រដ្ឋសភាអាល្លឺម៉ង់​បានប្រកាស ក្នុងចុងខែវិច្ឆិកានេះថា បើព្រះមហាក្សត្រថៃ​ ព្រះបាទ មហា វិជ្ជរាឡុងកន (Maha Vajiralongkorn) ត្រូវបានរកឃើញ ថាបាន«ដឹកនាំ​ព្រះរាជកិច្ច» ចេញពីទឹកដីអាល្លឺម៉ង់ នោះរដ្ឋអាល្លឺម៉ង់ មាន​អំណាច​ក្នុងការបណ្ដេញទ្រង់ ចេញពីប្រទេស។

ការប្រកាសរបស់ «Bundestag» (រដ្ឋសភា ហៅតាមភាសាអាល្លឺម៉ង់) ធ្វើឡើង​ក្រោយពីការគម្រាម របស់លោក «Heiko Maas» រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ដែលបានថ្លែង​តាមរយៈ​ទីភ្នាក់ងារព័ត៌មាន «Reuters» កាលពីដើមខែតុលា។ លោក «Heiko Maas» បានថ្លែង​នៅពេលនោះថា៖

«យើងបានបញ្ជាក់ច្បាស់ហើយ ថាកិច្ចនយោបាយផ្ទៃក្នុង របស់ប្រទេសថៃ មិនអាចត្រូវបានដឹកនាំ ចេញពី​ទឹកដី​អាល្លឺម៉ង់​បានឡើយ។»

យ៉ាងណា ការិយាល័យសិក្សាធិការជាន់ខ្ពស់ នៃរដ្ឋសភាអាល្លឺម៉ង់ (ការិយាល័យនេះ ដឹកនាំដោយគណបក្សឆ្វេងនិយម) បានចេញ​សេចក្ដីវាយតម្លៃ ជាលក្ខណៈផ្លូវច្បាប់ថា ដោយសារព្រះមហាក្សត្រថៃ ​មានអភ័យឯកសិទ្ធិ​ការទូត ដូច្នេះហើយ រដ្ឋអាល្លឺម៉ង់មាន​សិទ្ធិអំណាច​តិចតួច ដើម្បីបើកការស៊ើបអង្កេត ទៅលើព្រះមហាក្សត្រថៃ ក្នុងបំណង់ស្វែងរកឲ្យឃើញ ថាតើព្រះអង្គបាន ដឹកនាំ​ព្រះរាជកិច្ច ពីប្រទេស​អាល្លឺម៉ង់ ឬយ៉ាងណានោះ។

ព្រះបាទ មហា វិជ្ជរាឡុងកន ឬព្រះបាទរាមា ទី១០ ដែលមានព្រះជន្ម ៦៨ព្រះវស្សា តែងគង់ប្រថាប់ ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ច្រើនជាងគង់​ក្នុងប្រទេសថៃ ពោលគឺតាំងពីច្រើនឆ្នាំ មុនព្រះអង្គ​បានឡើងគ្រងរាជ្យសម្បត្តិ៍ ក្នុងឆ្នាំ២០១៦នោះមក។

ជាពិសេស នៅក្នុងរយៈពេល នៃការបិទប្រទេស (ទាំងនៅថៃ និងនៅអាល្លឺម៉ង់) ដើម្បី​ទប់ស្កាត់ជំងឺរាតត្បាត «Covid-19» ព្រះអង្គមិនមាន​វត្តមាន នៅក្នុងប្រទេសថៃ ដើម្បីនៅជិតប្រជារាស្ត្រ របស់ទ្រង់ទេ។ ផ្ទុយទៅវិញ ព្រះបាទរាមាទី១០ បានគង់ក្នុង​សណ្ឋាគារ​​ ដ៏ប្រណិតមួយ ស្ថិតក្នុងភាគខាងត្បូងអាល្លឺម៉ង់ ជាមួយនឹងស្រីស្នំ​ហែហម​ច្រើននាក់។

ព្រះរាជកាយវិការនេះ បានបង្កឲ្យផ្ទុះការក្ដៅក្រហាយ នៅក្នុងប្រទេសថៃ និងជាមូលហេតុមួយ នៃចលនាបាតុកម្ម ដែល​បានកើតឡើង ជាហូហែរៀងមក នៅរាជធានីបាងកក និងនៅតាមបណ្ដាខេត្តមួយចំនួន។ នៅក្នុងប្រទេសអាល្លឺម៉ង់ អ្នកតំណាងរាស្ត្រ​ច្រើននាក់ បានអំពាវនាវឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ ចាត់វិធានការក្ដៅ ដោយហាមឃាត់ព្រះអង្គ យាងជាន់​ព្រះបាត លើទឹកដីអាល្លឺម៉ង។

