នៅក្នុងឯកសារខ្លះទៀត បានសរសេរថា បុព្វជិក វ៉ាឡង់តាំង ជាអ្នកទទួលខុសត្រូវធំម្នាក់ នៅក្នុងព្រះវិហារ​សាសនា​​គ្រឹស្ទ៍ នា​សម័យនោះ ហើយបានប្រព្រឹត្តិខុសនឹងរាជបញ្ជារបស់អធិរាជ។

សាច់រឿងដោយឡែកនោះ បាន​សរសេរថា​ដោយសារបារម្ភ ខ្លាចមិនមានទាហានគ្រប់គ្រាន់ចេញទៅច្បាំង ដោយសារ​តែពួកគេបានភ្ជាប់​ពាក្យ​រួចជាមួយ នឹងគូរ​សង្សារបស់គេហើយនោះ អធិរាជ ក្លូដទី២ បានលប់ចោលទាំងអស់ នូវ​កិច្ចសន្យា​​ភ្ជាប់​ពាក្យ​ទាំង​នោះ។ តែបុព្វជិក វ៉ាឡង់តាំង នៅតែទទួលធ្វើ នូវ«អាពាហ៍ពិពាហ៍ដោយលួចលាក់»ជាច្រើន រវាង​ពួក​អ្នកកាន់​សាសានាគ្រឹស្ទ៍ ដែល​សុំ​អោយបុព្វជិកជួយពួកខ្លួន។ ហេតុការណ៍ បង្កអោយមាន​នូវការខឹង​ក្រេវ​ក្រោក​យ៉ាងខ្លាំង ដល់ព្រះអធិរាជ រហូត​ចេញ​ព្រះរាជបញ្ជា អោយចាប់បុព្វជិកយកទៅឃុំ។

នៅក្នុងមន្ទីរឃុំឃាំង បុព្វជិកដែលមានចិត្តធម៌រូបនេះ បាននិយាយពីសេចក្ដីសណ្ដោស និងពីអ្វីដែលបុព្វជិក​យល់​ឃើញ ប្រាប់ទៅ​កូនស្រី​​របស់ឆ្មាំពន្ធនាគារម្នាក់ ឈ្មោះ ហ្សូលីយ៉ា (Julia)។ នាងហ្សូលីយ៉ា ដែលមាន​ភ្នែក​ខ្វាក់​ពី​កំណើតនេះ មាន​ទំនាក់ទំនង​បែប​មិត្តភាពយ៉ាងជិតដិត ជាមួយនឹងបុព្វជិក ហើយតែងតែទៅស្ដាប់​ពាក្យ​សម្ដី​ល្អៗ ថ្លែងពន្យល់ពីសេចក្ដី​ស្រឡាញ់ និងភាពសណ្ដោស​មេត្តាធម៌ នៅក្នុងពិភពលោកពីបុព្វជិក វ៉ាឡង់តាំង ពុំសូវដែល​លោះពេលឡើយ។

រហូតមកដល់ថ្ងៃមួយ ក្នុងពេលដែលនាងកំពុងជជែកជាមួយ នឹងអ្នកទោស​រូប​នេះ ស្រាប់តែភ្នែក​ទាំងគូររបស់នាង បានភ្លឺមើលឃើញ បង្កជាហេតុភេទអស្ចារ្យ ធ្វើអោយមានការនិយាយ កាន់​តែ​ខ្លាំង​បន្ថែមទៀត ពីបុព្វជិក វ៉ាឡង់តាំង។

បុព្វជិកវ៉ាឡង់តាំង (សម្លៀកបំពាក់ពណ៌ ស) នៅពីមុខ សាវ័កព្រហ្មចារីយ៍ ម៉ារី (ម្ដាយព្រះគ្រឹស្ត៍)។

