របាយការណ៍ឯកសារលំអិត

នរណាខ្លះ​គាំទ្រ​ប្រធានាធិបតី​ទាំងពីរ​នៅ វេណេស៊ុយអេឡា

វិបត្តិនៅប្រទេស វេណេស៊ុយអេឡា បានបង្កឲ្យមានការប្រទាំងប្រទើស ផ្នែកការទូតអន្តរជាតិ យ៉ាងខ្លាំងក្លា ជាពិសេសនៅបន្ទាប់ពីលោក រ៉ន់ ហ្គេឌូ (Juan Guaido) មេដឹកនាំប្រឆាំង បានប្រកាសខ្លួន ឡើងធ្វើជាប្រធានាធិបតីស្តីទី ខណៈលោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) កំពុងនៅជាប្រធានាធិបតី ក្នុងតំណែងនៅឡើយ។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមនាំមកជូនប្រិយមិត្ត អំពីអ្នកគាំទ្រសំខាន់ៗ របស់ប្រធានាធិបតីទាំងពីរ ថាតើពួកគេជានរណាខ្លះ?

នីកូឡា ម៉ាឌូរ៉ូ ប្រធានាធិបតីក្នុងតំណែង

– កងទ័ព

កងទ័ពជាជន្ទល់មួយ ដ៏រឹងមាំ សម្រាប់ទល់ឲ្យលោក ម៉ាឌូរ៉ូ អាចកាន់អំណាចបានរហូតមកដល់ថ្ងៃនេះ។ កាលពីសប្ដាហ៍មុន កងទ័ពបានប្រកាសជាថ្មីទៀត ពីភក្ដីភាពរបស់ខ្លួន ចំពោះលោក ម៉ាឌូរ៉ូ។ ពីចំណោមរដ្ឋមន្ត្រីទាំង៣២រូប រដ្ឋមន្ត្រី៩រូប ចេញពីយោធា។ យោធាថែមទាំងគ្រប់គ្រង លើក្រុមហ៊ុនប្រេងឥន្ទនៈជាតិ «PDVSA» ដែលជាប្រភពចំណូល ៩៦% សម្រាប់ប្រទេសទាំងមូល។

តែត្រង់ថា ភក្ដីភាពពីសំណាក់យោធា មានរយៈពេលយូរប៉ុណ្ណានោះ ជាបញ្ហាមួយ។

កាលពីថ្ងៃសៅរ៍ លោកវរសេនីយ៍ ចូហ្សេ ល្វីស ស៊ីលវ៉ា (José Luis Silva) ប្រធានការិយាល័យអនុព័ន្ធយោធា អមស្ថានទូត​វេណេស៊ុយអេឡា ប្រចាំក្នុងរដ្ឋធានី វ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) បានប្រកាសឈប់ស្ដាប់បញ្ជាលោក ម៉ាឌូរ៉ូ ហើយងាកមកគាំទ្រមេដឹកនាំប្រឆាំងវិញ។ មន្ត្រីយោធាជាន់ខ្ពស់រូបនេះ នៅបានអំពាវនាវ​ទៅកាន់​«បណ្ដាយុទ្ធមិត្តរួមអាវុធទាំងអស់» ឲ្យប្ដូរជំហរ​មកគាំទ្រលោក ហ្គេឌូ ដូចរូបលោកដូច្នេះដែរ។

– ប្រទេសម្ចាស់បំណុល និងសម្ព័ន្ធមិត្តនយោបាយអន្តរជាតិ

បើនិយាយ​ពីប្រទេស​ម្ចាស់បំណុល​ធំបំផុត នៅលើពិភពលោក មិនមាន​នរណាផ្សេង ក្រៅ​ពីប្រទេសចិន​ទេ។ ប្រទេសវេណេស៊ុយអេឡា ជំពាក់ប្រាក់ចិន ប្រមាណជា២០ពាន់លានដុល្លារ។ កាលពីថ្ងៃព្រហស្បត្តិ៍មុន ប្រទេសចិនបានចេញមុខបរិហារ ពី«ការជ្រៀតជ្រែកខាងក្រៅ» ដើម្បីតបនឹងការគាំទ្ររបស់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសផ្សេងទៀត ចំពោះមេដឹកនាំប្រឆាំង។

