ដើម្បីអនុញ្ញាតឲ្យអ្នកសរសេរ និងអ្នកអាន ឯកភាពគ្នា​ក្នុងការហៅ​ឈ្មោះប្រទេស និង​រដ្ឋធានីនានា នៅជុំវិញ​ពិភពលោក​នោះ គណៈកម្មការជាតិភាសាខ្មែរ (ហៅកាត់ គ.ជ.ភ.ខ ស្ថិតក្រោម​ឱវាទទីស្ដីការគណៈរដ្ឋមន្ត្រី) បាន​ចេញ​បញ្ជី​មួយ សរសេរឈ្មោះប្រទេស និង​រដ្ឋធានីនានា នៃបណ្ដាប្រជាជាតិទាំងនោះ។

បើមើលតាមបញ្ជី ដែលចេញផ្សាយ​តាំងពីឆ្នាំ២០១១នោះមក និងតាមអ្វី ដែលជាការនិយាយ និងការសរសេរ របស់អ្នកនិពន្ធខ្មែរ​មួយចំនួននោះ ការកំណត់​របស់ គ.ជ.ភ.ខ ក្នុងការសរសេរ និងហៅប្រទេស និង​រដ្ឋធានីនានា នៃបណ្ដាប្រជាជាតិ​នៅ​លើ​ពិភពលោកនេះ មានលក្ខណៈជាបណ្ដោះអាសន្ន និងគ្រាន់តែដើម្បីឲ្យ​ការសរសេរ មានការឯកភាពគ្នា​ប៉ុណ្ណោះ។

បណ្ដា​​អ្នក​​ស្នេហា​​អក្សរសាស្ត្រខ្មែរ បានគិតថា ការបោះពុម្ភផ្សាយ នូវវចនានុក្រមថ្មីមួយ សម្រាប់​ពាក្យ​ខ្មែរ (ជា​ពិសេស​​ពាក្យ​ថ្មីៗ) និងភាសាខ្មែរ ពិតជាមានភាពចាំបាច់ និងសំខាន់បំផុត ជាជាង​បញ្ជី​ប៉ុន្មាន​សន្លឹក ដែលមាន​លក្ខណៈ​បែកខ្ញែក​​ដូច្នេះ។

យ៉ាងណា ក៏បញ្ជីផ្សាយ​របស់គណៈកម្មការជាតិ ម្ដងមួយៗនេះ មានភាពប្រសើរជាង​ឯកសារដទៃ​ទៀត បើគិតមកត្រឹមពេលនេះ ហើយទស្សនាវដ្ដី​មនោរម្យ​.អាំងហ្វូ សូមលើកយកមកផ្សាយទាំងស្រុង ជូនប្រិយមិត្តដូចតទៅ៖

