លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ នេះ បើតាមរបាយការណ៍មួយ របស់វិទ្យុអាស៊ីសេរី ដែលចេញផ្សាយ ក្នុងយប់ថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែមេសានេះ។

របាយការណ៍របស់វិទ្យុមួយនេះ បានរកឃើញថា អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន និងភរិយា គឺ​អ្នកស្រី ហ៊ុន គឹមឡេង ដែលត្រូវជា​ក្មួយស្រី​របស់លោក ហ៊ុន សែន រួមនិងកូនស្រីផង បានទិញភូមិគ្រឹះ និងគេហដ្ឋាន នៅក្នុងទ្វីបអ៊ឺរ៉ុប និងទ្វីបអាស៊ី យ៉ាងហ៊ឺហា ដោយប្រើទឹកប្រាក់​វាល់លានដុល្លារ។

បណ្ដាគេហដ្ឋាន ដែលមានតម្លៃដ៏ថ្លៃៗទាំងនោះ មានដូចជា៖

  • ផ្ទះមួយ ក្នុងប្រទេសសិង្ហបូរី តម្លៃ៣,៥លានដុល្លារអាមេរិក ដាក់ឈ្មោះអ្នកស្រី ហ៊ុន គឹមឡេង។
  • ផ្ទះមួយ ក្នុងរាជធានី ឡុងដ៍ ចក្រភពអង់គ្លេស តម្លៃ២,៥លានដុល្លារអាមេរិក ដាក់ឈ្មោះអ្នកស្រី ហ៊ុន គឹមឡេង។
  • ផ្ទះពីល្វែង ក្នុងផ្លូវតែមួយ នៃរាជធានីឡុងដ៍ ចក្រភពអង់គ្លេស តម្លៃជិត៧លានដុល្លាអាមេរិក ដាក់ឈ្មោះកញ្ញា នេត ធីតាវិឈុណា ជាកូនស្រីច្បង។
  • ភូមិគ្រឹះភ្លោះ នៅតំបន់មាត់សមុទ្រ នៃប្រទេសស៊ីព្រ៍ (Cypre) តម្លៃជិត៣លានដុល្លារអាមេរិក ដាក់ឈ្មោះអ្នកស្រី ហ៊ុន គឹមឡេង ដែលទើបនឹងទិញ នៅខែមករា ឆ្នាំ២០២០នេះ។

លោក ជុន ច័ន្ទបុត្រ នាយករងទទួលបន្ទុកការផ្សាយ ជាភាសាខ្មែរ នៃវិទ្យុអាស៊ីសេរី បាននិយាយ​នៅក្នុង​របាយការណ៍​នោះថា៖

«ទឹកប្រាក់សរុប ដែលលោក នេត សាវឿន និងអ្នកស្រី ហ៊ុន គឹមឡេង ព្រមទាំងកូនៗ ចំណាយទិញដីទិញផ្ទះ នៅក្រៅប្រទេស ដែលគេស៊ើបដឹង មកដល់ពេលនេះ មានតម្លៃជាង១៥លាន ដុល្លារសហរដ្ឋអាមេរិក។»

ប្រាក់… ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ?

ទាក់ទងសុំប្រតិកម្ម ដោយផ្ទាល់ពីវិទ្យុអាស៊ីសេរី លោក នេត សាវឿន និងអ្នកស្រី ហ៊ុន គឹមឡេង មិនបានឆ្លើយតប នឹងការរកឃើញ ខាងលើ​នេះទេ។ 

មកដល់ពេលនេះ មិនមានប្រភពណាមួយ បញ្ជាក់ថា តើលោក នេត សាវឿន និងក្រុមគ្រួសារ មានប្រាក់ពីណាមក ដើម្បីដើរទិញផ្ទះសម្បែង នៅជុំវិញពិភពលោក ដោយមានតម្លៃ ថ្លៃៗយ៉ាងដូច្នេះឡើយ។

នៅក្នុងឯកសារបែកធ្លាយមួយ ដែលត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម កាលពីអំឡុងខែមីនា ឆ្នាំ២០១៨ បាន​បង្ហាញពីតុល្យភាព គណនេយ្យ​ធានាគារ ទាំងក្នុងនិងក្រៅប្រទេស ដែលដាក់ឈ្មោះ «Hun Kim Leng» មាន​ប្រមាណ​ជា២៦លានដុល្លារអាមេរិក។ នៅក្នុង​ឯកសារ​បែកធ្លាយ​ដដែល គេឃើញមូលប្បទានប័ត្រមួយ ដែលដាក់​ឈ្មោះ «Hun Kim Leng» បានប្រគល់ទឹកប្រាក់ទៅឲ្យឈ្មោះ «Neth Thida Vichhuna» ចំនួន៣លានដុល្លារ។

