ក្នុងសម័យកាលបច្ចុប្បន្ន ច្រើនគ្នាណាស់ដែលគិតថា បុណ្យ ស៊ាំងវ៉ាឡង់តាំង (Saint Valentin day) គ្រាន់តែជា​បុណ្យ​​សង្សា ឬ​បុណ្យនៃក្ដីស្រឡាញ់ ហើយអ្នកខ្លះពីក្នុងចំណោមនេះ បានឆ្លៀតឱកាសពីបុណ្យស៊ាំងវ៉ាឡង់តាំង ដើម្បី​រក​ទទួលទាន ដូច​ជាលក់ផ្កា ឬបង្កើតវត្ថុអនុស្សាវរីយ៍ នោះជាដើម។ តែការពិត និងប្រវត្តដើមនៃបុណ្យ ស៊ាំងវ៉ាឡង់តាំង មានចរិកផ្សេងពីនេះ ដែលជារឿងដែល​គួរតែស្វែងយល់ និងដឹងថាតើអត្ថន័យដើម នៃពិធីបុណ្យនេះ មានលក្ខណៈ​បែបណា។

ជាដំបូងគេត្រូវយល់ថា ប្រវត្តិនៃស៊ាំងវ៉ាឡង់តាំង ឬ បុព្វជិករបស់ព្រះ ឈ្មោះ វ៉ាឡង់តាំង (Valentin) ជា​ប្រវត្តិ​ដែល​​មិន​​សូវ​​មាន​គេ​ស្គាល់ច្បាស់ ដូចគ្នានឹងប្រវត្តិរបស់តាណូអែល នៅក្នុងបុណ្យគ្រឹស្មាសយ៉ាងដូច្នេះដែរ។ ហើយ​ប្រវត្តិ​នៃ​​បុណ្យនេះ អាចនឹងមានភាព​ខុសគ្នាខ្លះៗ ទៅតាមពេលវេលា និងការស្រាវជ្រាវរកឃើញ នៃ​ប្រវត្តវិទូ​នានា និងទៅតាម​បំរែបម្រួល នៃឆន្ទះរបស់ព្រះវិហារ​សាសានា​គ្រឹស្ទ៍។ តែទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើក​យកតែ ខ្លឹមសារ​សំខាន់ៗ​​នៃព្រឹត្តិការណ៍​ទាំង​ឡាយ ដែលឈានទៅដល់ការប្រារព្ធ បុណ្យ​ស៊ាំងវ៉ាឡង់តាំង​ នេះមកជម្រាបជូន​តែប៉ុណ្ណោះ។

គេនៅចាំបាន កាលពីប៉ុន្មានសតវត្សមុនគ្រឹស្ទិ៍សករាជ ដែលប្រវត្តិរបស់ បុណ្យស៊ាំង វ៉ាឡង់តាំង ទំនងជាបាន​ចាប់​ផ្ដើមពី​ចក្រភពរ៉ូម (Rome ប្រទេសអ៊ីតាលីសព្វថ្ងៃ)។ នៅពេលនោះ ជនជាតិរ៉ូម៉ាំង បានយកថ្ងៃទី១៥ ខែកុម្ភះ ដើម្បី​ប្រារព្ធពិធី​បុណ្យ​មួយឈ្មោះ លូពើកាល់ (Lupercales) ក្នុងន័យឧទ្ទិសអោយ​ដល់អាទិទេព​មួយ​អង្គ ព្រះ​នាម ​ហ្វូនូស (Faunus)។

ព្រះអាទិទេព ហ្វូនូស ជារាជសន្តិវង្សជំនាន់ក្រោយ នៃព្រះអាទិទេពមួយអង្គទៀត ព្រះនាម សាទួន (Saturne ប្រៀប​នឹង ក្រូណូ ក្នុងព្រេងកថារបស់ជនជាតិក្រិច) ហើយព្រះហ្វូនូសនេះ ជាអាទិទេព​ដែលបានចុះមក​ការពារ​ហ្វូង​សត្វ​ស្រុក និង​អ្នកគង្វាល ពីពពួក​សត្វចចកកាចសាហាវ ធ្វើអោយអ្នកស្រុកដាក់​រហសនាម​អោយ​ព្រះអង្គ​មួយ​ទៀត ហៅថា លូពើកាល់ (ជាភាសាខ្មែរ អាចនិយាយ​បានថា៖ អ្នកការពារទល់នឹងសត្វចចក)។

