ស្រលាញ់​អ្នកវិញ ៖ ធម្មតា ពេលអ្នកលួចស្រលាញ់នារី ណាម្នាក់ មិនមែននៅសុខៗ ក៏ទៅប្រាប់គេត្រង់ៗ ថាអ្នកស្រលាញ់នាងនោះទេ។ ពេលខ្លះ នាងមិនទាន់បានត្រៀមចិត្ត ឬពេលខ្លះ បើនាងបដិសេធភ្លាមៗ អ្នកក៏ខូចចិត្ត។ ចំណុចមួយទៀត មិនមែននាង មិនព្រមស្រលាញ់អ្នកនោះឡើយ តែព្រោះអ្នក មិនទាន់បង្ហាញ ឱ្យនាងឃើញថា អ្នកពិតជាស្រលាញ់នាង ឬមានចំណុច ដែលគួរឱ្យនាងស្រលាញ់។

ខាងក្រោមនេះ គឺជាចំណុចមួយចំនួន ដែលអ្នកអាចអនុវត្តបាន ដើម្បីបង្ហាញឱ្យមនុស្សស្រី ដែលអ្នកកំពុងតាមស្រលាញ់ ចាប់អារម្មណ៍មកលើអ្នក៖

១. ចង់ឲ្យនាង«ស្រលាញ់​អ្នកវិញ» ត្រូវចេះរៀបចំខ្លួន

មិនមែនទាល់តែអ្នក ជាបុរសសង្ហា ឬមានសម្ភារៈទំនើបៗ​ប្រើ ទើបនាងស្រលាញ់អ្នកនោះទេ។ អ្វីដែលជារឿងចាំបាច់នោះ គឺការចេះរៀបចំខ្លួន ឱ្យត្រូវតាមកាលៈទេសៈ មើលទៅមានរបៀប មិនឡួយឆាយពេក មិនអន់ពេក។ ជាពិសេស គឺអនាម័យតែម្តង។ បើសម្លៀកបំពាក់ អ្នកមានក្លិនមិនល្អ ឬមានបញ្ហាក្លិនខ្លួន ក្លិនមាត់ តើមនុស្សស្រីឯណា នឹងមកចាប់អារម្មណ៍អ្នក បើគ្រាន់តែនៅក្បែរអ្នក នាងមានអារម្មណ៍មិនល្អ បាត់ទៅហើយ។

២. សុខភាពល្អ

ទាល់តែអ្នកមានសុខភាពល្អ ទើបអាចថែរក្សានារី ដែលអ្នកស្រលាញ់បាន។ បើសិនអ្នកមានជំងឺ រាងកាយមើលទៅមិនមាំមួន គ្មានកម្លាំងកំហែង ឈឺច្រើន ស្គមស្លេកស្លាំង មនុស្សស្រីឃើញហើយ នឹងគ្មានអារម្មណ៍អ្វី ចំពោះអ្នកទេ។ ដូច្នេះ បើចង់ឱ្យគេស្រលាញ់អ្នក អ្នកត្រូវស្រលាញ់ខ្លួនឯង ជាមុនសិន គឺស្រលាញ់សុខភាពរបស់អ្នក ចេះថែទាំ ឬធ្វើលំហាត់ប្រាណ ដើម្បីទទួលបាននូវសុខភាពល្អ។

៣. ប្រាស្រ័យទាក់ទង

គ្រាន់តែក្រឡេកឃើញនាង គ្រាន់តែចាប់អារម្មណ៍នាង ដឹងពីនាង តែមិនដែលនិយាយរកនាងផង តើឱ្យនាងបង្កើត​ទំនាក់ទំនងជាមួយអ្នក ដោយរបៀបណា។ ព្យាយាមនិយាយរកនាង ដោយផ្តោតលើប្រធានបទល្អៗ តែមិនប៉ប៉ាច់ប៉ប៉ោច ឬមិនសួរនាំ រឿងអត់ប្រយោជន៍ច្រើនពេក។ ការជជែកគ្នា នឹងនាំឱ្យអ្នក និងនាង កាន់តែយល់ពីគ្នា ឬពេលខ្លះ អ្នកទាំងពីរអាចរកឃើញ នូវចំណូលចិត្ត ដែលដូចគ្នា ដែលនាំឱ្យការសន្ទនា កាន់តែរលូន ហើយនាងក៏នឹងមានអារម្មណ៍ថា ចូលចិត្តអ្នកផងដែរ។