ល.រ. ឈ្មោះប្រទេស ជាខ្មែរ ឈ្មោះប្រទេសជាភាសាបរទេស ឈ្មោះរាជធានី/ រដ្ឋធានីជាភាសាខ្មែរ ឈ្មោះរាជធានី/ រដ្ឋធានីជាភាសាបរទេស
បារាំង អង់គ្លេស បារាំង អង់គ្លេស
កម្ពុជា Cambodge Cambodia ភ្នំពេញ Phnom Penh Phnom Penh
កាហ្សាក់ស្ថាន Kazakhstan Kazakhstan អាស្តាណា Astana Astana
កាមេរូន Cameroun Cameroon យុនដេ Yaoundé Yaounde
កាណាដា Canada Canada អូតាវ៉ា Ottawa Ottawa
កាប់វែរ Cap-Vert Cape Verde ប្រាយ៉ា Praia Praia
កាតា Qatar Qatar ដូហា Doha Doha
កុងហ្គោ (សាធារណរដ្ឋ ប្រជាធិបតេយ្យ) République démocratique du Congo Democratic Republic of the Congo គីនស្ហាសា Kinshasa Kinshasa
កូរ៉េខាងជើង (សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត) République populaire démocratiquede Corée (Corée du nord) Democratic People’s Republic of Korea (North Korea) ព្យុងយ៉ាង Pyongyang Pyongyang
កូរ៉េខាងត្បូង (សាធារណរដ្ឋ) République de Corée Republic of Korea (or South Korea) សេអ៊ូល Séoul Seoul
១០ កូសូវ៉ូ Kosovo Kosovo ព្រីស្ទីណា Pristina Pristina
១១ កូស្តារីកា Costa Rica Costa Rica សាន់ហ្សូស៊េ San José San Jose
១២ កូតឌីវ័រ Côte d`Ivoire Ivory Coast យ៉ាមូស៊ូក្រូ Yamoussoukro Yamoussoukro
១៣ កូឡុំប៊ី Colombie Colombia បូហ្គោតា Bogota Bogota
១៤ កូម័រ Comores Comoros ម៉ូរ៉ូនី Moroni Moroni
១៥ កូវ៉ែត Koweït Kuwait កូវ៉ែត Kuweit Kuwait
១៦ កៀហ្ស៊ីស៊ីស្ថាន Kirghizistan Kyrgyzstan ប៊ីស្កេក Bishkek Bishkek
១៧ កេនយ៉ា Kenya Kenya ណៃរ៉ូប៊ី Nairobi Nairobi
១៨ ក្រិក Grèce Greece អាថែន Athènes Athens
១៩ ក្រូអាស៊ី Croatie Croatia សាគ្រែប Zagreb Zagreb
២០ ក្វាតេម៉ាឡា Guatemala Guatemala ក្វាតេម៉ាឡា Guatemala Guatemala
២១ គិរីបាទី Kiribati Kiribati តារ៉ាវ៉ា Tarawa Tarawa
២២ គុយបា Cuba Cuba ឡាហាវ៉ាន La Havane Havana
២៣ ចិន Chine China ប៉េកាំង Pékin Beijing
២៤ ឆាដ Tchad Chad យ៉ាមេណា N`Djamena N`Djamena
២៥ ឆេឆេនី Chechenie Chechnya គ្រោស៊្នី Groznyï Chechnya
២៦ ឆែក (សាធារណរដ្ឋ) République Tchéque Czech Republic ប្រាក Prague Prague
២៧ ជប៉ុន Japon Japan តូក្យូ Tokyo Tokyo
២៨ ជីប៊ូទី Djibouti Djibouti ជីប៊ូទី Djibouti Djibouti
២៩ ដាណឺម៉ាក Danemark Denmark កូប៉ិនហាក Copenhague Copenhagen
៣០ ដូមីនីក Dominique Dominica រ៉ូសូ Roseau Roseau
៣១ ដូមីនីក (សាធារណរដ្ឋ) République Dominicaine Dominican Republic សាន់ដូម៉ាំង Saint-Domingue Santo Domingo
៣២ ណាមីប៊ី Namibie Namibia វីនដុក Windhoek Windhoek
៣៣ ណូរូ Nauru Nauru យ៉ារែន Yaren Yaren
៣៤ តង់សានី Tanzanie Tanzania ដាអេសសាឡឹម Dar es-Salaam Dar Es Salaam
៣៥ តាហ្ស៊ីគីស្ថាន Tadjikistan Tajlistan ឌូស្ហាន់បេ Douchanbe Dushanbe
៣៦ តុងហ្គា Tonga Tonga នូគូអាឡូហ្វា Nuku’alofa Nuku’Alofa
៣៧ តួកគី Turquie Turkey អង់ការ៉ា Ankara Ankara
៣៨ តូហ្គោ Togo Togo ឡូម៉េ Lomé Lome
៣៩ តួកម៉េនីស្ថាន Turkménistan Turkmenistan អាសហ្គាបាត Achgabat Ashgabat
៤០ ថៃ Thaïlande Thailand បាងកក Bangkok Bangkok
៤១ ទីម័រខាងកើត Timor Oriental East Timor ឌីលី Déli Dili
៤២ ទុយនីស៊ី Tunisie Tunisia ទុយនីស Tunis Tunis
៤៣ ទូវ៉ាលូ Tuvalu Tuvalu ហ៊្វូណាហ៊្វូទី Funafuti Funafuti
៤៤ ទ្រីនីដាដ និង តូបាហ្គោ Trinité-et-Tobago (la) Trinidad and Tobago ព័រអេស្ប៉ាញ Port d’Espagne Port of Spain
៤៥ ន័រវែស Norvège Norway អូស្លូ Oslo Oslo
៤៦ នីការ៉ាហ្គា Nicaragua Nicaragua ម៉ាណាហ្គា Managua Managua
៤៧ នីហ្សេ Niger Niger នីញ៉ាម៉េ Niamey Niamey
៤៨ នីហ្សេរីយ៉ា Nigéria Nigeria អាប៊ូហ្សា Abuja Abuja
៤៩ នូវែលសេឡង់ Nouvelle-Zélande New Zealand វែលីងតោន Wellington Wellington
៥០ នេប៉ាល់ Népal Nepal កដ្ឋមណ្ឌូ Katmandou Kathmandu


