កំសាន្ដសំណើច កំប្លែង

និយាយ ត្រូវមានក្បាល មានកន្ទុយ – សំណើចខ្លី

ដោយខឹងនឹងអ្នកបំរើរបស់ខ្លួន ដែល«និយាយ»កំបុតកំបុយ គ្មានក្បាលគ្មានកន្ទុយ សេដ្ឋីក៏ដាក់បញ្ជាថា ៖

– ពីថ្ងៃនេះតទៅ បើឯងនៅតែនិយាយគ្មានក្បាល គ្មានកន្ទុយទៀត អញនឹងវាយអាឯង!

អ្នកបំរើលឺហើយ ក៏ដើរឱនក្បាលចេញទៅ។ លុះមកដល់ថ្ងៃមួយ សេដ្ឋីអង្គុយលើសាឡុង ជក់ខ្សៀរ បង្ហុយផ្សែងថ្គោល ឡើងលើ។​ អ្នកបំរើដើរមកជិត ឱនក្បាលហើយនិយាយ៖

– សូមមេត្តាទានប្រោស… សត្វមេអំបៅ បង្កើតដង្កូវនាង ហើយអ្នកស្រុកយកដង្កូវនាងទាំងនេះ មកចិញ្ចឹមដើម្បី ធ្វើសូត្រ មុននឹងវាក្លាយជា​មេអំបៅវិញ។ ទំរាំដង្កូវនាងបានដល់ធំ នឹងអាលវាបញ្ចេញសសៃសូត្រ ត្រូវរងចាំយ៉ាង ហោចណាស់ ក៏បួនទៅប្រាំមួយខែ។ បន្ទាប់ពីនោះ អ្នកស្រុក ក៏យកសសៃសូត្រនោះ ទៅស្ងោរជ្រលក់ពណ៌​ និងរវៃវាធ្វើជាសសៃអំបោះ គ្រាន់នឹងអាលគេយកទៅត្បាញ ក្លាយជាក្រណាត់។ លុះបានជាក្រណាត់ហើយ អ្នកស្រុកក៏ យកទៅលក់នៅឯផ្សារ។ លោកម្ចាស់អញ្ជើញទៅផ្សារថ្ងៃមុន ឃើញក្រណាត់នោះ ក៏មានចិត្​តស្រឡាញ់ ចង់ទិញមក កាត់ស្លៀកជាសំពត់។ កាត់បានជាសំពត់ហើយ ក៏យកមកស្លៀក ទាំងមានអារម្មណ៍ថា សប្បាយចិត្តមែនទែន ព្រោះមានជក់ទាំងខ្សៀរផង និងបង្ហុយផ្សែងទៅលើ យ៉ាងប្រពៃណាស់បាទ។ តែចៃដន្យអាក្រក់ លោកម្ចាស់ដាក់ ខ្សៀរមិនស្រួល ក៏ធ្វើអោយធ្លាក់ដុំភ្លើង មួយដុំ ទៅលើសំពត់ ឥឡូវបណ្ដាលអោយឆេះហើយទាន …

សេដ្ឋីងាកក្រលេក មើលចុះក្រោយ ឃើញភ្លើងឆេះសំពត់ ដែលគាត់ពាក់ ប៉ិនបាតដៃទៅហើយ …

– ម៉េចក៏អាឯង មិននិយាយភ្លាមៗមក អញខំតែស្ដាប់ រហូតទុកអោយឆេះអស់ ប៉ិនបាតដៃទៅហើយ ???

– បាទទានប្រោស … និយាយត្រូវមានក្បាល​ មានកន្ទុយណាទាន !



លំអិតបន្ថែមទៀត

កំសាន្ដ

«មិត្តភ័ក្រ​ដែល​ស្មោះ​ត្រង់ កម្រមាន» សំណើច

ប្ដីប្រពន្ធពីរគូរ កំពុងញ៉ាំបាយជាមួយគ្នា។ ដាវិត បានធ្វើធ្លាក់ស្លាព្រា បង្ខំចិត្តត្រូវឱនរើស នៅក្រោមតុ ក៏ស្រាប់​តែឃើញ​ថា ម៉ារី ប្រពន្ធរបស់ ម៉ាក មិត្តភ័ក្ររបស់ខ្លួន នាងស្លៀក​សំពត់ខ្លី ហើយអត់បានស្លៀកខោក្នុងទេ។ ...
កំសាន្ដ

«សារភាព… មុនផុតដង្ហើម» សំណើចខ្លី

មុនផុតដង្ហើម លាចាកលោក បុរសជាប្ដីបានហៅភរិយាខ្លួនមកជិត ហើយខ្សិបប្រាប់ថា៖ – អូនសម្លាញ់ មុននឹងបងស្លាប់ បងសូមសារភាពប្រាប់អូនរឿងមួយ… – រឿងអ្វីទៅបង? – រឿងនោះ គឺបងបានលួចទាក់ទង ...
កំសាន្ដ

«ស្លៀក​ខ្លី​ពេក​លើក​នេះ ទ្រាំ​ពុំ​បាន» សំណើច​ខ្លី

«… ទ្រាំ​ពុំ​បាន» រឿងនេះ វា​ហាក់​ដូច​ជា​ស្ដែង​ណាស់ តែ​ក៏​អាណិត​មិត្ត​ខ្ញុំ​ណាស់​ដែរ ព្រោះ​មិន​គួរ​ណា​វា​ត្រូវ​រង​គ្រោះ យ៉ាង​ដូច្នេះ​សោះ។ ខ្ញុំ​បាន​ជួប​វា​ដោយ​ចៃដន្យ កាល​ពី​ម្សិល​ម៉ិញ តែ​មិត្តភ័ក្រ​ប្រុស​ខ្ញុំ​មួយ​នេះ នៅ​ពេល​នោះ មាន​អាការៈ​មិន​ស្រួល​ទេ ដោយ​នៅ​លើ​ភ្នែក ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.