• ឈ្មោះ​ប្រទេស និង​រដ្ឋធានី នៅ​ជុំវិញ​ពិភពលោក ជា​ខេមរភាសា

    ដើម្បីអនុញ្ញាតឲ្យអ្នកសរសេរ និងអ្នកអាន ឯកភាពគ្នា ក្នុងការហៅ​ឈ្មោះប្រទេស ឬរដ្ឋធានីនានា នៅជុំវិញ​ពិភពលោក​នោះ គណៈកម្មការជាតិភាសាខ្មែរ (ហៅកាត់ គ.ជ.ភ.ខ ស្ថិតក្រោម​ឱវាទទីស្ដីការគណៈរដ្ឋមន្ត្រី) បាន​ចេញ​បញ្ជី​មួយ សរសេរឈ្មោះប្រទេស និងរដ្ឋធានី នៃបណ្ដាប្រជាជាតិទាំងនោះ ហើយ​ទស្សនាវដ្ដី​មនោរម្យ​.អាំងហ្វូ សូមយក​មក​ធ្វើការ​ផ្សព្វផ្សាយ ដូចខាងក្រោម។ បើមើលតាមបញ្ជី ដែលចេញផ្សាយ តាំងពីឆ្នាំ២០១១នោះមក និងតាមអ្វី ដែលជាការនិយាយ និងការសរសេរ របស់អ្នកនិពន្ធខ្មែរមួយចំនួននោះ ការកំណត់​របស់ គណៈកម្មការជាតិភាសាខ្មែរ (ហៅកាត់ គ.ជ.ភ.ខ ស្ថិត​ក្រោម​ឱវាទ​ទីស្ដីការគណៈរដ្ឋមន្ត្រី) ក្នុងការសរសេរ និងហៅប្រទេស និងរដ្ឋធានី នៃបណ្ដាប្រជាជាតិនានា នៅ​លើ​ពិភពលោកនេះ មានលក្ខណៈជាបណ្ដោះអាសន្ន ...