លំអិតបន្ថែមទៀត

កម្ពុជា

ផ្ទាំងឈ្មោះ​ប្រាសាទ ចំនួន​១១៨​ផ្ទាំង នឹងត្រូវ​តំឡើង​នៅតាម​ប្រាសាទ​នានា

ផ្ទាំងឈ្មោះប្រាសាទធ្វើពីថ្មភក់ ចំនួន​១១៨​ផ្ទាំង ដែលមានឆ្លាក់ទាំងអក្សរខ្មែរ និងអក្សរអង់គ្លេស នឹងត្រូវយកទៅដាក់ដាំ នៅខាងមុខប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ នាពេលឆាប់ៗខាងមុខ។ នេះ បើតាមការការអះអាងឡើង របស់អាជ្ញាធរអប្សរា ក្នុងព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ...
កម្ពុជា

នាវាទេសចរណ៍៥គ្រឿង វិល​មកភ្នំពេញ​វិញ បន្ទាប់ពី​វៀតណាម​មិនឲ្យ​ចុះចត

នាវាទេសចរណ៍៥គ្រឿង ដែលចុះបញ្ជីក្នុង​ប្រទេសកម្ពុជា បានវិលមកដល់កំពង់ផែភ្នំពេញវិញហើយ បន្ទាប់ពីត្រូវប្រទេសវៀតណាមបដិសេធ មិនអនុញ្ញាតឲ្យចូលចត។ នេះ បើតាមសេចក្ដីជូនដំណឹង របស់សាលាខេត្តកណ្ដាល ដែលអះអាងថា ការវិលត្រឡប់របស់នាវាទាំងនោះ មកដល់រាជធានីភ្នំពេញវិញ ក្រោយក្រុមមន្ត្រីរកមិនឃើញថា មានភ្ញៀវណាម្នាក់បានផ្ទុកមេរោគ ...
ប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ (រូបថត ប៊ុន ណារុន)
កម្ពុជា

Covid-19៖ សម្រាប់​ក្រុម​អ្នក​ទេសចរណ៍​បរទេស «កម្ពុជាតូច តែឫកធំ»

ទេ! មិនមែន«កម្ពុជាតូច តែបេះដូងធំ» ដូចការឃោសនារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុម​អ្នក​ហែហម​ទេ។ ហើយមន្ទិលក៏កើតមាន កាន់តែខ្លាំងដែរ នៅចំពោះ​ការប្រកាសរបស់លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ...

យល់ស៊ីជម្រៅផ្នែក របាយការណ៍

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...

Comments are closed.