អ្នកតំណាងរាស្ត្រ មកពីគណបក្សឆ្វេងនិយម ដូចយ៉ាងលោក «Sevim Dagdelen» និងលោក «Heike Hänsel» ជាដើម បានចេញ​សេចក្ដីប្រកាសព័ត៌មានរួម​មួយថា៖

«នរណាក៏ដោយ រាប់ទាំងស្ដេច ដែលឃុបឃិត​ ជាមួយមេដឹកនាំយោធា​ផ្ដាច់ការ ធ្វើការបង្ក្រាបដ៏ឃោឃៅ ទៅលើចលនាទាមទារ តាមបែប​ប្រជាធិបតេយ្យ មិនគួរត្រូវបានទទួលរង្វាន់ តាមរយៈការផ្ដល់ទិដ្ឋាការ ដើម្បីឲ្យមកស្នាក់នៅ យ៉ាងសោយសុខ នៅក្នុងប្រទេស​អាល្លឺម៉ង់​នោះឡើយ។»

ក្នុងដើមខែវិច្ឆិកា ក្រសួងការបរទេសអាល្លឺម៉ង់ បានអះអាងថា ខ្លួនមិនបានរកឃើញភស្ដុតាងណាមួយ បង្ហាញពីព្រះរាជកិច្ច របស់​ព្រះមហាក្សត្រថៃ ដែលធ្វើចេញ ពីទឹកដីអាល្លឺម៉ង់ទេ។ តែក្រុមអ្នកនយោបាយប្រឆាំង និងក្រុមសកម្មជនសិទ្ធិមនុស្ស បានច្រានចោល ការអះអាងនោះ ដោយពួកគេសំអាង ពីពេលវេលាច្រើនខែ នៃការគង់ប្រថាប់ ក្នុងប្រទេសអាល្លឺម៉ង់ និងឥទ្ធិពលដ៏ខ្លាំងក្លា របស់​ព្រះមហាក្សត្រ​អង្គនេះ នៅក្នុងមជ្ឈដ្ឋាននយោបាយថៃ៕



លំអិតបន្ថែមទៀត

កម្ពុជា

បន្ទាប់ពី​កូរ៉េខាងត្បូង តើ សម រង្ស៊ី គ្រោងទៅ​ប្រទេស​ណាទៀត​នៅអាស៊ី?

មន្ត្រីស្និតលោក សម រង្ស៊ី មេដឹកនាំប្រឆាំង បានអះអាងថា ការជួបជាមួយពលករខ្មែរ ក្នុងប្រទេសថៃ អាចជាជំហានក្រោយ បន្ទាប់ពី​កូរ៉េខាងត្បូង ដែលជាជំនួបជាមួយពលកររាប់ពាន់នាក់ កាលពីសប្ដាហ៍មុនរួច។ ប៉ុន្តែសម្រាប់អ្នកវិភាគ បានគិតថា ...
លោក ហ៊ុន សែន ចាប់ឱបលោក ប្រយុទ្ធ ចន្ទអស្ចារ្យ នៅក្នុងវិមានរដ្ឋាភិបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧។ (រូបថតរដ្ឋាភិបាលថៃ)
កម្ពុជា

សម រង្ស៊ី អះអាងថា ហ៊ុន សែន ចាប់ពង្រត់ វ៉ាន់ឆាឡឺម ដើម្បី​សងគុណ ប្រយុទ្ធ

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានអះអាងថា ការចាប់ពង្រត់​សកម្មជន​នយោបាយ​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) កាលពីថ្ងៃទី៤ ខែមិថុនា ...
កម្ពុជា

ការពង្រត់ វ៉ាន់ឆាឡឺម៖ កម្ពុជាគួរ​បញ្ចប់​​​ការធ្វើ​មិនដឹងឮ​«ដ៏គួរឲ្យ​អស់សំណើច»

ជាថ្មីម្ដងទៀត អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch)​ បានស្នើឲ្យអាជ្ញាធរ​កម្ពុជា គួរ​បញ្ចប់​ការធ្វើ​មិនដឹងឮ «ដ៏គួរឲ្យ​អស់សំណើច» ចំពោះករណីលោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.