ខេត្ត សាមុតសាខន ដែលស្ថិតនៅភាគនារតី ជាប់រាជធានីបាងកក បានប្រកាសរកឃើញ ករណីឆ្លងជំងឺកូវីដ-១៩ (Covid-19) ចំនួន ៥៤៩ករណី (៥៧៦ករណី ជាតួលេខនៅទូទាំងប្រទេស) ត្រឹមតែមួយថ្ងៃទី១៩ ខែធ្នូនេះ។ តួលេខដែលរកឃើញ បង្ហាញថា ភាគច្រើន​លើសលប់ នៃអ្នកជំងឺ សុទ្ធសឹងជាពលករ​ភូមា ដែលចូលទៅធ្វើការ ក្នុងខេត្តនេះ ជាកម្មករនេសាទ។

នៅចំពោះការហក់ឡើងខ្លាំង នៃករណីឆ្លង ដែលមិនធ្លាប់មានពីមុនមក តម្រូវឲ្យអាជ្ញាធរ ប្រកាសបិទខេត្តមួយនេះ ជាលក្ខណៈប្រកាស​អាសន្ន និងមានសុពលភាព រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ខាងមុខ។

អ្នកឆ្លើយឆ្លងព័ត៌មាន​នៅនឹងកន្លែង បានឲ្យប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក្នុងយប់ថ្ងៃសៅរ៍ ទី១៩ ខែធ្នូនេះថា ទិដ្ឋភាពក្នុងខេត្ត​សាមុតសាខន មានភាពស្ងាត់ខុសធម្មតា ដោយសារអាជ្ញាធរបានបញ្ជា ឲ្យបិទសាលារៀន មជ្ឈមណ្ឌលពាណិជ្ជកម្ម ទីផ្សារ ហាងសំអាងកាយ ឬទីកន្លែងកម្សាន្ដផ្សេងៗ។

ទីផ្សារដែលលក់ទំនិញស្រស់ (ត្រីសាច់ បន្លែ…) ត្រូវបានអនុញ្ញាតិឲ្យបើក សម្រាប់រយៈពេល​៦ម៉ោងយូរបំផុត ក្នុងមួយថ្ងៃ ខណៈ​ភោជនីយដ្ឋាន ឬតៀមអាហារ ត្រូវបានអនុញ្ញាត ឲ្យលក់ចំណីអាហារឆ្អិនស្រាប់ ដោយត្រឹមតែការវេចខ្ចប់ យកទៅទទួលទាន នៅផ្ទះប៉ុណ្ណោះ។

រាល់ការផ្លាស់ទី របស់ពលករចំណាកស្រុក (ជាពិសេសជនជាតិភូមា និងខ្មែរ) ត្រូវបានហាមឃាត់ ខណៈការធ្វើដំណើរ​ចេញ-ចូល​ខេត្តសាមុតសាខន ក៏ត្រូវបានរឹតបន្ដឹងដែរ។

ចំនួនករណីឆ្លង ដែលត្រូវបានរកឃើញខាងលើ ជាករណីមិនធ្លាប់មាន នៅក្នុងប្រទេសថៃ​ រាប់ពីពេលដែលប្រទេសនេះ បានរកឃើញ​ករណីឆ្លងដំបូង នៅខែមករា ឆ្នាំ២០២០។ ក្នុងពេលកន្លងមក ករណីឆ្លងដែលច្រើនបំផុត ដែលរកឃើញក្នុងមួយថ្ងៃ គឺមានចំនួន ១៨៨ករណី នៅក្នុងខែមីនា ឆ្នាំ២០២០ ពីក្នុងព្រឹត្តិការណ៍ប្រដាល់មួយ កណ្ដាលរាជធានីបាងកក។

ការរកឃើញករណីឆ្លង ជាថ្មីក្នុងថ្ងៃសៅរ៍ ទី១៩ ខែធ្នូនេះ បានធ្វើឲ្យប្រទេសថៃ ក្លាយជាប្រទេស ដែលងាយរងគ្រោះ នឹងជំងឺរាតត្បាដ៏ចង្រៃ​នេះឡើងវិញ បន្ទាប់ពីករណីឆ្លង បានធ្លាក់ចុះសឹងដល់ចំណុចសូន្យ រាប់ពីខែឧសភានោះមក៕



លំអិតបន្ថែមទៀត

ដំណឹង

Covid-19 ៖ ការចាក់ថ្នាំ​វ៉ាក់សាំង ចាប់ផ្ដើម​ពីថ្ងៃ២៧ធ្នូ ក្នុងសហភាពអ៊ឺរ៉ុប

ការចាក់ថ្នាំ​វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នឹងចាប់ផ្ដើម ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះតទៅ និងជាបន្តបន្ទាប់ នៅតាមបណ្ដាប្រទេស​សមាជិកទាំង២៧ នៃសហភាពអ៊ឺរ៉ុប។ នេះ បើតាមការប្រកាសឲ្យដឹង របស់អ្នកស្រី «Ursula ...
ដំណឹង

អ.ស.ប ប្រាប់​បណ្ដារដ្ឋាភិបាល កុំប្រើ​«Covid-19»​ដើម្បី​រំលោភ​សិទ្ធិមនុស្ស

នៅពេលដែលរដ្ឋាភិបាលទាំងឡាយ ជួបប្រទះនឹងបញ្ហា គួរឱ្យភ័យខ្លាច ក្នុងការការពារប្រជាជន ពីជំងឺកូវីដ-១៩ (Covid-19) ឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី មីស្សែល ​បាស្សេឡែត (Michelle ...
ដំណឹង

អាជ្ញាធរឱសថបារាំង ថា​វ៉ាក់សាំង​«AstraZeneca» ពិតជា​មានហានិភ័យ

អាជ្ញាធរជាតិផ្នែកឱសថ របស់ប្រទេសបារាំង ហៅកាត់ថា «ANSM» បានបញ្ជាក់នៅថ្ងៃសុក្រទី២៦ ខែមីនានេះថា វ៉ាក់សាំងបង្ការ​ជំងឺកូវីដ-១៩ របស់សហគ្រាសផលិតឱសថ «AstraZeneca» ពិតជា​មានហានិភ័យ ក្នុងការបង្ក​ឲ្យមានជំងឺ​ស្ទះសរសៃ​ឈាម បើទោះជាហានិភ័យ មានចំនួនដ៏តិចតួចក៏ដោយ។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.