ក្នុងខណៈកំពុងជិះស្គី ចុះជម្រាលភ្នំយ៉ាងរំភើយ បុរសអ្នកលេងស្គីម្នាក់នេះ ត្រូវបានអ្នកនៅក្នុងហេតុការណ៍ផ្សេងទៀត ស្រែកប្រាប់ឲ្យដឹង… ពីវត្តមាននៃ«សត្វខ្លាឃ្មុំ»មួយក្បាល ដែល«កំពុងតាមប្រមាញ់»គាត់។ ហេតុការណ៍ បានកើតឡើងកាលពីចុងសប្ដាហ៍កន្លងមក ក្នុងក្រុង «Predeal» ដែលជាក្រុងនៅលើភ្នំ (ភាគកណ្ដាល) នៃប្រទេសរូមានី

មេរៀនសម្រាប់​អ្នកលេងស្គី ដែល«កំពុងតាមប្រមាញ់»ដោយសត្វខ្លាឃ្មុំ

សត្វខ្លាឃ្មុំពណ៌ត្នោត អាចរត់បាន ក្នុងល្បឿនរហូតដល់៥៥គីឡូម៉ែត្រក្នុងមួយម៉ោង ដែលជាល្បឿនលឿនជាងល្បឿនអ្នកលេងស្គី។ ដូច្នេះ ការខិតខំរបស់សត្វខ្លាឃ្មុំ ក្នុងការតាមប្រមាញ់បុរសខាងលើ មិនមែនគ្រាន់តែជាការប្រឡែងលេងទេ ប្រសិនជាវារត់ទាន់បុរស។

តែបុរសអ្នកលេងស្គី មានគំនិតដ៏ពិសេសមួយ ដែលអាចទុកជាមេរៀន សម្រាប់អ្នកលេងស្គីដទៃទៀត៖ នោះ គឺគាត់បានគ្រវែងកាបូបស្ពាយនឹងខ្នង ចោលទៅលើដី ហើយបន្តការលេងស្គីរបស់គាត់ ដូចធម្មតា។ រីឯសត្វខ្លាឃ្មុំ ដែលងាកមកចាប់អារម្មណ៍ តែជាមួយកាបូបស្ពាយ ក៏បានបោះបង់ឱកាស តាមប្រមាញ់បុរសទៅហោង៕



លំអិតបន្ថែមទៀត

កំសាន្ដ

ចាប់​បាន​ពស់ថ្លាន់​យក្ស​ប្រវែង​៨ម៉ែត្រ​មួយ​ក្បាល នៅ​ឥណ្ឌូនេស៊ី

អ្នកភូមិមួយក្រុម ក្នុងស្រុក «Pucuang Anam» លើកោះស៊ូម៉ាត្រា (ឥណ្ឌូនេស៊ី) បានចាប់បានពស់ថ្លាន់យក្សមួយក្បាល ប្រវែងមិនតិចជាង៨ម៉ែត្រ នៅខណៈពេល ដែលសត្វល្មូនដ៏ធំនេះ កំពុង​ស្រងល់​ដោយសារ វាទើបនឹងលេបចំណី ចូលក្នុងខ្លួន។ ...
កំសាន្ដ

សេះតឿដ៏ចម្លែក «Martha» មានសុខភាពល្អ​បន្ទាប់ពី​រកបាន​ម្ចាស់ថ្មី

សហរដ្ឋអាមេរិក៖ សេះតឿដ៏ចម្លែក មួយក្បាលនេះ មិនត្រូវបានម្ចាស់ដើមរបស់វា យកចិត្តទុកដាក់ចិញ្ចឹមថែរក្សាទេ នៅពេលវាឃើញពន្លឺថ្ងៃដំបូង ដោយហេតុពីបញ្ហាសុខភាព។ វាកើតមក មានជើងខ្លីៗ ខុសពីសេះធម្មតា។ ប៉ុន្តែនៅថ្ងៃនេះ ជាមួយនឹងគ្រួសារអ្នកស្រី «Stacy ...
ដំណឹង

អង្គការ​«PETA»​ព្រមានពី​«Covid-19»​តាម​ផ្សារ​សត្វព្រៃ នៅ​អាស៊ាន

បើសិនជាជំងឺ «Covid-19» បានផ្ទុះចេញពីទីផ្សារមួយ ដែលលក់សាច់សត្វព្រៃ នៅ​កណ្ដាល​ក្រុង វូហាន (Wuhan) នៃប្រទេសចិននោះ ទីផ្សារសត្វព្រៃទាំងឡាយ នៅតាម​បណ្ដា​ប្រទេស នៅ​អាស៊ាន មិនត្រូវបានអាជ្ញាធរ នៅក្នុងប្រទេសទាំងនេះ ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.