៤. ធ្វើឱ្យនាងសើច

ប្រាប់នាងនូវរឿងនិទានណាមួយ ឬរឿងកំប្លែងអ្វីមួយ ដែលធ្វើឱ្យនាងសើច នោះនាងនឹងទទួលបាន នូវអារម្មណ៍ល្អៗជាច្រើន។ តែនេះ ក៏ជារឿងដែលត្រូវប្រយ័ត្នផងដែរ ព្រោះប្រសិនបើនាងមិនចូលចិត្ត ឬមិនចាប់អារម្មណ៍ទេ នាងនឹងយល់ថា អ្នកគួរឱ្យរំខាន គួរឱ្យធុញទ្រាន់ ឬមើលទៅដូចជាកូនក្មេង ដែលមិនពេញភ្នែកនាង។

៥. ចង់ឲ្យនាង«ស្រលាញ់​អ្នកវិញ» ត្រូវចេះសរសើរនាង

គ្រប់អត្ថបទដែលនិយាយ ពីរបៀបយកចិត្តមនុស្សស្រី គឺមិនដែលរំលង នូវពាក្យសរសើរនាងទេ។ បើមើលឃើញពីចំណុចល្អ ដែលនាងមាន ត្រូវនិយាយឱ្យចំៗ ឱ្យនាងដឹង ហើយពិតជាទទួលស្គាល់នាង មានចំណុចល្អទាំងនេះមែន។ មនុស្សស្រីចូលចិត្តស្តាប់ ពាក្យសរសើរ ហើយនាងនឹងមើលឃើញថា អ្នកមិនមែនបញ្ជោរនាងនោះទេ តែអ្វីដែលអ្នកលើកឡើង សុទ្ធតែជាការពិត អំពីគុណសម្បត្តិ ឬចំណុចវិជ្ជមាន របស់នាងទាំងអស់។

៦. រក្សាទំនាក់ទំនងជាមួយនាង

មិនមែនទាល់តែជួបមុខគ្នាផ្ទាល់ ទើបអាចនិយាយគ្នាបាននោះទេ។ កុំឱ្យធ្វើឱ្យទំនាក់ទំនង រវាងអ្នក និងនាងឃ្លាតឆ្ងាយ ឬរហូតធ្វើឱ្យនាងមានអារម្មណ៍ថា មិនបានទុកអ្នក ក្នុងការចងចាំ។ អ្នកអាចជ្រើសរើសវិធីផ្សេងទៀត ដើម្បីជជែកជាមួយនាង តាមដានពីសុខទុក្ខរបស់នាង តាមរយៈសារ ឬបណ្តាញសង្គមនានា។ នេះជាវិធី ដែលធ្វើឱ្យនាងមានអារម្មណ៍ថា អ្នកតែងតែនៅក្បែរនាងជានិច្ច។

៧. បបួលនាងទៅក្រៅ

នៅពេលដែលអ្នកមើលឃើញថា នាងក៏មានទំនាក់ទំនងល្អជាមួយអ្នក ឬទុកចិត្តអ្នកហើយ អ្នកអាចឆ្លៀតឱកាសណាមួយ បបួលនាងទៅក្រៅ ដូចជាផឹកកាហ្វេ ឬញ៉ាំអីបន្តិចបន្តួចជាការរាប់អាន តែកុំធ្វើឱ្យនាងមានអារម្មណ៍ថា អ្នកកំពុងញ៉ែនាង ឬមិនទុកកិត្តិយសឱ្យនាង ក្នុងការបបួលនាង ទៅក្រៅតែពីរនាក់។ ដំណាក់កាលដំបូង គ្រាន់តែឱ្យនាងដឹងថា អ្នកគោរពនិងចង់រាប់អាននាង ដោយស្មោះត្រង់។ ដូច្នេះ ត្រឹមការចេញទៅក្រៅធម្មតាៗ ជាមួយមនុស្សដែលរាប់អានគ្នា នាងច្បាស់ជាមិនកំណាញ់នោះទេ។