ហ្វូនូស ជាអាទិទេព​ដែលមានជើងនិងដងខ្លួន ជាជើងនិងដងខ្លួនរបស់សត្វពពែ ហើយអាទិទេពនេះ មាន​ដំណើរ​ទំនង​​ប្រហាក់​ប្រហែល​នឹងអាទិទេព​មួយអង្គទៀត ឈ្មោះប៉ង់ (Pan) ក្នុងព្រេងកថារបស់ជនជាតិក្រិច។

នៅថ្ងៃទី១៥ខែកុម្ភះ បុព្វជិករបស់ហ្វូនូសចំនួន១២នាក់ ដែលសុទ្ធសឹងមានវ័យក្មេងៗនោះ បានប្រជុំគ្នា​នៅ​ក្នុង​រូង​ភ្នំមួយ នៃ​លូពើកាល់ មានទីតាំងនៅជើងភ្នំប៉ាឡាតាំង (Palatin មានទីតាំងនៅក្បែរនឹងទីក្រុងរ៉ូម អ៊ីតាលី​សព្វ​ថ្ងៃ)។ បុព្វជិក​ដែល​ស្លៀកបាំងខ្លួន តែនឹង​សំពត់​ប៉ឹងមួយនោះ បានបូជាឧទ្ទិសទៅហ្វូនូស នូវសត្វពពែ​ឈ្មោល​មួយ​ក្បាល​។

ពួកគេ បានយកកាំបិត​ទៅចាក់កពពែ ដើម្បីអោយចេញឈាម ដាក់នៅពីមុខបុព្វជិក​ទាំង១២នាក់​នេះ។ បន្ទាប់មក​បុព្វជិក​ដដែល​ បានយកអំបោះ​ឡែនមួយដុំ ជ្រលក់ជាមួយនឹងទឹកដោះ មកជូត​ឈាម​នេះ​ចេញ​ពី​លើកាំបិត រួចអារ​ជ្រៀក​ស្បែករបស់ពពែ​ឈ្មោលជា​ជំរៀកៗ បង្កើតបានជាខ្សែរតីជាច្រើនខ្សែរ។

ពិធីបុណ្យនេះ អនុញ្ញាតអោយក្រុមបុព្វជិក ដែលជាយុវជនពេញកម្លាំងទាំង១២នាក់ រត់ពាសពេញទីក្រុងរ៉ូម ជា​មួយ​នឹង​សំណើច​សើចក្អាកក្អាយផង ហើយបានវាយទៅលើនារីក្មេងៗ ជាមួយនឹងខ្សែរតី ដែលទើបនឹងធ្វើរួច ពី​ស្បែក​សត្វ​ពពែ​ឈ្មោលមុននេះ។ ការវាយនេះ មកពីនៅក្នុងសម័យកាលនោះ ជនជាតិរ៉ូម៉ាំងមានជំនឿថា នឹង​ជួយ​អោយពួកនាង​មាន​ភាពត្រជាក់ត្រជុំ​ នៅក្នុង​ការប្រកបដំណាំដាំដុះ ឬធ្វើកិច្ចការរកស៊ីអ្វីក្ដី។

