ថ្នាំវ៉ាក់សាំងរបស់ចិន ពិតជាមាន«ប្រសិទ្ធិភាព និងសុវត្ថិភាព»។ នេះ ជាប្រតិកម្ម​របស់រដ្ឋាភិបាលក្រុង ប៉េកាំង ដើម្បីឆ្លើយតប​ទៅនឹង​ការរិះគន់ របស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលលើកឡើង​​កាលពីថ្ងៃព្រហស្បត្តិ៍ អំពី​«ភាពស្រពិចស្រពិល»​នៃថ្នាំវ៉ាក់សាំងចិន និងហៅការផ្ដល់ជំនួយ ថ្នាំវ៉ាក់សាំងទាំងនេះ ទៅឲ្យបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ថាជា​«ជំនួញការទូត»។

លោក វ៉ាង វេនប៊ីង (Wang Wenbin) អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន ក្នុងព្រឹកថ្ងៃសុក្រនេះថា៖

«រដ្ឋាភិបាលចិន យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុវត្ថិភាព និងប្រសិទ្ធភាព នៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (Covid-19)។ ដោយផ្អែកលើ​ការសាកល្បង ក្នុងដំណាក់កាលទី៣ បង្ហាញថា វ៉ាក់សាំងចិន ពិតជាមានប្រសិទ្ធភាព និងសុវត្ថិភាព។»

នៅចំពោះសំនួរ អំពីការលើកឡើងរបស់ប្រធានាធិបតីបារាំង មន្ត្រីអ្នកនាំពាក្យបានបញ្ចេញប្រតិកម្មថា៖

«សហគមន៍អន្តរជាតិ គួរណាស់ត្រូវរួបរួមគ្នា ជាជាងប៉ះទង្គិចគ្នា ជុំវិញចំណោទអំពីថ្នាំវ៉ាក់សាំង។»

នៅក្នុងជំនួបប្ដូរយោបល់ ជាមួយក្រុមអ្នកជំនាញ ផ្នែកវេជ្ជសាស្ត្រអាមេរិក ហៅថា «Atlantic Council» កាលពីថ្ងៃព្រហស្បត្តិ៍ លោក អេម៉ានុយអែល ម៉ាក្រុង បានថ្លែងឲ្យដឹងថា រដ្ឋាភិបាល​ក្រុង​ ប៉េកាំង ​បាន​យក​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ធ្វើ​ជា​«ជំនួញការទូត​» ទៅ​លើ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ជា​ច្រើន​ ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​ ប្រកបដោយតម្លាភាព ស្តីពី​ប្រសិទ្ធភាព និង​សុវត្ថិភាព ​របស់ថ្នាំ​វ៉ាក់សាំង​ទេ។

ប្រធានាធិបតី​បារាំងបញ្ជាក់ថា៖

«នៅ​ក្នុង​រយៈពេល​មធ្យម និង​រយៈពេល​វែង​ នាពេលខាង​មុខ វា​ស្ទើតែប្រាកដហើយ​ថា បើ​វ៉ាក់សាំង​នេះ​គ្មាន​ប្រសិទ្ធិភាព និង​សុវត្ថិភាពទេ នោះវា​នឹងបង្កភាពងាយស្រួល ​នូវការបំប្លែងខ្លួនថ្មីៗ នៃមេរោគ​កូវីដ១៩ (ដែលកាន់តែពិបាកព្យាបាល) ហើយវាពិតជា​មិនអាចដោះស្រាយ​បញ្ហា នៅក្នុងប្រទេសទាំងនោះ​បានទេ។»

មកដល់ម៉ោងនេះ រដ្ឋអំណាចចិនបានទទួលស្គាល់ កាលពីចុងខែធ្នូ តែថ្នាំ​​វ៉ាក់សាំងមួយគត់ ដែលផលិត​ដោយ​មន្ទីរពិសោធន៍​ចិន ឈ្មោះ «SinoPharm»។ មន្ទីរពិសោធន៍នេះ បានលើក​ឡើង ​ពី​អត្រា​ប្រសិទ្ធិភាព​នៃថ្នាំវ៉ាក់សាំង​របស់ខ្លួន ថាមានចំនួន ៧៩%។

ក្រៅ​ពី​វ៉ាក់សាំង​ខាងលើ ប្រទេសចិននៅ​មាន​វ៉ាក់សាំង​មួយ​ទៀត ដែល​ផលិត​ដោយ​មន្ទីរពិសោធន៍ «Sinovac»។ ឆ្លងតាមការធ្វើ​តេស្ត៍​ ទៅលើ​មនុស្ស​រាប់​ម៉ឺននាក់ ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន ពិសេស​នៅប្រទេស​ប្រេស៊ីល បានបង្ហាញថា អត្រា​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង «Sinovac» មាន​ត្រឹមតែ «៥០,៣៨%» ប៉ុណ្ណោះ៕



លំអិតបន្ថែមទៀត

ដំណឹង

ជំនិត ត្រាំ និងជានាយក​ខុទ្ទកាល័យ​សេតវិមាន ធ្វើតេស្ដិ៍វិជ្ជមាន​«Covid-19»

លោក «Mark Meadows» ដែលជា​មនុស្ស​«ជំនិត» របស់លោក ដូណាល់ ត្រាំ (Donald Trump) និងជានាយកខុទ្ទកាល័យ នៅសេតវិមាន បានធ្វើតេស្ដិ៍ ចេញលទ្ធផល ...
ដំណឹង

អាល្លឺម៉ង់ថា​ចិន​ដាក់សម្ពាធ ឲ្យ​និយាយល្អ ពី​ប៉េកាំង​ជុំវិញ​​«Covid-19»

មន្ត្រីការទូតចិន បានជួបជាមួយ​អ្នកទទួលខុសត្រូវមួយចំនួន នៃរដ្ឋាភិបាលអាល្លឺម៉ង់ ដើម្បីបញ្ចុះបញ្ចូលអ្នកទទួលខុសត្រូវទាំងនោះ ឲ្យ​និយាយល្អ អំពីការគ្រប់គ្រង របស់ក្រុងប៉េកាំង ទៅលើការរាតត្បាត នៃជំងឺ«Covid-19»។ នេះ បើតាមការអះអាង របស់ក្រសួងមហាផ្ទៃអាល្លឺម៉ង់ តាមរយៈលិខិតមួយ ...
កម្ពុជា

ស្ថានទូត​ចិន​តប​ទៅ​ស្ថានទូត​អាមេរិក ពី«ពាណិជ្ជកម្ម​កម្ពុជា-ចិន»

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានប្រតិកម្មនៅមុននេះ តបទៅការបង្ហោះមួយ កាលពីម្សិលម៉ិញ នៅលើទំព័រហ្វេសប៊ុក របស់ស្ថានទូតសហរដ្ឋ​អាមេរិក ដែលអះអាងថា ទំនាក់ទំនង«ពាណិជ្ជកម្ម​កម្ពុជា-ចិន» ផ្ដល់ប្រយោជនដ៏ច្រើន សម្រាប់ប្រទេសចិន ជាងសម្រាប់ប្រទេស​កម្ពុជា​ខ្លួនឯង។ ស្ថានទូតចិនបានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់ខ្លួន ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.