៨. ធ្វើឱ្យនាងមានអារម្មណ៍ថា នាងជាមនុស្សសំខាន់

ពេលណាមួយ នាងប្រហែលជាត្រូវការជំនួយពីអ្នក ឬចង់ឱ្យអ្នកជួយអ្វី ដែលនាងធ្វើមិនបាន ឧទាហរណ៍ ដូចជានាងឆ្ងល់ពីរឿងទូរសព្ទ កុំព្យូទ័រ ឬការងារណាមួយ អ្នកមិនត្រូវទុក ឱ្យនាងរង់ចាំរហូត ទាល់តែអ្នកទំនេរនោះទេ។ បើអាចជួយនាងបានភ្លាមៗ វាគឺជាការសាង​ពិន្ទុដ៏ល្អបំផុត ដែលអ្នកនឹងទទួលបាន​ពីនាង ព្រោះនាងយល់ថា អ្នកឱ្យតម្លៃនាង ទុកនាងជាអាទិភាព។

៩. យល់ពីចិត្តនាង

ប្រសិនបើនាងទុកអ្នក ជាមនុស្សដែលនាងទុកចិត្តហើយ នៅពេលណា ដែលនាងមានរឿងស្មុគស្មាញ អ្នកក៏អាចជាមនុស្សទីមួយ ដែលនាងនឹងចែករំលែកបញ្ហាទំាងនោះជាមួយ។ សូមកុំគិតថា នាងយករឿងមិនល្អ មកបញ្ចូលក្នុងខួរក្បាលរបស់អ្នក។ ត្រូវចាំថា ព្រោះអ្នកក៏ជាមនុស្សសំខាន់ ដែលនាងព្រមឱ្យដឹង ពីរឿងផ្ទាល់ខ្លួន។ ដូច្នេះ អ្វីដែលអ្នកត្រូវធ្វើ គឺស្តាប់នាងដោយយកចិត្តទុកដាក់ សួរនាំនាងពីបញ្ហាទាំងនោះ បញ្ជាក់ជាមួយនាង ប្រសិនបើមានអ្វី ដែលអ្នកអាចជួយនាងបាន កុំវិនិច្ឆ័យនាង តែព្យាយាមបង្ហាញ ឱ្យនាងឃើញថា អ្នកបានយល់ពីអារម្មណ៍នាង អ្នកដឹងថារឿងនោះ ពិតជាធ្វើឱ្យនាងមិនសប្បាយចិត្ត។

១០. ស្មោះត្រង់! នោះនាងនឹង… ស្រលាញ់​អ្នកវិញ

ភាពស្មោះត្រង់ គឺជារឿងសំខាន់បំផុត មិនថាក្នុងចំណងមិត្តភាព ឬស្នេហា។ មនុស្សស្រីត្រូវការបំផុត គឺភាពស្មោះត្រង់ របស់មនុស្សប្រុស។ ប្រសិនបើនាងរកឃើញថា អ្នកបានកុហកនាង ឬមិនស្មោះត្រង់ចំពោះនាង នោះពិន្ទុល្អៗ ដែលអ្នកសន្សំបានប៉ុន្មាន នឹងត្រូវធ្លាក់ដល់សូន្យ ព្រោះទង្វើមិនស្មោះត្រង់ បានបំផ្លាញទឹកចិត្ត និងទំនុកចិត្តរបស់នាង។ ដូច្នេះ បើអ្នកស្រលាញ់នាង ហើយចង់ឱ្យនាងស្រលាញ់អ្នកវិញនោះ ដាច់ខាត អ្នកត្រូវតែមានភាពស្មោះត្រង់៕