បុព្វជិក វ៉ាឡង់តាំង បានឡើងទៅបង្ហាញខ្លួន នៅពីមុខព្រះរាជា ក្លូដទីពីរ ដើម្បីរងចាំការសម្រេច​ទោសមក​លើ​ខ្លួន និង​នៅ​តែ​ព្យាយាម​ពន្យល់ព្រះមហាក្សត្រ ពីសេចក្ដីស្នេហា និងការសណ្ដោស ដែលកើតមាន​នៅក្នុង​លោក។ តែផ្ទុយ​ស្រឡះ​​ពីក្ដី​សង្ឃឹម ព្រះមហាក្សត្រ​ដែលមិនជឿជាក់​ លើសាសនាគ្រឹស្ទ៍មួយអង្គនេះ បាន​ចេញ​រាជ​បញ្ជាកាត់ទោស «ប្រហារជីវិត» បុព្វជិករូបនេះ និងថែមទាំងយក​បុព្វជិក​ទៅអូសតាមដងផ្លូវ ដោយក្រុម​ទាហាន​​ស្មោះស្ម័គ្រ​នឹង​ព្រះមហាក្សត្រនោះផង។

ទោះបីបុព្វជិក បដិសេធពីទោសកំហុស និងដង្ហោយហៅ រកការរួចរស់មានជីវិត តែនៅទីបំផុត បុព្វជិក​នៅតែ​ត្រូវ​បាន​គេ​កាត់ក នៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២៦៩ ក្រោយគ្រឹស្ទ៍សករាជ។

ចំណេរតកាលក្រោយមក រហូតមកទល់នឹងឆ្នាំ៤៩៤ ក្រោយគ្រឹស្ទ៍សករាជ សម្ដេចសង្ឃកាតូលីក ហ្សេឡាស ទី១ (Gélase I) បានចេញការហាមឃាត់បុណ្យ លូពើកាល់ ដែលប្រារព្ធធ្វើពីមុនមក នៅថ្ងៃទី១៥កុម្ភះ។ សម្ដេច​បាន​ដាក់​ជំនួសវិញ នូវ​បុណ្យមួយផ្សេងទៀត ប្រារព្ធធ្វើនៅថ្ងៃទី១៤ ខែកុម្ភះ ថ្ងៃដែលបុព្វជិក វ៉ាឡង់តាំង ត្រូវ​គេ​ប្រហារជីវិត ដើម្បីឧទ្ទិសទៅ​អោយ​បុព្វជិករូបនេះផង និងរំលឹកពីសេចក្ដីមេត្តាសណ្ដោស និងស្រឡាញ់ ដែល​បុព្វជិក​បានផ្ដល់ ទៅ​ឲ្យ​មនុស្សគ្រប់គ្នាផង។

ពិធីបុណ្យដែលនៅក្នុងឯកសារខ្លះទៀត បាននិយាយថា ជា​បុណ្យ ស៊ាំង វ៉ាឡង់តាំង ក៏ត្រូវបានប្រារព្ធធ្វើជាផ្លូវការ នៅ​សតវត្ស​ក្រោយៗបន្ទាប់មកទៀត គឺមិនមែននៅសតវត្ស​ទី៥​នោះទេ ប៉ុន្តែពិធីបុណ្យនោះ ធ្វើឡើងនៅក្នុង​អត្ថន័យ​ដូចគ្នា។