គំនូរគូរឡើងវិញ ពីការប្រារព្ធពិធី​បុណ្យ​លូពើកាល់។

នៅពេលនោះ ក្នុងអំឡុងសតវត្សទី៣នៃគ្រឹសករាជ បុព្វជិកម្នាក់ឈ្មោះ វ៉ាឡង់តាំង ដែលមានឈ្មោះដើម វ៉ាឡង់តាំង ឌឺតែនី (Valentin de Terni) បានចុះមកជួយបណ្ដាគ្រឹស្ទ៍សានិកជន ដែលរងគ្រោះ​នឹង​រំពាត់​ខ្សែ​តី​នេះ។ នៅ​ក្រោយ​​ពេល​អន្តរាគម របស់បុព្វជិក វ៉ាឡង់តាំង ដែលល្បីឈ្មោះ ថាជាបុព្វជិកពូកែ​ខាង​ការ​ផ្សំផ្គុំ​គូ​ស្វាមីភរិយា តាមបែប​សាសនា​នៅ​ក្នុង​ព្រះវិហារ​រូបនេះ អធិរាជក្លូដទី២ (Claude II) ដែលនិយមទំនៀម​ទំលាប់​ហ្គោទិក (Gothique) បាន​ចេញបញ្ជា​អោយ​ចាប់​បុព្វជិក​រូបនេះ ទៅដាក់ឃុំ។



លំអិតបន្ថែមទៀត

កំសាន្ដ

បុណ្យ១៤កក្កដា៖ ជូនចិញ្ចៀនគូស្នេហ៍​សុំរៀបការ នៅមុន​ព្យុហយាត្រា

នៅមុនព្យុហយាត្រា នៃថ្ងៃបុណ្យ១៤កក្កដា របស់ប្រទេសបារាំង ទាហានម្នាក់បានលុតជង្គង់ នៅលើមហាវិថី«Champs-Elysées» ដើម្បីជូនចិញ្ចៀនដល់គូស្នេហ៍របស់ខ្លួន និងសុំនាងរៀបអាពាហ៍ពិពាហ៍។ ជាព្រឹត្តិការណ៍បេះដូង បង្កឲ្យមានការរំជួលចិត្តជាទូទៅ សម្រាប់បណ្ដាជននានា និងទាំងនៅក្នុងជួរមេដឹកនាំបារាំង។ ទាហានដែលគេស្គាល់ឈ្មោះ «Maximilien» ...
វប្បធម៌ និងជីវិត

ធ្វើ​យ៉ាងម៉េច​ទើប​នារី​ដែល​អ្នក​លួចបេតី ស្រលាញ់​អ្នកវិញ ?

ស្រលាញ់​អ្នកវិញ ៖ ធម្មតា ពេលអ្នកលួចស្រលាញ់នារី ណាម្នាក់ មិនមែននៅសុខៗ ក៏ទៅប្រាប់គេត្រង់ៗ ថាអ្នកស្រលាញ់នាងនោះទេ។ ពេលខ្លះ នាងមិនទាន់បានត្រៀមចិត្ត ឬពេលខ្លះ បើនាងបដិសេធភ្លាមៗ អ្នកក៏ខូចចិត្ត។ ...
កំសាន្ដ

«គោ​ចាស់ ប្រទះ​ស្មៅ​ខ្ចី» សំណើច​ខ្លីៗ

«គោ​ចាស់ ប្រទះ​ស្មៅ​ខ្ចី» ដោយ​សារ​តែ​ចង់​ក្លាយ​ជា​មនុស្ស​មាន​លុយ ទាំង​ក្មេង​វ័យ និង​យ៉ាង​ឆាប់​រហ័ស​នោះ ស្រី​ស្អាត​វ័យ​២៣​ឆ្នាំ​ម្នាក់ បាន​សម្រេច​ចិត្ត​រៀបការ ជា​មួយ​បុរស​មហា​សេដ្ឋី​មួយ​រូប ដែល​មាន​វ័យ​យ៉ាង​ចំណាស់ ​អាយុ​៧៣ឆ្នាំ (អាយុ​ខុស​គ្នា​៥០​ឆ្នាំ)។ នាង​បាន​រៀប​គម្រោង ថា​នឹង​រួម​រ័ក្ស​ជា​មួយបុរស​ចំណាស់ ...

យល់ស៊ីជម្រៅផ្នែក របាយការណ៍

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...

Comments are closed.