លំអិតបន្ថែមទៀត

កម្រមាន

ទប់កំហឹង​មិនបាន​ជាមួយ​មិត្តប្រុស ក៏គ្រវាត់​កូនខ្ចី​ទៅលើ​ឥដ្ឋ…

ហេតុការណ៍បានកើតឡើង នៅក្នុងប្រទេសរ៉ូម៉ានី។ ស្ត្រីជាម្ដាយ ដែលខឹងខ្លាំង ទប់កំហឹង​មិនបាន​ជាមួយ​មិត្តប្រុស បានគ្រវាត់កូនខ្ចីរបស់ខ្លួន ទៅលើកម្រាលឥដ្ឋ។ សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ហេតុការណ៍បានកើតឡើង ក្នុងសណ្ឋាគារ​មួយ នៃក្រុង «Timisoara» ...
កំសាន្ដ

សង្គ្រាមនៅអ៊ុយក្រែន៖ ទាហានរៀបការ នៅនឹង​ខ្សែត្រៀម​ជួរមុខ

ក្នុងសម្លៀកបំពាក់ទាហាន គូស្នេហ៍មួយបានរៀបអាពាហ៍ពិពាហ៍ នៅនឹង​ខ្សែត្រៀម​ជួរមុខ ចម្ងាយប៉ុន្មានគីឡូម៉ែត្រ ពីរដ្ឋធានីគៀវ (ប្រទេសអ៊ុយក្រែន)។ កូនប្រុស នាម«Valeriy» និងកញ្ញា នាម«Lesya» បានភ្ជាប់មេត្រីភាព ក្លាយជាគូស្វាមីភរិយា ដោយមានការចូលរួម ...
កំសាន្ដ

«ឪពុក​ឲ្យ​ខ្ញុំ​ក្ដាប់​ដុំថ្ម នៅ​ពេល​ខ្ញុំខឹង-​ស្អប់-​ច្រណែន»

«ឪពុក​ឲ្យ​ខ្ញុំ​ក្ដាប់​ដុំថ្ម» ៖ សំឡេងបោះកាតាបព្រូស ទៅលើសាឡុង ដោយអាការៈអស់កម្លាំង ក្នុងដំណើរកោងៗ ជាមួយឯកសណ្ឋានសិស្ស បញ្ជាក់ថា តុលា ទើបត្រឡប់មកពីសាលារៀន។ លោកឪពុក ឃើញកូនប្រុសអាយុ ១៥ ...

យល់ស៊ីជម្រៅផ្នែក វប្បធម៌ និងជីវិត

គំនូរ ចម្លាក់

រកឃើញ​«ម្ឈូសបុរាណ​ធ្វើពី​សំណ» នៅក្រោមព្រះវិហារ​«Notre-Dame»

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

តារាង​«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅ ក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២១-២០២២ ...
វប្បធម៌ និងជីវិត

បុរសកម្ពុជាជាប់ឈ្មោះថា មានលិង្គតូចជាងគេ បន្ទាប់ពីកូរ៉េ

បើ«មានលិង្គតូចជាងគេ» ចូរបុរសកម្ពុជាទាំងឡាយ​កុំតូចចិត្ត ព្រោះវាជាខ្នាត​គិតជាមធ្យម សិក្សាដោយ​បណ្ណាល័យ​វេជ្ជសាស្ត្រជាតិមួយ របស់សហរដ្ឋអាមេរិក មានឈ្មោះ​«National Library of Medicine» ដែលបានចាត់​ចំណាត់ថ្នាក់ ទៅលើបណ្ដាប្រដាប់ភេទ របស់បុរស​សឹងតែគ្រប់ប្រទេស នៅលើពិភពលោក។ ...

Comments are closed.