នៅប៉ុន្មានម៉ោង​ក្រោយមក ដោយក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS ) ប្រចាំក្នុងតំបន់ ហៅកាត់ថា«ISKP»។ ហេតុការណ៍ដ៏រន្ធត់ បានបង្កឲ្យមនុស្សយ៉ាងតិច ១៩នាក់​ស្លាប់បាត់បង់ជីវិត និង៥០នាក់ផ្សេងទៀត រងរបួស។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅលើបណ្ដាញសង្គម «Telegram» ក្រុម«ISKP» បានអះអាងថា «យុទ្ធជន៥នាក់» របស់ខ្លួន បាន«រៀបចំ និងដឹកនាំ​ការវាយប្រហារជាច្រើន ក្នុងពេលតែមួយ» នៅនឹងកន្លែងកើតហេតុ។

«ISKP» ដែលជាក្រុមសាខា របស់អង្គការភេរនិយមរដ្ឋអ៊ីស្លាម បានបញ្ជាក់បន្តថា ដំបូងឡើយ «យុទ្ធជនម្នាក់»បាន​បំផ្ទុះខ្សែក្រវាត់គ្រាប់បែក នៅនឹងច្រកចូលនៃមន្ទីរពេទ្យ មុននឹង«យុទ្ធជនផ្សេងទៀត» បានដើរចូលទៅក្នុងអគារ រួច​បើក​ការបាញ់ប្រហារ ទៅលើមនុស្សនៅទីនោះ។

មន្ត្រីមួយរូបពីក្រសួងសុខាភិបាល នៃប្រទេសអាហ្វហ្គានីស្ដង់ បានបញ្ចេញតួលេខ នៃជនរងគ្រោះឲ្យដឹងថា មនុស្ស​១៩នាក់បានស្លាប់ និងប្រមាណជា៥០នាក់​ផ្សេងទៀត​រងរបួស មុននឹងត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ នៅជុំវិញ។

ក្នុងរសៀលថ្ងៃអង្គារ អ្នកនាំពាក្យរបស់ក្រុមតាលីបង់ លោក «Zabiullah Mujahid» បានចោទប្រកាន់ក្រុម«ISKP» ថាបានតម្រង់​ទិសដៅ នៃការវាយប្រហាររបស់ពួកគេ ទៅលើប្រជាជនស៊ីវិល គ្រូពេទ្យ និងអ្នកជំងឺទាំងឡាយ ដែល​កំពុង​សម្រាកព្យាបាល ក្នុង​មន្ទីរពេទ្យ​ខាងលើ (ឈ្មោះ«Sardar Mohammad Dawood Khan») ដែលជា​មន្ទីរពេទ្យ​យោធាធំជាងគេ នៅអាហ្វហ្គានីស្ដង់។

អ្នកនាំពាក្យរបស់ក្រុមតាលីបង់ បានបញ្ជាក់​ពីតុល្យភាពមួយចំនួន នៃចំនួនមនុស្សស្លាប់ និងរបួស ក្នុងនោះ​យុទ្ធជន​ពីរនាក់របស់ក្រុមតាលីបង់ ស្ត្រីពីរនាក់ និងកុមារម្នាក់ ត្រូវបានសម្លាប់នៅក្នុងមន្ទីរពេទ្យ។

ស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» អ្នកទទួលខុសត្រូវមួយរូបទៀត របស់រដ្ឋាភិបាលតាលីបង់ បាន​អះអាងប្រហាក់ប្រហែល នឹងការប្រកាសទទួលស្គាល់ របស់ក្រុម«ISKP»ដែរ។

តែអ្នកទទួលខុសត្រូវរូបនោះ បានលើកឡើង​ពីការផ្ទុះគ្រាប់បែកមួយលើកទៀត នៅនឹងកន្លែងកើតហេតុ ខណៈ​ខ្មាន់​កាំភ្លើងច្រើននាក់ បានដើរចូលទៅក្នុងមន្ទីរពេទ្យ មុននឹងពួកគេត្រូវបាន«កម្ទេច» ដោយក្រុមតាលីបង់ ដែលត្រូវបាន​បញ្ជូនភ្លាមៗ ទៅកាន់ទីនោះ៕



លំអិតបន្ថែមទៀត

ដំណឹង

អាជ្ញាធរ​បារាំង​​បង្ក្រាប​«ខ្មាន់កាំភ្លើង»​នៅ​ស្ត្រាស្បួរ៍​-ISIS ​ទទួល​ស្គាល់ភេរវកម្ម

បុរសឈ្មោះ «Cherif Chekatt» ជនសង្ស័យជា«ខ្មាន់កាំភ្លើង» ដែលបានបើកការបាញ់ប្រហារ ទៅលើហ្វូងមនុស្ស កាលពីយប់ថ្ងៃអង្គារទី១១​ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានកងកម្លាំងអាជ្ញាធរបាញ់សម្លាប់ ក្នុងយប់ថ្ងៃព្រហស្បត្តិម្សិលម៉ិញ នៅក្នុងសង្កាត់ «Neudorf» ...
ដំណឹង

ត្រាំ ប្រកាសថា ISIS ត្រូវបានកម្ទេចអស់ហើយ ពីប្រទេសស៊ីរី

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានអះអាងនៅថ្ងៃសុក្រនេះ អង្គការភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ...
របាយការណ៍

តើ បារ៉ាក់ អូបាម៉ា បាន​បន្សល់​ទុក​អ្វី​ខ្លះ?

ក្នុងរយៈពេល២អាណត្តិ = ៨ឆ្នាំ តើប្រធានាធិបតីអាមេរិកទី៤៤ ដែលផុតតំណែង លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានបន្យល់ទុកអ្វីខ្លះ សម្រាប់សហរដ្ឋអាមេរិក និងពិភពលោក? ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.