ក្នុងអំឡុង​ខែសីហា ឆ្នាំ២០១៩ លោក សម រង្ស៊ី មេដឹកនាំប្រឆាំង បានបង្ហោះ​នៅក្នុង​ទំព័រហ្វេសប៊ុក​របស់លោក នូវ​ឯកសារមួយចំនួន បង្ហាញពី​ការទិញ​សញ្ជាតិបរទេស (ពីប្រទេសចំនួនពីរ) ដោយក្រុមគ្រួសារលោក នេត សាវឿន។

ការបង្ហោះឯកសារ របស់លោក សម រង្ស៊ី នោះ ត្រូវបានលោក នេត សាវឿន តាមរយៈ​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាលជាតិ ប្រកាសច្រានចោល និងអះអាងថា ជារឿងមិនពិត និងជាឯកសារ​ក្លែងក្លាយ។

ប៉ុន្តែនៅប៉ុន្មានខែក្រោយមក ទីភ្នាក់ងាររ៉យទ័រ បានចេញរបាយការណ៍ ដ៏វែងអន្លាយមួយ បង្ហាញបន្ថែមទៀតថា មិន​ត្រឹមតែលោក នេត សាវឿន និងក្រុមគ្រួសារប៉ុណ្ណោះទេ តែនៅមានមន្ត្រីគ្រាក់ៗ ច្រើននាក់ទៀត របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏ទទួលបានសញ្ជាតិពីបរទេស ដោយប្រើទឹកប្រាក់ ទៅទិញដែរ៕



លំអិតបន្ថែមទៀត

កម្ពុជា

មន្ត្រីប្រឆាំងថា ហ៊ុន សែន ជាប់ក្នុងគ្រែ បែរជា«បង្ហោះចម្រៀង»​លើហ្វេសប៊ុក

កាលពីមុននេះបន្តិច នៅលើបណ្ដាញសង្គម គេឃើញលោក ហ៊ុន សែន បង្ហោះចម្រៀង បែបចំអកមួយ ជាមួយនឹងរូបភាពមួយចំនួន។ ចម្រៀងនោះ ជាចម្រៀងពីសង្គមចាស់ ដែលមានចំណងជើងថា «ទទាយំឆ្លង» ច្រៀងដោយអ្នកនាង ...
កម្ពុជា

ភរិយា កែម ឡី ប្រាប់ស្វាមីថា «បងឈប់បារម្ភពីអូន និងកូនៗទៀតទៅ»

អ្នកស្រី ប៊ូ រចនា ភរិយាមេម៉ាយ នៃសពលោក កែម ឡី បានសុបិន្តឃើញស្វាមីអ្នកជាថ្មីទៀត បើទោះលោក កែម ឡី បានឃ្លាតចេញពីអ្នកស្រី អស់រយៈពេល៣ឆ្នាំហើយក៏ដោយ។ ...
កម្ពុជា

Covid-19៖ ហ៊ុន សែន ប្រាប់ឲ្យពលរដ្ឋខ្មែរនៅថៃ ផ្អាកការវិល​ចូលស្រុក

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានធ្វើការអំពាវនាវ​ជាថ្មី ស្នើទៅបណ្ដាពលករខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសថៃ ឲ្យ«ផ្អាកការវិល​ចូលស្រុក» នៅបន្ទាប់ពីការឆ្លងជំងឺកូវីដ-១៩ (Covid-19) បានផ្ទុះឡើងខ្លាំង នៅក្នុងខេត្តសាមុតសាខន (ភាគនារតី ...

យល់ស៊ីជម្រៅផ្នែក របាយការណ៍

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

កូនប្រុស ឈុត វុទ្ធី សង្ស័យ​មន្ត្រីរដ្ឋាភិបាល នៅក្រោយឃាតកម្ម​លើឪពុក

លោក ឆឺយ ឧត្ដមរស្មី ដែលជា«កូនប្រុស»លោក ឈុត វុទ្ធី បានសំដែងការសង្ស័យ ដោយត្រង់ៗថា គឺមន្ត្រីរដ្ឋាភិបាលកម្ពុជាតែម្ដង ដែលនៅពីក្រោយឃាតកម្ម បាញ់សម្លាប់លោក ឈុត វុទ្ធី ...

Comments are closed.