អ្នកទាំងនោះ ជានរណា?

– ខ្ញុំបានតាមដានពួកគេ ហើយខ្ញុំបានស្គាល់ថា ពីរនាក់ពីក្នុងចំណោមនោះ ជាអង្គរក្សរបស់លោក ហ៊ុន សែន។ ក្រោយមក ខ្ញុំបាននិយាយ ពីការមើលឃើញរបស់ខ្ញុំ ប្រាប់ឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ដែលជា​មេ​បញ្ជាការ​កង​កម្លាំង​នេះ។ លោក​បានប្រាប់ខ្ញុំ ឲ្យនៅស្ងៀម និងកុំនិយាយប្រាប់នរណាទាំងអស់។

តែខ្ញុំបានផ្ទុះ​កំហឹង​ឡើង និង​បន្ទាប់​មក បាននិយាយរឿងនេះជាបន្ត ប្រាប់ទៅលោក ហុក ឡងឌី។ លោក ហុក ឡងឌី ក៏មាន​ប្រតិកម្ម​​ដូច​លោក ហ៊ុយ ពិសិដ្ឋ ដែរ។

នៅឆ្នាំ២០០៣ ជនម្នាក់ពីក្នុងចំណោមមនុស្ស ដែលខ្ញុំបានកំណត់​អត្តសញ្ញាណ នៅ​នឹង​កន្លែង​នោះ បានសារភាពប្រាប់ខ្ញុំថា ខ្លួនគេពិតជា​អ្នកបោកគ្រាប់បែក។ ជននោះ បាន​និយាយ​ប្រាប់ខ្ញុំថា៖ «ខ្ញុំ​ស្ដាប់​តាម​បញ្ជារបស់លោក ហ៊ុន សែន»។ ខ្ញុំមានខ្សែអាត់សម្លេង ពីការសារភាព​របស់​ជននេះ។

តើលោកមានដឹងជាមុនឬទេ នូវរដ្ឋប្រហារ ក្នុងខែកក្កដា ឆ្នាំ១៩៩៧?

– នៅមុនព្រឹត្តិការណ៍នេះ ក្នុងខែកក្កដា (ឆ្នាំ១៩៩៧) កញ្ឆាចំនួន៧តោន ត្រូវបានរឹបអូស​នៅកំពង់ផែ​ក្រុង​ព្រះ​សីហនុ។ ការិយាល័យ​ប្រឆាំងគ្រឿងញៀន ដែលខ្ញុំបានដឹកនាំ (នៅពេលនោះ) បានរកឃើញក្បួនរថយន្ដ ដឹក​កញ្ឆា​ទាំង​នេះ មានចំនួនពីរកុងតឺន័រ (Container) សម្រាប់ទិសដៅ ឆ្ពោះទៅកាន់ប្រទេសណ័រវេស។ ក្បួន​រថយន្ដ​​ទាំង​នោះ ជារបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី ដែលជាក្រុមហ៊ុន​របស់ឧកញ៉ាម្នាក់ ស្និតនឹងនាយករដ្ឋមន្ត្រី។ លោក ហូ សុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​មកពីគណបក្សរាជានិយម បានទាមទារឲ្យធ្វើការចាប់ខ្លួន ម៉ុង ឬទ្ធី

នៅពេលនោះ លោក ហ៊ុន សែន បានបាត់ភាពម្ចាស់ការ លើខ្លួនឯងអស់ហើយ។ នៅហៀបពេលដែលខ្ញុំ ​ត្រូវ​ចេញ​ទៅ​ចូលរួម​ក្នុងសិក្ខាសាលាមួយ ស្ដីពីការប្រយុទ្ធប្រឆាំង ចរាចរណ៍គ្រឿងញៀន នៅ​ប្រទេស​កាណាដា លោក​នាយករដ្ឋមន្ត្រី បានហៅខ្ញុំទៅសួរ៖ «តើពៅឯង ដឹងឬទេ ថានរណាជាអ្នកនៅពីក្រោយ ការ​ជួញ​ដូរនេះ?» ខ្ញុំបានឆ្លើយទៅវិញថា៖ «គឺ ម៉ុង ឬទ្ធី និងមនុស្សសំខាន់ៗ​ប៉ុន្មាននាក់ទៀត នៅជុំវិញសម្ដេច»។