អត្ថន័យពិតប្រាកដនៃបុណ្យ ស៊ាំងវ៉ាឡង់តាំង

ដូចដែលបានរៀបរាប់មកពីខាងលើ បុណ្យស៊ាំង វ៉ាឡង់តាំង មិនមានអត្ថន័យគ្រាន់តែ​ ជាការស្រឡាញ់គ្នា ឬថ្ងៃ​ដែល​គូរ​ស្វាមីភរិយា ឬថ្ងៃដែល​គូរសង្សាត្រូវតែជួបគ្នា និងជូនអំណោយគ្នាប៉ុណ្ណោះនោះទេ។ បុណ្យនេះមាន​អត្ថន័យ​​ជ្រាលជ្រៅ ហួសពីអ្វី​ដែលយើងបានគិត​នៅត្រឹម តែជា​ការស្រឡាញ់ រវាងពីមនុស្សម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត តែវាជា​«សេចក្ដី​មេត្តាសណ្ដោស» ដែលមនុស្សត្រូវមានរវាងគ្នា​និងគ្នា ហើយនៅក្នុង​នោះ​«សេចក្ដី​ស្នេហា» ឬ​«សេចក្ដី​ស្រឡាញ់» ជាផ្នែក​មួយ។

សេចក្ដីមេត្តាសណ្ដោសនេះ ដែលត្រូវ​ផ្ដើមចេញ ពី«មេដឹកនាំ»ធំៗជាមុន និងត្រូវសួរខ្លួនឯងថា «តើខ្លួន​អ្នក​សព្វថ្ងៃនេះ មានសេចក្ដី​មេត្តា​សណ្ដោស ក្នុងខ្លួនបានគ្រប់គ្រាន់ហើយឬនៅ?»



You may also like

វប្បធម៌ និងជីវិត

សម្តី​គួរ​ចៀសវាង ពេល​និយាយ​ទៅ​កាន់​គូស្នេហ៍ ឬ​ភរិយា​របស់​ខ្លួន

សម្តី​គួរ​ចៀសវាង ៖ ភាសា គឺជាមធ្យោបាយ ក្នុងការប្រាស្រ័យទាក់ទង ដែលមិនអាចខ្វះបាន។ រីឯនៅក្នុងទំនាក់ទំនង ជាមួយមនុស្ស​ជាទីស្រលាញ់ ការប្រើប្រាស់ពាក្យសម្តី ឃ្លាឃ្លោងសន្ទនា គឺពិតជារឿងមួយ​ដ៏សំខាន់បំផុត។ គូស្នេហ៍​ទទួលបាន​នូវការលើកទឹកចិត្ត អារម្មណ៍​កក់ក្តៅ ...
វប្បធម៌ និងជីវិត

ទម្លាប់​ទាំង១០ នៃ​គូ​ស្វាមី​ភរិយា​ដែល​មាន​សុភមង្គល

គូស្វាមីភរិយា​ដែលមានសុភមង្គលថ្លៃថ្លា តែមាន«ទម្លាប់​ទាំង១០» ដូចខាងក្រោម៖ ១. ចូលគេងក្នុងពេលតែមួយ ចាំទេ ពេលដែលអ្នកទើបនឹងចាប់ផ្តើម ទំនាក់ទំនងប្តីប្រពន្ធដំបូងៗ អ្នកពិតជាអន្ទះសាក្នុងការរង់ចាំឱ្យដៃគូ ចូលគេងនៅពេលតែមួយ ដើម្បីរឿងលើគ្រែ។ គូស្វាមីភរិយាដែលមានសុភមង្គល ឆ្លើយតបជាវិជ្ជមានទៅនឹងការល្បួងពីដៃគូ ...
កម្រមាន

ទប់កំហឹង​មិនបាន​ជាមួយ​មិត្តប្រុស ក៏គ្រវាត់​កូនខ្ចី​ទៅលើ​ឥដ្ឋ…

ហេតុការណ៍បានកើតឡើង នៅក្នុងប្រទេសរ៉ូម៉ានី។ ស្ត្រីជាម្ដាយ ដែលខឹងខ្លាំង ទប់កំហឹង​មិនបាន​ជាមួយ​មិត្តប្រុស បានគ្រវាត់កូនខ្ចីរបស់ខ្លួន ទៅលើកម្រាលឥដ្ឋ។ សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ហេតុការណ៍បានកើតឡើង ក្នុងសណ្ឋាគារ​មួយ នៃក្រុង «Timisoara» ...

Comments are closed.

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...