បន្ទាប់ពីប្រទេសចិន ម្ចាស់បំណុលទីពីរ គឺប្រទេសរ៉ុស្ស៊ី ដែលបានផ្ដល់ទៅឲ្យប្រទេស​វេណេស៊ុយអេឡា នូវជំនួយ និងប្រាក់កម្ចីជាច្រើន ទាក់ទងនឹងផ្នែកយោធា។ កាលពីខែធ្នូកន្លងទៅ យន្ដហោះផ្ទុក និងទម្លាក់គ្រាប់បែកពីរគ្រឿង រួមនឹងកងទ័ពរ៉ុស្ស៊ីច្រើនរយនាក់ ត្រូវបានបញ្ជូន​ទៅកាន់ប្រទេសវេណេស៊ុយអេឡា ដើម្បីធ្វើសមយុទ្ធរួមគ្នាមួយ។

នៅក្នុងវិបត្តិរបស់ប្រទេសវេណេស៊ុយអេឡា ប្រទេសរ៉ុស្ស៊ី បានទាមទារកាលពីថ្ងៃសៅរ៍ ឲ្យ«បញ្ឈប់»ជាបន្ទាន់ នូវ«ការជ្រៀតជ្រែកដោយឥតអៀនខ្មាស់ និងដោយចំហរ ទៅក្នុងកិច្ចការផ្ទៃក្នុង នៃរដ្ឋអធិបតេយ្យមួយ»។

ក្រៅពីមហាអំណាចទាំងពីរ លោក នីកូឡា ម៉ាឌូរ៉ូ នៅមានសម្ព័ន្ធភាពនយោបាយអន្តរជាតិផ្សេងទៀត រួមមាន ទួរគី គុយបា បូលីវី ម៉ិចស៊ិក អ៊ុយរ៉ូហ្គាយ អៀរ៉ង់ នីការ៉ាហ្គា និងជាពិសេស កូរ៉េខាងជើង។

សម្រាប់ប្រទេសកម្ពុជា បើទោះជាគេមិនឃើញ នូវការប្រកាសជំហរជាផ្លូវការ ក៏គេបានដឹងជាទូទៅ អំពីសង្គ្រាមវោហាស័ព្ទ បន្លឺឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងសប្ដាហ៍មុន បង្ហាញនិន្នការគាំទ្រលោក ម៉ាឌូរ៉ូ ដែរ។ នេះ គេនៅមិនទាន់រាប់បន្ថែមផងទេ ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលនាំគ្នាបន្ទរយ៉ាងកងរំពង ដោយធ្វើការប្រៀបធៀបករណីនៃប្រទេសវេណេស៊ុយអេឡា ទៅនឹងករណីប្រទេសស៊ីរី ឬប្រទេសអៀរ៉ាក់ជាដើម។

(ចុចលើទំព័របន្ទាប់ ដើម្បីអានបន្ត)



លំអិតបន្ថែមទៀត

ដំណឹង

ការផ្ទុះនៅ Nashville៖ នគរបាលឮ​សម្លេង​ ព្រមានពី​គ្រាប់បែក​ក្នុងរថយន្ដ

ភ្នាក់ងារនគរបាល ដែលដើរទៅក្បែររថយន្ដកំពីង បានស្ដាប់ឮសម្លេង ដែលទំនងជាខ្សែអាត់ថតទុក ព្រមានពីគ្រាប់បែកក្នុងរថយន្ដ ថានឹងផ្ទុះឡើង ក្នុងរយះពេល១៥នាទីទៀត។ នេះ បើតាមអះអាងរបស់លោក «John Drake» នាយនគរបាលក្រុង «Nashville» ...
ដំណឹង

ចូ បៃដេន៖ «យើងគិតថា យើងនឹងឈ្នះការបោះឆ្នោត»

«ខ្ញុំមកកាន់ទីនេះ មិនមែនដើម្បីនិយាយថា យើងបានឈ្នះហើយទេ។ តែខ្ញុំមក ដើម្បីនិយាយថា នៅពេលការរាប់សន្លឹកឆ្នោត បានបញ្ចប់ យើងគិតថា យើងនឹងឈ្នះ​ការបោះឆ្នោត។» ឃ្លាខាងលើ ជាការអះអាងឡើង របស់លោក ចូ ...
របាយការណ៍

ប្រ៊ែដ អាដាម៖ ភាព​ទន់ភ្លន់​របស់​អ៊ឺរ៉ុប​ចំពោះ ហ៊ុន សែន ជា​ពេលខ្ជះខ្ជាយ

នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស ទទួលបន្ទុកតំបន់អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) បានអះអាង​ថា ការប្រើប្រាស់​វិធីសាស្ត្រ​ការទូត តាមបែបទន់ភ្លន់ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ...

យល់ស៊ីជម្រៅផ្នែក របាយការណ៍

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...

Comments are closed.