អ្នកទាំងនោះ មាន​លោក ហុក ឡងឌី លោកឧត្តមសេនីយ៍ សៅ សុខា ដែលពេលនោះ ជានាយរង​កង​រាជ​អាវុធ​ហត្ថ លើ​ផ្ទៃ​ប្រទេស ឬក៏លោកឧត្តមសេនីយ៍ ដុំ ហាក់ ដែលជាមេទ័ពម្នាក់ នៃកងទ័ពជើងគោក​កម្ពុជា។

តើលោក ហ៊ុន សែន មានប្រតិកម្មបែបណា?

– លោក​បានប្រាប់ឲ្យខ្ញុំ ផ្អាកដំណើរ​ទៅកាន់​ប្រទេសកាណាដា និងត្រូវនៅក្នុងប្រទេស ដើម្បីរៀបចំ​សន្និសីទ​សារព័ត៌មាន​​មួយ សំដៅលាង​សម្អាត ម៉ុង ឬទ្ធី។ បញ្ជារបស់លោក ហ៊ុន សែន បានបង្គាប់ឲ្យផ្លាស់ប្ដូរឯកសារ​ទាំងអស់ ​ដើម្បីឈាន​ទៅធ្វើការចោទប្រកាន់ លើមន្ត្រី​រាជអាវុធ​ហត្ថមួយរូប មកពីគណបក្សរាជានិយម គឺ​លោក ចៅ សុខុន ដែលត្រូ​វបានឃាត់ខ្លួន និងយកទៅដាក់ឃុំ​នៅពេលបន្តិច​ក្រោយ។

លោក ចៅ សុខុន ម្នាក់នេះ ត្រូវបានដោះលែង​នៅពីរឆ្នាំបន្ទាប់​មក (Editor’s Note៖ ដោយមានព្រះរាជសារលើកលែងទោស ពីព្រះ​មហាក្សត្រ) ដោយ​ទទួលបាន​ប្រាក់ទ្រនាប់ដៃ​យ៉ាងក្រាស់ក្រែល។ គឺលោក ហ៊ុន សែន នេះហើយ ដែល​បាន​ទម្លាក់​កំហុស​ទៅលើក្រុម​រាជានិយម។ តែលោក ហូ សុខ បានដឹងថា គឺលោក ម៉ុង ឬទ្ធី ជាអ្នកប្រព្រឹត្តិ។

ដោយសារហេតុនេះ ទើបលោក (ហូ សុខ) ត្រូវបានសម្លាប់ (ក្នុងរដ្ឋប្រហារ) ឬ?

– ពិតប្រាកដហើយ។ ទង្វើនេះបានធ្វើឡើង បន្ទាប់ពីរដ្ឋប្រហារបានសម្រេច ដែលលោក ហ៊ុន សែន បាន​រៀបចំ​ឡើង ដោយមានជំនួយ​ពីលោក ហុក ឡងឌី ពីឧត្ដមសេនីយ៍ ហ៊ុយ ពិសិដ្ឋ – សៅ សុខា និងពី​ក្មួយថ្លៃ​របស់​លោក គឺលោក នេត សាវឿន ដែលនៅពេលនោះ បានដឹកនាំ​កងកម្លាំង​នគរបាល​រាជធានីភ្នំពេញ។ នៅ​ក្នុង​ប្រតិបត្តិការ​នៃរដ្ឋប្រហារនោះ លោកនាយករដ្ឋមន្ត្រី​​បានរៀបចំ​គម្រោង​ចេញទៅ​កាន់​ប្រទេស​វៀតណាម ប៉ុន្តែ​លោក​បាន​ទាក់ទងជាប្រចាំ តាមទូរស័ព្ទផ្កាយរណប​ជាមួយនឹងលោក ហុក ឡងឌី ដែល​លោក​បានតែងតាំង ឲ្យដឹកនាំ​ការធ្វើរដ្ឋប្រហារ។

