«កំសាក»​៖ កញ្ញា«Amanda Obdam» បវរកញ្ញាចក្រវាឡ (Miss Univers Thailand 2020) របស់ប្រទេសថៃ បានបន្ត​បង្ហោះសារ​ជាថ្មីទៀត រិះគន់​រដ្ឋាភិបាលរបស់ប្រទេសនេះ បន្ទាប់ពីអាជ្ញាធរ-បានបើកការបង្ក្រាប ទៅលើពលរដ្ឋអ្នកតវ៉ា កាលពីចុង​សប្ដាហ៍​កន្លងមក។

នៅលើ​បណ្ដាញសង្គមទ្វីសធើរ បវរកញ្ញា​កូនកាត់​ថៃ-កាណាដា បានបង្ហោះសារខ្លី តែមានន័យវែង​ដូច្នេះថា៖

«ការប្រើការភ័យខ្លាច ការគម្រាមកំហែង ដើម្បីបំបិទមាត់អ្នកដទៃ គឺជាទង្វើរបស់ជនកំសាក។»

កាលពីថ្ងៃអាទិត្យ កម្លាំងអាជ្ញាធរថៃ បានប្រើកាំភ្លើងគ្រាប់ជ័រ ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងទឹក ដើម្បីបាញ់​បង្ក្រាប​ក្រុមបាតុករ​និយមលទ្ធិប្រជាធិបតេយ្យ ដែលបានប្រមូលគ្នានៅកណ្ដាលរាជធានីបាងកក ក្នុងបំណងទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រីថៃ លោក ប្រយុទ្ធ ចន្ទអស្ចារ្យ (Prayut Chan-O-Cha) ចុះចេញពីតំណែង។

លោក ប្រយុទ្ធ និងរដ្ឋាភិបាលរបស់លោក បានរងការចោទប្រកាន់ថា​«អសមត្ថភាព» ចំពោះការគ្រប់គ្រង និង​ទប់ស្កាត់​ជំងឺរាតត្បាត កូវីដ-១៩ (Covid-19) ដែលចេះតែឆ្លងរាលដាលខ្លាំងឡើង នៅក្នុងប្រទេសថៃ បង្កឲ្យមាន​មនុស្សស្លាប់ ប្រមាណជាង៣ពាន់នាក់ រាប់មកដល់ថ្ងៃនេះ។ កាលពីម្សិលមិញ អ្នកជំងឺស្លាប់ មានចំនួន១០៨នាក់ ដែលជាចំនួនច្រើនទីពីរ បន្ទាប់ពីចំនួនអ្នកជំងឺស្លាប់ ក្នុងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ដែលមានរហូតដល់​១៤១នាក់។

សាររបស់រាជនីសម្ផស្ស«ចក្រវាឡ» ត្រូវបានបណ្ដាជនចុច«Like» និងចែករំលែករាប់ពាន់-ម៉ឺននាក់/ដង ក្នុងនោះ​បណ្ដាជនខ្លះ បានសរសេរ​កោតសសើរបវរកញ្ញា ថាមានភាពក្លាហាន គួរឲ្យគោរព។

សារដែលមានទំនោរ​គាំទ្រលទ្ធិប្រជាធិបតេយ្យ និងរិះគន់រដ្ឋាភិបាលលោក ប្រយុទ្ធ ត្រូវបានកញ្ញា«Amanda Obdam» បង្ហោះចេញ​​ជា​ហូហែ​ និងមានទម្ងន់ធ្ងន់ៗណាស់។ ក្នុងពេលកន្លងមក ក្រុមអ្នកគាំទ្ររដ្ឋាភិបាលថៃ បាន​ប្រតិកម្មខ្លាំងៗ​តបនឹង​សារទាំងនោះ ហើយថែមទាំងស្នើ ឲ្យដក​«ម្កុដរាជនីសម្ផស្ស តំណាងឲ្យប្រទេសថៃ» និងតំណែង​បវរកញ្ញា ចេញពីរូបនាង​ទៀតផង៕



លំអិតបន្ថែមទៀត

សកម្មភាពតវ៉ា របស់ពលរដ្ឋថៃ ជាពិសេសក្រុមនិសិត្ស កណ្ដាលរាជធានី បាងកក។ (រូបថតប្រិយមិត្ត Twitter)
ដំណឹង

ថៃ៖ បាតុកម្ម​ដើម្បី​លទ្ធិប្រជាធិបតេយ្យ បន្ត​«សន្ទុះខ្លាំងក្លា» នៅបាងកក

ផ្ទុយពីបម្រាមរដ្ឋាភិបាល ក្នុងការធ្វើបាតុកម្ម ក្រុមបាតុករជាច្រើនពាន់នាក់ បានបន្ត​ជួបជុំគ្នា និងនៅតែមាន«សន្ទុះខ្លាំងក្លា» នៅកណ្ដាលរាជធានីបាងកក ប្រទេសថៃ ក្នុងថ្ងៃ​អាទិត្យនេះ។ គោលបំណង របស់ក្រុមបាតករ​និយមលិទ្ធិប្រជាធិបតេយ្យទាំងនេះ មិនបានផ្លាស់ប្ដូរទេ នោះគឺស្នើឲ្យនាយករដ្ឋមន្ត្រីសព្វថ្ងៃ ចុះចេញពីតំណែង ...
កម្ពុជា

ហ៊ុន សែន បង្ហើបរឿង​«សម្ងាត់»​ថា ធ្លាប់ចរចា​ឲ្យថៃ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ

នាយករដ្ឋមន្ត្រីដ៏ចាស់វស្សា​នៅកម្ពុជា លោក ហ៊ុន សែន បានអះអាងនៅថ្ងៃអង្គារទី២១ ខែឧសភានេះថា រូបលោក និងមន្ត្រីជំនិតរបស់លោក ធ្លាប់ចេញទៅប្រទេសថៃ តាមច្រកប៉ោយប៉ែតយ៉ាង«សម្ងាត់» ក្នុងខែកញ្ញា ឆ្នាំ១៩៨៩ ដើម្បីទៅជួបចរចាជាមួយមេទ័ពថៃ ...
ដំណឹង

Covid-19៖ ថៃបិទខេត្ត សាមុតសាខន បន្ទាប់ពី​ផ្ទុះ​ករណី​ឆ្លង​មិនធ្លាប់មាន

ខេត្ត សាមុតសាខន ដែលស្ថិតនៅភាគនារតី ជាប់រាជធានីបាងកក បានប្រកាសរកឃើញ ករណីឆ្លងជំងឺកូវីដ-១៩ (Covid-19) ចំនួន ៥៤៩ករណី (៥៧៦ករណី ជាតួលេខនៅទូទាំងប្រទេស) ត្រឹមតែមួយថ្ងៃទី១៩ ខែធ្នូនេះ។ ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.