បន្ទាប់ពីបញ្ជូនខ្លួន ចេញពីស្ថានទូតស៊ាំងហ្គាពួរ (Editor’s Note៖ ស្ថានទូត​បរទេស ដែលលោក ហូ សុខ ស្វែងរកការជ្រកកោន​ផ្នែកនយោបាយ ក្នុងពេល និងបន្ទាប់ពីរដ្ឋប្រហារ) លោក ហូ សុខ ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជូនទៅឃុំខ្លួន នៅក្នុងបន្ទប់មួយ​ក្នុងក្រសួងមហាផ្ទៃ។

លោក ហុក ឡងឌី បានស្នើឲ្យខ្ញុំ​ទៅ​មើល​លោក ហូ សុខ។ តែនៅនឹងកន្លែង ខ្ញុំបានឃើញកងអង្គរក្សចំនួន៦នាក់ របស់នាយនគរបាលជាតិ (លោក ហុង ឡងឌី) បាន​មក​ដល់ទីនោះមុនខ្ញុំរួចហើយ។ ពួកគេបានបាញ់សម្លាប់លោក ហូ សុខ នៅចំពោះមុខខ្ញុំ។ ម្នាក់​ពី​ក្នុង​ចំណោម​នោះ​ដែល​ខ្ញុំ​ស្គាល់​ច្បាស់ បានបាញ់ស្រោច​ទៅលើលោក ហូ សុខ រហូតទាល់តែអស់គ្រាប់​ពី​បង់​កាំភ្លើង​ធុន​«AK 47»​របស់​ខ្លួន។

ខ្ញុំបានសួរពួកគេថា៖ «ហេតុអ្វី ក៏សម្លាប់គាត់?» ពួកគេបានឆ្លើយថា៖ «ខ្ញុំ​មិន​ដឹង​ទេ, លោក ហុក ឡងឌី បានបញ្ជាឲ្យបាញ់សម្លាប់។ ចង់ដឹងពីអ្វីដែលខ្ញុំធ្វើ ទៅសួរគាត់ (លោក ហុក ឡងឌី) ទៅ។» ម្នាក់ផ្សេង បាន​ឆ្លើយបន្ថែមថា៖ «វាត្រូវតែធ្វើអញ្ចឹង ព្រោះលោក ហូ សុខ អាចនឹងបង្កើតឲ្យ​មាន​បញ្ហា»។

រឿង​ដ៏​សំខាន់​មួយ​ទៀត របស់នាយនគរបាលជាតិ ដែលខ្ញុំចង់និយាយដែរ គឺនៅពេលដែលខ្ញុំប្រមូល​​បាន​រថយន្ដ​​​មួយ​​គ្រឿង របស់មន្ត្រីរាជានិយមម្នាក់ ដែលបានគេចខ្លួនបាត់នោះ លោក ហុក ឡងឌី ចង់​យក​រថយន្ដ​នោះ ធ្វើជា​​អំណោយ​ឲ្យ​ទៅ​ជន​ម្នាក់ ដែលបានអនុវត្តបញ្ជា ក្នុងការសម្លាប់លោក ហូ សុខ បាន​ច្បាស់​លាស់​ជាង​គេ។

តើប្រព័ន្ធគ្រប់គ្រង មានដំណើរការបែបនេះឬ?

នៅពេលលោក ហ៊ុន សែន បានបង្គាប់ឲ្យខ្ញុំផ្លាស់ប្ដូរ​ឯកសារ​ទាំងអស់ ដែលទាក់ទងនឹងការរិបអូសកញ្ឆា លោក​បានអះអាងប្រាប់ខ្ញុំថា ឧកញ៉ា ម៉ុង ឬទ្ធី នឹងធ្វើអំណោយឲ្យខ្ញុំ នូវរថយន្ដ​«Toyota Land Cruiser»​ដ៏​ទំនើប​មួយ​គ្រឿង។ រីឯស្ថាប័នរបស់ខ្ញុំវិញ ក៏នឹងទទួលបាន រថយន្ដ​«Hilux»​ជជុះ​មួយគ្រឿងដែរ។ អ្នក​ដែល​ទទួល​អនុវត្ត ​នូវ​អំពើ​បាញ់បោះ​ឬ​ឧក្រិដ្ឋកម្ម សុទ្ធតែជាសមាជិក​របស់ប្រព័ន្ធគ្រប់គ្រង។ ហើយដើម្បីទិញទឹកចិត្ត និង​បំបាត់​មាត់ គេបាន​ផ្ដល់​អំណោយ ជាប្រាក់​ឬជារថយន្ដ។



លំអិតបន្ថែមទៀត

កម្ពុជា

មន្ត្រីប្រឆាំងថា ហ៊ុន សែន ជាប់ក្នុងគ្រែ បែរជា«បង្ហោះចម្រៀង»​លើហ្វេសប៊ុក

កាលពីមុននេះបន្តិច នៅលើបណ្ដាញសង្គម គេឃើញលោក ហ៊ុន សែន បង្ហោះចម្រៀង បែបចំអកមួយ ជាមួយនឹងរូបភាពមួយចំនួន។ ចម្រៀងនោះ ជាចម្រៀងពីសង្គមចាស់ ដែលមានចំណងជើងថា «ទទាយំឆ្លង» ច្រៀងដោយអ្នកនាង ...
កម្ពុជា

សម រង្ស៊ី អួតអាង​ថា បាន​«ប្រៀនប្រដៅ ហ៊ុន សែន បានខ្លះហើយ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងទទួលយក ការប្រៀនប្រដៅ «បានខ្លះហើយ» ពីប្រធានស្ដីទី គណបក្សប្រឆាំង លោក សម រង្ស៊ី ដែលអះអាងទៀតថា យ៉ាងហោចណាស់ ...
កម្ពុជា

អ្នកជំនាញ អ.ស.ប ថា​រដ្ឋាភិបាលកម្ពុជា​​បិទ​សំឡេង​ដៃគូ​ប្រជែង​នយោបាយ

ក្រុម«អ្នកជំនាញ» ផ្នែកសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ( អ.ស.ប ) បានសម្តែងកង្វល់របស់ផងខ្លួន ចំពោះនិន្នាការកើនឡើង នៃការគាបសង្កត់ដោយរដ្ឋាភិបាលកម្ពុជា ​ទៅលើ​មតិយោបល់ផ្ទុយពីខ្លួន ដែលហាក់ដូចជាមានបំណងបំភិតបំភ័យ ឬបំបិទសំឡេងអ្នកប្រឆាំង ផ្នែកនយោបាយ។ ...

យល់ស៊ីជម្រៅផ្នែក កិច្ចសម្ភាស

កិច្ចសម្ភាស

ស្វែងយល់​ពីសាលក្រម​នៃតុលាការបារាំង ករណី ហ៊ុន សែន-សម រង្ស៊ី

កិច្ចសម្ភាស

HRW ៖ ការ​បោះឆ្នោតនេះ​ជា​«ឧបាយកល​ដ៏​កខ្វក់​ប្រឆាំង​ប្រជាជន​កម្ពុជា»

អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសា​អង់គ្លេស «Human Rights Watch – HRW» តាមរយៈលោក ប្រ៊ុយណូ ស្តាចណូ (Bruno Stagno) នាយកប្រតិបត្តិទទួលបន្ទុក​ ...
កិច្ចសម្ភាស

សម្ភាស​ជនរង​គ្រោះ​ក្នុង​ថ្ងៃ​៣០​មិនា​១៩៩៧៖ ការឈឺចាប់ និង​យុត្តិធម៌

បើទោះបីជាព្រឹត្តិការណ៍គប់គ្រាប់បែក កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខអតីត មន្ទីររដ្ឋសភា បានកន្លង​អស់​១៧ឆ្នាំហើយ ក៏មែនពិត តែ«ការឈឺចាប់ ការស្វែងរកយុត្តិធម៌ និងការបន្សល់ នូវស្នាមរបួស» នៅតែជាការចងចាំ ...

Comments are closed.